DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

លាងអារក្សនៅភូមិសំបូរ

ដោយ Saody Oudom
August 25, 2025
in អត្ថបទផ្សេងៗ
0
លាងអារក្សនៅភូមិសំបូរ

លាងអារក្ស គឺជាឈ្មោះមួយដែលមហាជនជាទូទៅស្គាល់ តែម្តងម្កាលអ្នកភូមិសំបូរ (ខេត្តកំពង់ធំ) ហៅកិច្ចនេះថា “ឡើងរោង” ឬ “ដាក់របៀង” ហើយជួនគេទៀតហៅថា “ដាក់របៀងឡើងរោង” តែម្តង។ កិច្ចពិធីនេះធ្វើឡើងដើម្បីដឹងគុណដល់អារក្សដែលបានថែរក្សាភូមិស្រុកឱ្យជៀសផុតពីជំងឺដង្កាត់ផ្សេងៗ គ្រោះធម្មជាតិ និងសូមឱ្យមានភ្លៀងគ្រប់គ្រាន់សម្រាប់ស្រោចស្រពផលដំណាំ។ ដ្បិត អារក្ស គឺសំដៅលើអមនុស្សដែលមានចិត្តល្អ តែងតែជួយកូនសិស្សគុណរបស់ខ្លួន។ តើលាងអារក្ស ឬដាក់របៀងឡើងរោងនៅភូមិសំបូរ (សំបូរព្រៃគុក) មានលំដាប់លំដោយ និង    អត្ថន័យយ៉ាងណាខ្លះ?

ជាទូទៅអ្នកភូមិសំបូរតែងតែប្រារព្ធពិធីលាងអារក្សជារៀងរាល់ឆ្នាំ តែក៏មានផ្ទះខ្លះ២ឆ្នាំធ្វើម្តងដែរ ហើយពិធីនេះច្រើនប្រារព្ធឡើងតែពេលយប់ (ចាប់ពីម៉ោង ៥ ល្ងាចរហូតទល់ម៉ោង ៦ ព្រឹក)។ នៅក្នុងភូមិនេះ យ៉ាងហោចណាស់ក្នុងមួយឆ្នាំ មានគ្រួសារដែលលាងអារក្សប្រមាណជា ៦ គ្រួសារដែលមានលទ្ធភាពអាចប្រារព្ធកិច្ចនេះបាន។ រីឯគ្រូណាដែលមានសិស្សគណតិច គឺគ្មានលទ្ធភាពប្រារព្ធកិច្ចលាងអារក្សនោះទេ ហើយគេតែងប្តូរធ្វើកិច្ចដោយដោតជមជំនួសវិញដូចធ្លាប់ពន្យល់នៅក្នុងអត្ថបទមុន។ ការលាងអារក្សម្តងៗត្រូវចំណាយលើគ្រឿងរណ្តាប់ ពិសេសថ្លៃភ្លេងច្រើន ពោល គឺប្រមាណជា ៥៥០,០០០ រៀល  ម៉្លោះហើយទើបបានជារូបស្នងខ្លះឥតមាន លទ្ធភាព ព្រោះខ្លួនមានសិស្សគណតិចតួច។ កិច្ចលាងអក្សនេះធ្វើមិនដូចគ្នានោះទេ ពីគ្រូមួយទៅគ្រូមួយទៀត គ្រូខ្លះមានដាល់ គ្រូខ្លះមិនមាន គ្រូខ្លះមានកិច្ចម្តាយដើម គ្រូខ្លះទៀតមិនមាន ហើយនៅមានកិច្ចច្រើនទៀតដែលខុសគ្នា ដែលមិនអាចរៀបរាប់បានទាំងអស់នោះទេ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងលើកយកតែកិច្ចលាងអារក្សនៅផ្ទះតាលូន (រូបស្នងអារក្សម្នាក់) មួយប៉ុណ្ណោះ ដែលមានលំដាប់លំដោយដូចខាងក្រោម។

បន្ទាប់ពីរកថ្ងៃប្រារព្ធកិច្ចលាងអារក្សបានហើយ រូបស្នងបានដើរប្រាប់ពីដំណឹងនៃការលាងនេះ និងប្រាប់រូបស្នងដទៃទៀតឲ្យមកចូលរួមពិធីជាមួយគ្នា ហើយយើងសង្កេតឃើញថាដំណើរទៅជួបរបស់រូបស្នង គឺតែងឃើញមានចេកមួយស្និត ធូប និងទឹកក្រូចមួយដបទៅជាមួយ។ លុះដល់ថ្ងៃកំណត់វេលា ពេលថ្ងៃគ្រាន់តែរៀបចំរណ្តាប់មួយចំនួន ដូចជា ពែជើងត្រុំនិងពែជ្រួត រានទិស ច្រម ស្លាធម៌ បាយសី ជាដើម។ មុនចាប់ផ្តើម គេយករណ្តាប់មួយចំនួនទៅថ្វាយអ្នកតាទ្វារនៅកណ្តាលភូមិជាមុនសិន។ បន្ទាប់មក គេយករណ្តាប់ទៅថ្វាយទួលប្រាសាទចាស់មួយនៅត្រង់សាលាបឋមសិក្សាសំបូរ ហើយចុងក្រោយគេយករណ្តាប់ថ្វាយលោកយាយនៅទួលប្រាសាទបុរាណ។ ការធ្វើបែបនេះក្នុងគោលបំណងជម្រាបអស់លោក សុំទឹកសុំដីដើម្បីឲ្យដំណើរការលាងអារក្សប្រព្រឹត្តទៅដោយជោគជ័យ។ កិច្ចបន្ទាប់មកទៀត​ យើងឃើញស្នំ និងកូនសិស្សគណមួយចំនួនទៅរកគ្រូអារក្ស សុំទម្លាក់តោកចុះមកដីដើម្បីរៀបចំកម្មវិធី។ កិច្ចពិធីចាប់ផ្តើមដោយមានការសែនបាយចំនួន ៤ ចាន មីសួរ ៥ ចាន ចេក និងនំភ្លៅកង្កែបមួយចានៗ។ ការសែនត្រង់នេះ គឺអ្នកភូមិសែនប្រាប់ជីដូនជីតា ហើយក្រុមភ្លេងជាអ្នកសែននៅទីនេះ។ បន្ទាប់មកទៀត ស្គរជ្វាក៏ចាប់ផ្តើមបន្លឺ អារក្សក៏ចូល មានសិស្សម្នាក់ចូលទៅប្រដាល់ជាមួយអារក្ស។ ក្នុងន័យជាកិច្ច សិស្សនោះ តម្រូវឲ្យយកអ្វីដែលអារក្សកាន់នឹងដៃ ជួនកាលជាចេក ជួនជាស្រា បើដណ្តើមមិនបានទេសិស្សនោះតែងសំពះសុំ។ គេធ្វើបែបនេះ៣លើក ក្នុងមួយយប់ ពោលរវាងម៉ោង៧ម្តង ម៉ោង១ម្តង និងម៉ោង៥ទាបភ្លឺម្តងទៀត ហើយលេងម្តងៗ សិស្សដែលមកដាល់ជាមួយអារក្សត្រូវដណ្តើមយករបស់ពីដៃគ្រូអារក្សបីដងក្នុងមួយលើក។

បើនិយាយអំពីភ្លេងវិញឃើញមានស្គរជ្វាចំនួន២ និងផ្លែចបចំនួនមួយទុកសម្រាប់គោះ។ រូបស្នងចូលជាបន្តបន្ទាប់ និងឡកកញ្ឆេងយ៉ាងសម្បើម តែយ៉ាងណាក៏មានពេលសម្រាកម្តងម្កាលដែរ ដ្បិតគ្រូចេញអស់ អត់មានអ្នករាំ ហើយភ្លេងក៏សម្រាក។ ជួនជាគ្រូកំពុងរាំ អ្នកភ្លេងអង្វរគ្រូថា ចុះចាញ់គ្រូហើយ សូមគ្រូអនុគ្រោះ ដ្បិតគាត់វាយស្គរយូរចុកដៃពេក។ លុះដល់អាធ្រាត្រ គេយកពែទៅចោលនៅខាងជើងផ្ទះលាងអារក្ស តែយ៉ាងណាមុនយកទៅចោលគេនាំគ្នាដើរប្រទក្សិណចំនួន ៣ ជុំ (រូបលេខ៤)។ ក្នុងដំណើរនេះមានយាយម្នាក់កាន់កាំភ្លើងដើរពីក្រោយ ហើយមានអ្នកមួយចំនួនកាន់ទឹកបំពង់ ស្រាសមួយដប ចេកមួយស្និត។ បន្ទាប់ពីទុកដាក់រួចរាល់ហើយ គេនាំគ្នារត់មកវិញ ព្រោះថាយាយដែលកាន់កាំភ្លើងនោះដេញ។ យ៉ាងណាកិច្ចនេះមិនទាន់ចប់ត្រឹមប៉ុននេះទេ មានការចូលរូបផ្សេងៗ ដូចជា អ្នកស្រទុំស្តេចស្រឡាយ រំពាត់មាស តាជ័យ ពេជ្រវ័យ យាយគតាគ (ពេលចូលមិននិយាយអ្វីទាំងអស់) កង្ហារដែក (ចូលមករាំអង្គុយ ចេះតែអេះគូទ) ហើយនៅមានជាច្រើនទៀត ព្រោះរូបស្នងមួយអាចមានអារក្សចូលច្រើនលើសពីមួយ។ រវាងម៉ោង៥ទៀបភ្លឺ មានកិច្ចមួយដែលអ្នកស្រុកហៅថា “កិច្ចហៅព្រលឹង” ដែលពេលនោះគេត្រូវការសិស្សរបស់អារក្ស ដើម្បីមកដណ្តើមទាបពីអារក្ស។ ក្រោយពីសិស្សដណ្តើមបានហើយ ស្រាប់តែរូបស្នងនោះដួលទៅក្រោយ ហើយមានមនុស្សពីរនាក់ទ្រជាប់ ហើយអ្នកទាំងពីរនោះ​ត្រូវពើប មានន័យថាត្រូវស្រែកដាក់ត្រចៀកទាំងសងខាងរបស់រូបស្នង។ បន្ទាប់ពើបរួចហើយ រូបស្នងនោះស្ទុះមកសង្គ្រប់តោក ហើយទើបអារក្សចេញ។ ក្រោយមកអ្នកភ្លេងលេងបទ “អក” ដើម្បីសាផ្កា (ស្លឹកម្លូ ស្លឹកពោជយម ស្លា) សាផ្តាន (ក្រមាផ្នែកខាងលើ) សាជញ្ជាំង (ក្រម៉ាដែលនៅពីចំហៀង សាកម្រាល ដោយមានការច្រៀងបណ្តើរនិងសាបណ្តើរ។ ក្រោយសារួច តាៗពីរនាក់នោះសួរថា “តើនរណាភ្លេចក្រមានៅមាត់អណ្តូង?” ពេលនោះមានយាយបន្ទរថា “ជារបស់ខ្ញុំភ្លេច” តាពីរនាក់នោះបន្តថា “កុហកទេដឹង?” យាយៗបន្តថា “ទេមែន”។ តាពីរនាក់សួរបន្ថែមថា “តើបានអ្វីមកបញ្ជាក់?” យាយៗឆ្លើយថា “ក្រមានឹងមាន១៩ហត្ត”។ តា២នាក់នោះក៏បានវាស់ដើម្បីបញ្ជាក់ថាមានប្រវែងប៉ុណ្ណឹងមែន ក៏បោះទៅក្រៅរោង កន្លែងដែលគ្មានមនុស្ស។ នេះបញ្ជាក់ថា សំឡេងយាយៗដែលឆ្លងឆ្លើយជាមួយគាត់គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ណាមួយពេលសន្ទនាគ្នា តាៗពីរនាក់នោះមិនបានមើលយាយៗនោះទេ ពោល គឺអាចនិយាយបានថា សំឡេងរបស់យាយៗនោះ ជាសំឡេងអមនុស្ស។ ចុងក្រោយមានមនុស្ស៤នាក់មកសែងរាននិងពែទៅចោល ហើយមានមនុស្សម្នាក់កាន់រំពាត់សម្រាប់ដេញវាយអ្នកដែលយកពែទៅចោល ហើយមានពីរនាក់កាន់រានទិស និងពីរនាក់ទៀតកាន់ពែជើងត្រុំនិងពែជ្រួត។ កិច្ចនេះចប់ត្រឹមយកពែទៅចោលនៅវេលាម៉ោង  ៦ ទៀបភ្លឺ។ ជារួមមក កិច្ចលាងអារក្សនៅភូមិសំបូរ គឺមានលំដាប់នៃកិច្ចជាវប្បធម៌ដោយឡែកមួយដែលគេនៅតែបន្តប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ទោះលំដាប់លំដោយនៃកិច្ចមានរបៀបវែងឆ្ងាយយ៉ាងណាក្តី ក៏គោលបំណងសំខាន់នៃកិច្ច គឺធ្វើឡើងដើម្បីដឹងគុណដល់អារក្សដែលបានថែរក្សាភូមិស្រុកឱ្យជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងផ្តល់នូវទឹកភ្លៀងគ្រប់គ្រាន់សម្រាប់អ្នកស្រុក៕


Share5Tweet3Share

អត្ថបទទាក់ទង

ច្បាប់ និងបញ្ញត្តិផ្សេងៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក
ប្រវត្តិសិល្បៈ

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)
បុរាណវិទ្យា

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ
មត៌កវប្បធម៌រូបី

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

តាមពួកយើង

  • 457.9k Fans
  • 295.6k Followers
  • 580.9M Subscribers

អត្តបទបានណែនាំ

ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
ប្រាសាទត្រពាំងរពាក់

ប្រាសាទត្រពាំងរពាក់

August 26, 2025

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

August 26, 2025

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

អត្តបទថ្មីៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
លាងអារក្សនៅភូមិសំបូរ

លាងអារក្សនៅភូមិសំបូរ

August 25, 2025
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

August 25, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • ច្បាប់ និងបញ្ញត្តិផ្សេងៗ
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • សិលាចារឹក
  • អត្ថបទផ្សេងៗ

សម្រាប់ព៍តមានបន្ថែម

ទាក់ទងយើង: 012 456 789
ផ្សព្វផ្សាយជាមួយយើង: 012 456 789

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province