Tag: បុរាណវិទ្យា

ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ភាគខាងជើងកុ្រងព្រៃវែង ចម្ងាយប្រមាណ ៣៨ គីឡូម៉ែត្រ។ ឈ្មោះ “ប្រាសាទព្រៃដើមស្រុក” ឬខ្លះហៅថា “ព្រះធាតុរាជមន្ទីរ” គឺជាឈ្មោះដែលអ្នកស្រុកកំពុងហៅសព្វថ្ងៃ។ ប៉ុន្តែ នៅក្នុងឯកសារចាស់ៗកន្លងមក គេបានកត់ត្រាឈ្មោះប្រាសាទនេះថា “ព្រះធាតុព្រៃចុងស្រុក” ឬហៅថា “ប្រាសាទព្រៃជើងស្រុក”។ ពាក្យ “ដើមស្រុក” និង “ជើងស្រុក” គឺមានន័យប្រហាក់ប្រហែលគ្នា។ តើប្រាសាទព្រៃដើមស្រុក មានប្រវត្តិជាប់ពាក់ព័ន្ធ និងលក្ខណៈបែបណាខ្លះ? ប្រាសាទព្រៃដើមស្រុក ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវនៅរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០ ...

អានបន្ថែមDetails

ប្រាសាទសំបូរ (ប្រាង្គ N7)

ដូចដែលធ្លាប់ដឹងច្រើនមកហើយថា នៅក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) នៃតំបន់ប្រាសាទសំបូរព្រៃគុក មានប្រាសាទរាងប្រាំបីជ្រុងតែមួយប៉ុណ្ណោះ ដែលលោក Henri Parmentier ចុះបញ្ជីប្រាង្គ N7។ ផ្ទុយពីនៅក្រុមប្រាសាទយាយព័ន្ធ ដែលមានប្រាសាទរាងប្រាំបីជ្រុងរហូតដល់ ៦។ ប្រាង្គ N7 នេះ ជាប្រាសាទរណបស្ថិតនៅទិសនិរតីនៃប្រាង្គសំខាន់ (N1) និងស្ថិតនៅក្នុងបរិវេណកំពែងទី១នៃក្រុមប្រាសាទសំបូរ។ តើប្រាង្គ ...

អានបន្ថែមDetails

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

ប្រាសាទលៀងព្រះ ជាប្រាសាទឥដ្ឋបាក់បែកមួយ ដែលមានចម្ងាយប្រមាណ ១ គីឡូម៉ែត្រប៉ែកអាគ្នេយ៍ក្រុមប្រាសាទរបងរមាស នៃតំបន់ប្រាសាទសំបូរព្រៃគុក ត្រង់ភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ យោងទៅតាមសិលាចារឹកទួលគូរកម្ម នៅសម័យបុរាណ ពាក្យថា “លៀងព្រះ” សំដៅដល់ការបំផ្លាញទេវស្ថាន ឬបំផ្លាញបដិមា ព្រោះពាក្យថា “លៀង” ជាពាក្យឫសរបស់ពាក្យ “សំលៀង” ...

អានបន្ថែមDetails

ប្រាសាទត្រពាំងរពាក់

ត្រពាំងរពាក់ គឺជាឈ្មោះក្រុមប្រាសាទមួយស្ថិតនៅប៉ែកខាងលិចក្រុមប្រាសាទយាយព័ន្ធ ចម្ងាយប្រមាណ ៣៥០ ម៉ែត្រ ដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ឈ្មោះ “ត្រពាំងរពាក់” គឺហៅសំដៅដល់ត្រពាំងបុរាណមួយដែលស្ថិតនៅប៉ែកអាគ្នេយ៍ក្រុមប្រាសាទនេះ ពោល គឺអ្នកស្រុកហៅឈ្មោះប្រាសាទភ្ជាប់ជាមួយត្រពាំងនេះតែម្តង។ នៅទសវត្សរ៍ ១៩១០ ក្នុងពេលដែលលោក Henri Parmentier (អ្នកស្រាវជ្រាវជនជាតិបារាំង) និងភរិយា ...

អានបន្ថែមDetails

ប្រាសាទតាមុំ

តាមុំ គឺជាឈ្មោះប្រាសាទមួយស្ថិតនៅប៉ែកខាងពាយព្យក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ចម្ងាយប្រមាណ ១៨៦០ ម៉ែត្រ និងស្ថិតនៅជ្រុងឦសានក្នុងបរិវេណក្រុងឦសានបុរ (តំបន់ប្រាសាទសំបូរព្រៃគុក) ដែលស្ថិតនៅក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សព្វថ្ងៃ អ្នកស្រុកហៅឈ្មោះប្រាសាទនេះថា “តាមុំ” ឬខ្លះហៅថា “ជ្រូកគាស់”។ ប៉ុន្តែ បើយោងតាមឯកសាររបស់លោក Henri Parmentier (អ្នកស្រាវជ្រាវជនជាតិបារាំង) បោះពុម្ពនៅឆ្នាំ១៩១៣ ...

