បេសកកម្ម
- ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ៖ ថែរក្សា និងលើកតម្លៃវប្បធម៌ រួមទាំងប្រាសាទបុរាណ តំបន់ប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី និងជំនឿរបស់សង្គមជាតិ។
- លើកស្ទួយឧស្សាហកម្មវប្បធម៌៖ ជំរុញឱ្យមានការអភិវឌ្ឍវិស័យសិល្បៈ និងច្នៃប្រតិដ្ឋ ដូចជា សិប្បកម្ម តម្បាញ ចម្លាក់ តន្រ្តី ភាពយន្ត ម្ហូបអាហារ ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។
- ពង្រឹងការអប់រំ និងបណ្តុះបណ្តាល៖ បង្កើនសមត្ថភាពធនធានមនុស្សលើវិស័យវប្បធម៌ និងសិល្បៈ ដើម្បីធានាបាននូវការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។
ចក្ខុវិស័យ
ចក្ខុវិស័យរបស់ក្រសួង ឬមន្ទីរ គឺចង់ឃើញ “កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌”។ ចក្ខុវិស័យនេះក៏ត្រូវបានបែងចែកទៅតាមគោលដៅសំខាន់ៗដូចខាងក្រោម៖
- បង្កើនអំណាចទន់ (Soft Power)៖ លើកស្ទួយមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ជាតិដោយប្រើប្រាស់វប្បធម៌ជាកម្លាំងចលករ។
- លើកកម្ពស់វប្បធម៌ជាតិប្រកបដោយចីរភាព៖ ធ្វើឱ្យវិស័យវប្បធម៌ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងបរិយាបន្ន។
- ផ្សព្វផ្សាយសិល្បៈវប្បធម៌៖ ពង្រីកការផ្សព្វផ្សាយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិទៅគ្រប់តំបន់ក្នុងខេត្ត ក្នុងប្រទេស និងទៅកាន់ពិភពលោក។