DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

ដោយ Saody Oudom
August 26, 2025
in បុរាណវិទ្យា, មត៌កវប្បធម៌រូបី
0
ដូចដែលបានផ្សព្វផ្សាយគ្រប់រូបភាពយ៉ាងទូលំទូលាយរួចមកហើយថា កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មានការប្រទះឃើញដោយចៃដន្យនូវរូបបដិមាមួយអង្គ នៅតំបន់កំពង់លាន ស្ថិតនៅប៉ែកពាយព្យវត្តពង្រចម្ងាយប្រមាណ ៧០០ ម៉ែត្រ ត្រង់ភូមិសាស្រ្ត ភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការប្រទះឃើញដោយចៃដន្យនេះ ក្នុងអំឡុងពេលជីកកកាយដីចំណីស្ទឹងក្នុងប្រតិបត្តិការស្តារនិងពង្រីកស្ទឹងស្លាប់ឡើងវិញ ដែលទីតាំងរកឃើញនេះមានចម្ងាយត្រឹមតែ ២៥ ម៉ែត្រ ពីច្រាំងស្ទឹងស្លាប់ប៉ុណ្ណោះ។ អ្នករកឃើញបដិមានេះគឺលោក កាក់ ប៊ុនថន ដែលជាអ្នកបើកបរ Excavator ។ តើបដិមាធ្វើអំពីស្ពាន់នេះ មានអត្តសញ្ញាណ និងលក្ខណៈបែបណាខ្លះ? បដិមាធ្វើអំពីស្ពាន់ដែលរកឃើញថ្មីនេះ មានកម្ពស់ ៨៣ ស.ម. ទទឹង ២៣ ស.ម. កម្រាស់ ១៣ ស.ម. និងទម្ងន់ ២០ គ.ក.។ បដិមានេះមានព្រះហស្ត ២ ដែលក្នុងនោះព្រះហស្តស្តាំបានបាត់បង់ត្រឹមកែង និងព្រះឆ្វេងនៅរក្សារូបរាងល្អក្នុងកាយវិការកំពុងកាន់របស់អ្វីមួយ ដោយយកម្រាមមេដៃទៅប៉ះជាមួយម្រាមកណ្តាល។ សិល្បកររចនាឡើងក្នុងទម្រង់ឈរជំហរត្រង់ មានព្រះភក្រ្តមូល ព្រះកាណ៌វែង (ត្រចៀក) ព្រះនេត្របិទ ចិញ្ចើមជាប់គ្នាវែង បបូរមាត់ក្រាស់ ពុកមាត់ងរឡើងលើ និងតុបតែងព្រះកេសជាទម្រង់ជដាមកុដ (មកុដរាងផ្នួងសក់) ពោលគឺជាប្រភេទសក់រួញក្រញាញ់ស្រដៀងគូទខ្យង ដែលជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបទាំង៣២ នៃមហាបុរិសលក្ខណៈរបស់ព្រះពុទ្ធ។ លក្ខណៈសក់បែបនេះ គឺតំណាងឱ្យភាពពិសិដ្ឋ និងសេចក្តីល្អឥតខ្ចោះ។ គួរឱ្យសោកស្តាយ ត្រង់ចំណុចផ្នួងសក់ និងថ្ងាសរបស់បដិមាស្ពាន់នេះមានការបែកបាក់ ដែលនាំឱ្យពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់ទេព។ ដ្បិត ត្រង់ចំណុចថ្ងាស និងផ្នួងសក់ យើងងាយនឹងកំណត់អត្តសញ្ញាណទេព ទាំងក្នុងព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនា។ ជាក់ស្តែង នៅក្នុងសិល្បៈខ្មែរ បដិមាព្រះពោធិសត្វអវលោកិតេស្វរ (លោកេសូរ) តែងមានព្រះនេត្រទីបីតូចមួយនៅលើថ្ងាស និងមានចម្លាក់ព្រះពុទ្ធអមិតាភៈតូចមួយនៅលើផ្នួងសក់ រីឯព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) តែងមានព្រះនេត្រទីបីនៅលើថ្ងាសដូចគ្នា តែខុសត្រង់នៅលើផ្នួងសក់មានរូបចេតិយឬស្តូបតូចមួយ។ ចំណែកឯ នៅក្នុងព្រហ្មញ្ញសាសនាវិញ ព្រះឥសូរតែងមានព្រះនេត្រទីបីនៅលើថ្ងាស និងមានចំណិតព្រះចន្រ្ទនៅលើផ្នួងសក់។ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី តាមការសន្និដ្ឋានជាបឋម បដិមាធ្វើអំពីស្ពាន់ដែលរកឃើញនៅតំបន់កំពង់លាននេះ ប្រហែលជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនាមហាយាន ច្រើនជាងរូបតំណាងឱ្យទេពក្នុងព្រហ្មញ្ញសាសនា (ព្រះឥសូរ) ពោល គឺទំនងជាព្រះពោធិសត្វអវលោកិតេស្វរ (លោកេសូរ) ឬព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ)។ ការសន្និដ្ឋានដូច្នេះ គឺយោងទៅលើទិដ្ឋភាពទូទៅក្នុងសង្គមខ្មែរនៅសម័យបុរាណ គឺមានការគោរពប្រណិប័តន៍ព្រះពោធិសត្វទាំងពីរនេះតាំងពីយូរណាស់មកហើយ ពោល យ៉ាងហោចណាស់ក៏ស.វ.ទី៦ ឬទី៧មកដែរ ដូចដែលសិលាចារឹកប្រាសាទអំពិលរលំ (ចុងស.វ.ទី៧ ដើមស.វ.ទី៨) ចុះបញ្ជីលេខ K.163 ដែលរៀបរាប់អំពីតង្វាយរបស់បោញ​ប្រាជ្ញា​ចន្រ្ទ និងបោញវិទ្យា ថ្វាយចំពោះព្រះកម្រតេងអញមៃត្រេយ និងកម្រតេងអញអវលោកិតេស្វរ ដែលសុទ្ធសឹងជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន។ ព្រះពោធិសត្វអវលោកិតេស្វរ (លោកេសូរ) ជាព្រះពោធិសត្វដ៏សំខាន់ និងមានប្រជាប្រិយបំផុតនៅក្នុងព្រះពុទ្ធសាសនានិកាយមហាយាន តំណាងឱ្យសេចក្តីមេត្តាករុណាដ៏ជ្រាលជ្រៅ និងជាព្រះដែលចុះមកសង្រ្គោះសត្វលោក។ ជាទូទៅ ព្រះពោធិសត្វអវលោកិតេស្វរ មានព្រះហស្តពីរដូច្នេះ ច្រើនកាន់ផ្កាឈូក និងក្អមទឹក។ ផ្កាឈូក ជានិមិត្តរូបតំណាងឱ្យភាពបរិសុទ្ធ និងសេចក្តីមេត្តាធម៌ ដែលដុះចេញពីភក់ជ្រាំ (តំណាំងឱ្យទុកវេទនារបស់សត្វលោក) រីឯក្អមទឹក តំណាងឱ្យទឹកអម្រឹតដែលអាចលាងជម្រះបាបកម្មសត្វលោក និងនាំមកនូវភាពបរិសុទ្ធ។ ក្រឡេកមកមើលសំពត់របស់បដិមាវិញ សិល្បករតុបតែងសំពត់ខ្លីចងក្បិន មានភ្លី ជាយសំពត់ធ្លាក់សំយាកមកគ្របលើភ្លៅខាងឆ្វេង និងមានជាយតូចមួយធ្លាក់ទៅចំហៀងលើភ្លៅខាងស្តាំ ហើយចងរុំព័ទ្ធចង្កេះដោយខ្សែក្រវ៉ាត់មួយ។ លក្ខណៈបែបនេះមានភាពស្រដៀងច្រើនទៅនឹងរចនាបថគូលែន និងរចនាបថព្រះគោ ប៉ុន្តែខុសត្រង់ថា សិល្បៈរចនាបថគូលែន និងព្រះគោ សំពត់របស់បដិមាពុំមានភ្លីនោះទេ។ ម្យ៉ាងវិញទៀត នៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី២ ដល់រជ្ជកាលព្រះបាទស្រីឥន្រ្ទវរ្ម័នទី១ ក៏ពុំសូវមានព័ត៌មានជាប់ពាក់ព័ន្ធជាមួយព្រះពុទ្ធសាសនានោះដែរ។ ប៉ុន្តែ បើយើងប្រៀបធៀបជាមួយសិល្បៈរចនាបថបាខែង (គ.ស.៨៩៣ ដល់ ៩២៥) ដែលត្រូវនឹងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ ដល់ ៩១០) និងរជ្ជកាលព្រះបាទស្រីហស៌វរ្ម័នទី១ (គ.ស.៩១០ ដល់ ៩២៥?) វិញ យើងឃើញថាមានភាពស្រដៀងច្រើន ពោល គឺត្រង់ភ្លីសំពត់តែម្តង បើទោះបីសំពត់បដិមានេះពុំមានជាយធ្លាក់ពីរជាន់នៅចំកណ្តាលដូចបដិមាផ្សេងៗដែលរកឃើញនៅប្រាសាទភ្នំក្រោម និងភ្នំបូកក៏ដោយ។ ជាពិសេសនោះ វាស្របទៅតាមទិដ្ឋភាពនៅសម័យនោះ (ចុងស.វ.ទី៩ និងដើមស.វ.ទី១០) ដែលគេធ្លាប់ប្រទះឃើញបដិមាព្រះពោធិសត្វលោកេសូរ ធ្វើអំពីស្ពាន់ និងសំរិទ្ធជាច្រើន។ ដូច្នេះហើយ យើងអាចសន្និដ្ឋានបឋមថា បដិមាដែលរកឃើញថ្មីនេះ អាចសិតឡើងនៅរវាងចុងស.វ.ទី៩ ដល់ដើមស.វ.ទី១០។ ជារួមមក បដិមាធ្វើអំពីស្ពាន់ដែលបានរកឃើញថ្មីនៅតំបន់កំពង់លាន ស្រុកសន្ទុក ខេត្តកំពង់ធំ ទំនងជារូបតំណាងឱ្យទេពនៅក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន ដែលអាចជាព្រះពោធិសត្វអវលោកិតេស្វរ (លោកេសូរ) ឬព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) ហើយទំនងសិតឡើងនៅរវាងចុងស.វ.ទី៩ ដល់ដើមស.វ.ទី១០ ពោល គឺទំនងស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០) ឬព្រះបាទហស៌វរ្ម័នទី (គ.ស.៩១០-៩២៥ ?)។ ម្យ៉ាងវិញទៀត ទីតាំងដែលបានរកឃើញបដិមានេះ គឺសម្បូណ៌ដោយប្រាសាទបុរាណ និងទួលបុរាណជាច្រើន ដែលអាចសបញ្ជាក់ឱ្យឃើញថា កាលពីសម័យអង្គរ ទីតាំងនេះអាចទីប្រជុំជនមានមនុស្សរស់នៅកុះករ និងមានជំនឿប្រណិប័តន៍ព្រះពុទ្ធសាសនាមហាយានជាយូរមកហើយ។


This copper statue was recently discovered in the Kampong Lean area, Santuk district, Kampong Thom province. Preliminary conclusions suggest that the statue likely represents a deity within Mahayana Buddhism, namely the Bodhisattva of Compassion, Avalokiteśvara (Lokeśvara), or the Bodhisattva of Wisdom, Maitreya. It is believed to have been cast between the late 9th and early 10th centuries, likely during the reign of King Yasovarman I (889-910 CE) or King Harshavarman I (910-925 CE?). The site where the statue was found is abundant with ancient temples and mounds, which suggests that this location was once a densely populated urban center during the Angkorian period, with a long history of Mahayana Buddhist practice. អត្ថបទដោយ៖ លោក ម៉ង់ វ់ាលី
Tags: បុរាណវិទ្យា
Share5Tweet3Share

អត្ថបទទាក់ទង

ប្រាសាទព្រៃដើមស្រុក
ប្រវត្តិសិល្បៈ

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)
បុរាណវិទ្យា

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ
មត៌កវប្បធម៌រូបី

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
ប្រាសាទត្រពាំងរពាក់
បុរាណវិទ្យា

ប្រាសាទត្រពាំងរពាក់

August 26, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

តាមពួកយើង

  • 457.9k Fans
  • 295.6k Followers
  • 580.9M Subscribers

អត្តបទបានណែនាំ

ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
ប្រាសាទត្រពាំងរពាក់

ប្រាសាទត្រពាំងរពាក់

August 26, 2025

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

August 26, 2025

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

អត្តបទថ្មីៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
លាងអារក្សនៅភូមិសំបូរ

លាងអារក្សនៅភូមិសំបូរ

August 25, 2025
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

August 25, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • ច្បាប់ និងបញ្ញត្តិផ្សេងៗ
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • សិលាចារឹក
  • អត្ថបទផ្សេងៗ

សម្រាប់ព៍តមានបន្ថែម

ទាក់ទងយើង: 012 456 789
ផ្សព្វផ្សាយជាមួយយើង: 012 456 789

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province