អានបន្ថែមDetails

ប្រាសាទបុសរាម

ជាទូទៅ បើគេរាប់អំពីប្រាសាទបុរាណមានអាយុកាលស្ថិតនៅក្នុងរចនាបថព្រៃក្មេងដែលស្ថិតនៅស្ថានភាពល្អប្រសើរ គឺមិនសូវមានច្រើនប៉ុន្មានឡើយ។ ភាគច្រើនប្រាសាទទាំងនោះបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ ឧទាហរណ៍ ប្រាសាទព្រៃក្មេង ជាដើម។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីប្រាសាទមួយដែលអាចចាត់បញ្ចូលជាសិល្បៈរចនាបថព្រៃក្មេង (គ.ស.៦៣៥ ដល់៧០០) ដែលមានឈ្មោះថា “ប្រាសាទបុសរាម”។ ប្រាសាទនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលស្ថិតនៅខាងជើងក្រុមប្រាសាទសំបូរ ...

អានបន្ថែមDetails

ប្រាសាទគក់ទ្រូង

គក់ទ្រូង ជាឈ្មោះប្រាសាទមួយក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលគេស្គាល់តាមរយៈ ឯកសាររបស់លោក Henri Parmentier ថា “ប្រាង្គ W” ហើយក្រុមការងាររបស់លោកទើបតែរកឃើញថ្មី ផ្ទុយពីក្រុមប្រាសាទសំខាន់ៗដែលរកឃើញក្នុងជំនាន់អ្នកស្រាវជ្រាវដំបូងៗ។ ឈ្មោះថា “គក់ទ្រូង” នេះ មិនធ្លាប់បានកត់ត្រាដោយអ្នកស្រាវជ្រាវបារាំងឡើយ។ ភាគច្រើនគេជឿថា ការហៅឈ្មោះថា “គក់ទ្រូង” ដូច្នេះ គឺជាប់ពាក់ព័ន្ធទៅនឹងមនុស្សចូលទៅគក់ទ្រូងនៅក្នុងប្រាសាទ ...

អានបន្ថែមDetails

ផូស៊ីលឈើ​តាម​ដង​ទន្លេ​មេគង្គ​

អ្វី​ទៅ​ជា​ផូស៊ីល​ឈើ? ផូស៊ីល​ឈើ​ Petrified Wood មាន​ន័យ​ថា​ឈើ​ក្លាយ​ជា​ថ្ម។​ វាកើតឡើងនៅពេលរុក្ខជាតិត្រូវបានកប់ដោយដីល្បាប់ និងការពារពីការពុកផុយដោយ​សារ​តែអុកស៊ីសែន និងសារធាតុសរីរាង្គ​នានា​។ បនា្ទប់មកទឹកក្រោមដីដែលសំបូរទៅដោយ​សារធាតុរំលាយឆ្លងកាត់ដីល្បាប់ដោយជំនួសវត្ថុធាតុដើមរុក្ខជាតិដើមជាមួយស៊ីលីកា កាល់ស៊ីត ឬសារធាតុខនិចផ្សេងៗ​ ពេលខ្លះក៏​មាន​ឥទ្ធិពល​ពី​ភ្នំ​ភ្លើង​។ តាមរយៈការចុះសិក្សា និងពិនិត្យផូស៊ីលឈើតាមដងទន្លេមេគង្គនៅទីតាំងមូយចំនួនក្នុងខេត្តស្ទឹងត្រែងឆ្នាំ២០១៩ និងខេត្តក្រចេះឆ្នាំ២០២៣ របស់ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ នៃក្រសួងបរិស្ថាន យើងបានប្រទះឃើញផូស៊ីលឈើជាច្រើនៅតំបន់នេះ។ បើយោង​លើផែនទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ត្រង់ចំណុចសំគាល់​ T3-J2ss​ ...

អានបន្ថែមDetails

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

ដូចដែលបានផ្សព្វផ្សាយគ្រប់រូបភាពយ៉ាងទូលំទូលាយរួចមកហើយថា កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មានការប្រទះឃើញដោយចៃដន្យនូវរូបបដិមាមួយអង្គ នៅតំបន់កំពង់លាន ស្ថិតនៅប៉ែកពាយព្យវត្តពង្រចម្ងាយប្រមាណ ៧០០ ម៉ែត្រ ត្រង់ភូមិសាស្រ្ត ភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការប្រទះឃើញដោយចៃដន្យនេះ ក្នុងអំឡុងពេលជីកកកាយដីចំណីស្ទឹងក្នុងប្រតិបត្តិការស្តារនិងពង្រីកស្ទឹងស្លាប់ឡើងវិញ ដែលទីតាំងរកឃើញនេះមានចម្ងាយត្រឹមតែ ២៥ ម៉ែត្រ ពីច្រាំងស្ទឹងស្លាប់ប៉ុណ្ណោះ។ ...

អានបន្ថែមDetails

អត្តបទបានណែនាំ

អត្តបទថ្មីៗ

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist