DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ផូស៊ីលឈើ​តាម​ដង​ទន្លេ​មេគង្គ​

ដោយ Saody Oudom
August 26, 2025
in បុរាណវិទ្យា, មត៌កវប្បធម៌រូបី
0
ផូស៊ីលឈើ​តាម​ដង​ទន្លេ​មេគង្គ​

អ្វី​ទៅ​ជា​ផូស៊ីល​ឈើ? ផូស៊ីល​ឈើ​ Petrified Wood មាន​ន័យ​ថា​ឈើ​ក្លាយ​ជា​ថ្ម។​ វាកើតឡើងនៅពេលរុក្ខជាតិត្រូវបានកប់ដោយដីល្បាប់ និងការពារពីការពុកផុយដោយ​សារ​តែអុកស៊ីសែន និងសារធាតុសរីរាង្គ​នានា​។ បនា្ទប់មកទឹកក្រោមដីដែលសំបូរទៅដោយ​សារធាតុរំលាយឆ្លងកាត់ដីល្បាប់ដោយជំនួសវត្ថុធាតុដើមរុក្ខជាតិដើមជាមួយស៊ីលីកា កាល់ស៊ីត ឬសារធាតុខនិចផ្សេងៗ​ ពេលខ្លះក៏​មាន​ឥទ្ធិពល​ពី​ភ្នំ​ភ្លើង​។

តាមរយៈការចុះសិក្សា និងពិនិត្យផូស៊ីលឈើតាមដងទន្លេមេគង្គនៅទីតាំងមូយចំនួនក្នុងខេត្តស្ទឹងត្រែងឆ្នាំ២០១៩ និងខេត្តក្រចេះឆ្នាំ២០២៣ របស់ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ នៃក្រសួងបរិស្ថាន យើងបានប្រទះឃើញផូស៊ីលឈើជាច្រើនៅតំបន់នេះ។ បើយោង​លើផែនទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ត្រង់ចំណុចសំគាល់​ T3-J2ss​ ចន្លោះពីទីរួមខេត្ត​ស្ទឹងត្រែង​មក​កាន់ទីរួម​ខេត្ត​ក្រចេះ ដីមួយ​ភាគ​ធំជាទីតាំងសំបូរទៅដោយពពួកថ្មភក់​ ថ្មស្រទាប់​ ​ចុងសម័យកាល​​ Triassic និងពាក់កណ្តាលសម័យ​ Jurassic ​(អាយុកាល​ប្រហាក់ប្រហែល ២៣៥លានឆ្នាំ​មក​ ១៦៣.៥លាន​ឆ្នាំ​)។ លើសពីនេះ នៅ​ផ្នែកខាងក្រោម​ព្រំប្រទល់ខេត្ត​ស្ទឹងត្រែង​មក​កាន់​ទីរួមខេត្ត​ក្រចេះ ផ្ទៃដីមួយផ្នែកធំប្រទះឃើញ​ពពួក​ថ្ម​ភក់ Siltstone, Shale, Marl ថ្មទាំងនេះស្ថិតនៅក្នុងសម័យកាល Triassic (អាយុកាលប្រមាណ ២៥២-២០១លានឆ្នាំ)។ ផ្នែកខ្លះ​នៅខាងកើត​ជាប់ដងទន្លេមេគង្គ (ត្រង់ចំណុចសំគាល់ Q2a) ក៏មានពពួក​ថ្ម​ភក់ ​អាយុកាល​ប្រមាណ​៨០ម៉ឺនឆ្នាំ​ និងចំណុចច​ខ្លះ​ (ត្រង់ចំណុចសំគាល់ N2-Q1) មាន​អាយុកាល​ប្រមាណ​៥​លាន​ឆ្នាំ​ នេះបើយោង​លើផែនទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ទាំង​នេះ​ជាព័ត៌មានបឋម​ ដែលបង្ហាញតាមរយៈ​ផែនទី​ភូគព្ភសាស្ត្រ។​

ផែនទីភូគព្ភសាស្ត្រព្រះរាជាណាចក្រកម្ពុជា

នៅ​ក្នុង​ភូមិសាស្ត្រឃុំ​ស្រែក្រសាំង ស្រុក​សៀមបូក​ ខេត្ត​ស្ទឹង​ត្រែង​ មាន​វត្តមាន​នៃ​​ផូស៊ីល​ឈើ​ជា​ច្រើន ខ្លះមាន​ទំហំធំ ដែលកប់នៅក្នុង​ដី​ប្រមាណ​​១ទៅ​២ម៉ែត្រ​។ ផូស៊ីលឈើនេះ ស្ថិត​នៅ​ស្រទាប់​ផ្នែក​ខាងលើ ​ដែលមាន​ដីឥដ្ឋ​លាយជាមួយ​កួ្រសអាចម៍ផ្កាយ​។ តាមរយៈ​ព័ត៌មាន​ដែល​បាន​ទទួលពី​ប្រជាជន​តាមដង​ទន្លេមេគង្គ​ក្នុង​តំបន់​នោះ​ គេបាន​ប្រទះថ្ម​គគីរ (ផូស៊ីលឈើ) បាក់​ចូល​ទៅក្នង​ទន្លេ​ទាំងដើមៗផង​ដែរ​។​ នៅ​ផ្នែកម្ខាង​ទៀត​ក្នុង​ភូមិ​សាស្ត្រ​ដែនជម្រកសត្វ​ព្រៃ «ព្រៃឡង់​» ភូមិ​សាស្ត្រ​ខេត្ត​ស្ទឹងត្រែង​ ក៏​​បាន​ជួប​ផូស៊ីល​ឈើ​​ក្នុងអូរ​ ​ជម្រៅ​ប្រមាណ​២-៣ម៉ែត្រ ដែល​នៅ​ចម្ងាយ​ប្រមាណ​​១០​គីឡូ​ម៉ែត្រ​ពី​ដង​ទន្លេ​មេគង្គ​។ ផូស៊ីលទាំងនេះបាន​ជួប​ប្រទះស្រទាប់​ដី​ដែល​លាយ​ឡំ​នឹង​ក្រួស​អាចម៍​ផ្កាយ​នេះ​ផង​ដែរ​។​

នៅ​ក្នុង​២០២៣​នេះ​ក្រុមការងារ​បាន​ចុះសិក្សា​​នៅ​ក្នុងភូមិសាស្ត្រខេត្តក្រចេះ​ ដូច​ជា​នៅ​ទួល​ចំបក់ក្នុង​ដែនជម្រកសត្វ​ព្រៃ «ព្រៃឡង់​» ស្ថិតក្នុងស្រុកសំបូរ ចម្ងាយ១៥គីឡូម៉ែត្រពី​ទន្លេមេគង្គដោយ​រកឃើញបំ​ណែក​ផូស៊ីល​ឈើ​តូច​ៗជាច្រើន​ លាយ​ឡំ​នឹង​ក្រួសអាចម៍ផ្កា​យ​ ស្រទាប់​នេះ​ស្ថិត​ផ្នែក​ខាង​លើ​ស្រទាប់​ថ្មភក់។​ ទីតាំង​មួយទៀត​ស្ថិត​នៅខាងកើតទន្លេមេគង្គ​ ហៅថា​ទួល​ស្នាក់​ការ​សំបូរ​ ក្នុងដែនជម្រកសត្វព្រៃសំបូរ ​ស្រុក​កោះ​ក្រៀងសែនជ័យក៏​មាន​លក្ខណៈ​ដូច​គ្នា​នឹងទួល​ចំបក់ដែរ ដោយ​បាន​រក​ឃើញ​បំណែកផូស៊ីលឈើ​តូចៗ​ជា​ច្រើន​។​ មួយកន្លែង​ទៀត​ហៅថា​​ទួល​គ្រួស​អាចម៍ផ្កាយ​​ក្បែរសាលា​ឃុំ​ព្រែកប្រសប់ ស្រុក​ព្រែក​ប្រសប់​ ​ក្បែរ​​ទីរួម​ខេត្ត​ក្រចេះ។ ទីតាំង​មាន​​ក្រួស​មាន​ជា​ច្រើន ខ្លះបានកកជាថ្មផ្ទាំងធំ​​ តែ​បំណែក​នៃ​ផូស៊ីល​ឈើ​ហាក់​ដូច​ជា​មាន​ចំនួន​តិច។​​ ​ក្រួសអាចម៍​ផ្កាយ​មួយ​ចំនួន​ក៏​ជា​ផូស៊ីល​ឈើ​ផង​ដែរ​ ត្រង់​ចំនុច​នេះ​មាន​ន័យ​ថា​ផូស៊ីល​ឈើ​មួយ​ចំនួន​នោះ​ ប្រហែល​ធ្លាក់រមាលតាម​ទឹក​ និង​កើត​ទៅ​ជាគ្រួស​អាចម៍​ផ្កាយ​។​

តាមរយៈ​ភស្តុតាង​មួយ​ចំនួន​ដែល​យើង​បាន​សិក្សា​ អាចបង្ហាញថា​បាតុ​ភូត​ក្រួសអាចម៍ដូច​គ្នា​ ស្រទាប់​ដី​ដែល​មាន​ផូស៊ីល​ឈើ​ស្ថិត​នៅក្នុង​ស្រទាប់​តែ​មួយ​ បាតុ​ភូត​នេះ​កើត​ឡើង​ដោយ​កំលាំង​ទឹក​ហូរ​ខ្លាំង​ក្នុង​ពេល​ណាមួយ​?​ ដែលគ្របតណ្តប់​លើផ្ទៃដីមួយ​ផ្នែក​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង និងក្រចេះ​។ ផូស៊ីលឈើ​ដែល​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​មាន​ទំហំធំ​ បន្ត​មក​ក្នុង​ខេត្ត​ក្រចេះ​ ស្រុក​សំបូរ និង​ស្រុក​កោះក្រៀង​សែនជ័យ​មាន​ទំហំ​តូច​ និង​ច្រើន​ ចំណែក​នៅ​ត្រង់​ចំណុច​ស្រុកព្រែក​ប្រសប់​មាន​ផូស៊ីលឈើតូច​ហើយចំនួ​តិច​។​ ទាំង​នេះ​វា​បាន​ប្រែ​ប្រួល​នៃ​តាម​កំលាំង​នៃ​ទឹក​ហូរ​ ពី​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ​ បន្ត​មក​ផ្នែក​ខាង​ក្រោ​ម​ក្នុង​ខេត្ត​ក្រចេះ​។​ ​នេះ​​ជា​ទិន្នន័យ​ផ្នែក​ខ្លះ​នៃ​ខេត្ត​ស្ទឹង​ត្រែង និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ​ប៉ុណ្ណោះ​។ ចំពោះ​ទីតាំង​នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ជាតំបន់​ដី​គោក​ ដែល​ត្រូវបាន​ចាក់​បង្គរក្រួសអាចម៍​ផ្កាយ​ គ្រប​លើ​ដើម​ឈើ​ទាំង​នោះ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ផូស៊ីល​ឈើ​។​ ចំពោះ​អាយុ​កាល​នៃ​ផូស៊ីល​ឈើ​ទាំង​ឡាយ​នេះ​ ស្ថិត​នៅ​ផ្នែក​ខាងលើ​នៃ​ស្រទាប់​ថ្ម​ ​សម័យកាល​​ Triassic និងពាក់កណ្តាលសម័យ​ Jurassic  ​(អាយុកាល​ប្រហាក់ប្រហែល ២៣៥លានឆ្នាំ​មក​ ១៦៣.៥លាន​ឆ្នាំ​) ស្រទាប់​ខ្លះ​នៃ​ដីចាក់​បង្គរ​ខ្លះ​អាច​មាន​អាយុ​កាល​ថ្មី​ ចន្លោះ៨០ម៉ឺនឆ្នាំ៕


អត្ថបទដោយ៖ លឹម វណ្ណច័ន្ទ

ផូស៊ីលឈើតាម_ដងទន្លេមេគង្គ Download

 

Tags: បុរាណវិទ្យា
Share5Tweet3Share

អត្ថបទទាក់ទង

ប្រាសាទព្រៃដើមស្រុក
ប្រវត្តិសិល្បៈ

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)
បុរាណវិទ្យា

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ
មត៌កវប្បធម៌រូបី

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
ប្រាសាទត្រពាំងរពាក់
បុរាណវិទ្យា

ប្រាសាទត្រពាំងរពាក់

August 26, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

តាមពួកយើង

  • 457.9k Fans
  • 295.6k Followers
  • 580.9M Subscribers

អត្តបទបានណែនាំ

ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
ប្រាសាទត្រពាំងរពាក់

ប្រាសាទត្រពាំងរពាក់

August 26, 2025

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

August 26, 2025

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

អត្តបទថ្មីៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
លាងអារក្សនៅភូមិសំបូរ

លាងអារក្សនៅភូមិសំបូរ

August 25, 2025
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

August 25, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • ច្បាប់ និងបញ្ញត្តិផ្សេងៗ
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • សិលាចារឹក
  • អត្ថបទផ្សេងៗ

សម្រាប់ព៍តមានបន្ថែម

ទាក់ទងយើង: 012 456 789
ផ្សព្វផ្សាយជាមួយយើង: 012 456 789

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province