DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ដោយ Saody Oudom
August 25, 2025
in អត្ថបទផ្សេងៗ
0
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

នៅក្នុងស្រុកខ្មែរ ពិធីសុំទឹកភ្លៀងស្ទើរតែមានគ្រប់ភូមិស្រុក ជាពិសេសនៅជនបទ ហើយកិច្ចពិធីតាមតំបន់នីមួយៗ មានភាពដូចគ្នាខ្លះ និងខុសគ្នាខ្លះជារឿងធម្មតាទៅហើយ។ ម្យ៉ាងវិញទៀត ពេលវេលានៃការប្រារព្ធពិធី និងការហៅឈ្មោះ ក៏ខុសគ្នាទៅតាមតំបន់ដែរ ពោល គឺតំបន់ខ្លះហៅឡើងអ្នកតាចាស់ស្រុក ពិធីសុំទឹកភ្លៀង ហើយបើនៅតំបន់សំបូរព្រៃគុកវិញ គេហៅ “ច្រត់ព្រះនង្គ័ល”។ កិច្ចច្រត់ព្រះនង្គ័លនៅភូមិសំបូរ គេធ្លាប់ចុះផ្សាយច្រើនលើកមកហើយ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីពិធីឡើងអ្នកតា ឬពិធីសុំទឹកភ្លៀងមួយបែបទៀតដែលគេប្រារព្ធនៅទួលសរសៃ ឬទួលសែមសយ ស្ថិតនៅក្នុងភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលពិធីនោះគេហៅថា “ឡើងអ្នកតាចាស់ស្រុក”។ គោលបំណងនៃកិច្ចពិធីនេះ គឺមិនខុសពីការឡើងអ្នកតាចាស់នៅតំបន់ផ្សេងទៀតដែរ ពោល គឺសុំសេចក្តីសុខ សុំទឹកភ្លៀង និងបណ្តេញរាល់ឧបទ្រពចង្រៃចេញពីភូមិ។ ប៉ុន្តែ អ្វីដែលយើងឃើញថាខុសប្លែកពីតំបន់ផ្សេងៗនោះ គឺការសុំទឹកភ្លៀងនៅក្នុងកិច្ចនេះ គេប្រើប្រាស់ព្រ័ត្រឫស្សីជាគោល។

ពិធីឡើងអ្នកតាចាស់ស្រុក និងសុំទឹកភ្លៀងនៅភូមិរកានេះ គេតែងប្រារព្ធឡើងបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ ពោល គឺស្ថិតនៅដើមរដូវធ្វើស្រែ នាចុងខែចេត្រ ដើមខែពិសាខ តែគេនិយមជ្រើសរើសឱ្យចំថ្ងៃអង្គារ និងថ្ងៃសៅរ៍ ដ្បិតគេយល់ថា ជាថ្ងៃដែលអមនុស្សចេញ ហើយរយៈពេលនៃកិច្ច គឺមានមួយយប់ពីរថ្ងៃ។ ថ្វីត្បិតតែមើលទៅកិច្ចនេះហាក់ដូចជាជំនឿជីវចលក៏ពិតមែន ប៉ុន្តែពិធីនេះក៏មានលាយឡំជាមួយព្រះពុទ្ធសាសនាផងដែរ ដ្បិតនៅថ្ងៃទីមួយ ក្រៅអំពីការរៀបចំគ្រឿងរណ្តាប់ចប់សព្វគ្រប់មក គេបាននិមន្តមកសូត្រមន្តចម្រើនព្រះបរិត្តនៅពេលល្ងាច​ថែមទៀតផង។ គ្រឿងរណ្តាប់សម្រាប់ឡើងពិធីចាស់ស្រុកនៅទួលសរសៃនេះ គឺមិនមានអ្វីខុសឆ្ងាយប៉ុន្មានពីការឡើងអ្នកតាផ្សេងៗទៀតដែរ ពោល រួមមានដូចជា ស្លាធម៌ បាយសី ជម ពែ មាន់ឆ្កាង ។ល។ ប៉ុន្តែ នៅក្នុងរោងរៀបចំពិធីគេយកក្រមាមួយ ចងដោយរូបចាបបត់ពីស្លឹកត្នោត ចងនៅខាងលើ ក្នុងន័យប្រៀបប្រដូចទៅនឹងពិតានដែលគេតែងចងនៅលើបដិមាព្រះតាមប្រាសាទ ឬព្រះវិហារដូច្នោះដែរ ហើយរូបចាបដែលគេចងនោះគេហៅថា “កូនអក”។ នៅក្នុងថ្ងៃទី១ ក្រៅពីការនិមន្តព្រះសង្ឃមកសូត្រមន្ត គេមិនមានកិច្ចអ្វីច្រើនទៀតទេ។ លុះដល់ថ្ងៃទី២នៃពិធី គេបានចាប់ផ្តើមឡើងនៅរវាងម៉ោង ០១:០០ រសៀល ដោយមានការជួបជុំគ្នារវាងមនុស្សក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករ។ ក្នុងនោះ គេចាំបាច់បំផុតត្រូវមានអ្នកលេងភ្លេងអារក្សមួយវង់ ដើម្បីប្រគុំក្នុងអន្ទងអ្នកតា ម្ចាស់ទឹក ម្ចាស់ដី មកចូលរូប និងដើម្បីឆ្លើយឆ្លងសុំទឹកភ្លៀង ឬសុំសេចក្តីសុខ។ នៅពេលចាប់ផ្តើម អ្នកស្រុកតែងតែលេងល្បែងប្រជាប្រិយជាច្រើនមុខ ដូចជា បោះអង្គុញ ចោលឈូង និងអ្វីដែលមិនអាចចោលបានក្រោយគេនោះ គឺទាញព្រ័ត្រឫសី។ ការលេងបោះអង្គុញ និងចោលឈូង យើងមិនដឹងថាមានគំនិតលាយឡំជាមួយកិច្ចសុំទឹកភ្លៀងដែរ ឬគ្រាន់តែជាការលេងកម្សាន្តក៏មិនដឹង ប៉ុន្តែ ការទាញព្រ័ត្រឫស្សី គឺច្បាស់ណាស់ថា គេលេងទាក់ទងនឹងកិច្ចសុំទឹកភ្លៀង ឬសុំសេចក្តីសុខ។ នៅក្នុងកម្មវិធីនោះ អ្នកភ្លេងប្រគុំបទជាបន្តបន្ទាប់ ដើម្បីអន្ទងអ្នកតាចូលរូបស្នង ដែលរូបស្នងទាំងអស់សុទ្ធសឹងជាស្រ្តី ប៉ុន្តែអ្នកតាដែលចូលរូបនោះ ពុំមានមានតែម្នាក់ទេ ដូច្នេះរូបស្នងតែងតែប្តូរសម្លៀកបំពាក់ជាច្រើនឈុត និងលាបម្សៅទៅតាមប្រភេទអ្នកតានីមួយៗដែលបានចូលសន្ធិត។ ក្នុងនោះ គេដឹងថា អ្នកតាដែលធំជាងគេប្រចាំស្រុក​ គឺអ្នកតាគង់ ដែលខ្ទមរបស់លោកស្ថិតនៅលើទួលសរសៃស្រាប់តែម្តង ក្រៅពីនេះមាន អ្នកតាចាស់ស្រុក អ្នកតាង៉ង់ អ្នកតាឯក អ្នកតាមុក អ្នកតាកូឡា អ្នកតាម៉ី អ្នកតាម៉ម អ្នកតាសួង អ្នកតាដំរីស និងអ្នកតាម៉ៅ។

ក្នុងពេលដែលការប្រគុំភ្លេងថ្វាយអ្នកតា ការលេងទាញព្រ័ត្រឫស្សីក៏ចាប់ផ្តើមក្នុងពេលដំណាលគ្នាដែរ។ អ្នកស្រុក បានកាប់ឫស្សីចំនួន ២ ដើម មកចងភ្ជាប់ជាមួយគ្នាធ្វើជាខ្សែព្រ័ត្រ ហើយព្រ័ត្រឫស្សីនោះត្រូវតែទាញឱ្យដាច់នៅពេលបញ្ចប់នៃកិច្ច (ពេលបញ្ជូនពែ) តែបើទាញមិនដាច់ទេ ក៏ត្រូវយកកាំបិតមកកាប់ឱ្យដាច់ដែរ។ ការលេងព្រ័ត្រឫស្សីនេះទៀតសោត មានទាំងក្មេងចាស់ ប្រុស ស្រី ដោយមិនប្រកាន់វ័យឡើយ។ ការទាញព្រ័ត្រឫស្សីដំបូង គេមិនតម្រូវឱ្យទាញដាច់នោះទេ ពោល គឺទាញយកឈ្នះចាញ់ដូចខ្សែព្រ័ត្រយើងធម្មតាដែលគេលេងនៅពេលបុណ្យចូលឆ្នាំ ហើយអ្វីដែលគួរសម្គាល់នោះគឺ អ្នកទាញខាងចុងនៅព្រ័ត្រឫស្សីត្រូវទាញព្រ័ត្រនោះសង្កត់ចុះក្រោម ដើម្បីការពារគ្រោះថ្នាក់បុកចំទ្រូងនៅពេលក្រុមម្ខាងទាញឈ្នះ។ នៅពេលក្រុមម្ខាងចាញ់ ក្រុមដែលឈ្នះនាំគ្នាទៅចាប់លើកអ្នកដែលចាញ់យកមកចាប់អុកបីដង (ជិះឬសង្កត់ពីលើគ្នាបី ដង ភាគច្រើនអ្នកអុកគេត្រូវតែងមានភេទផ្ទុយគ្នាពីអ្នកដែលត្រូវគេអុក) ប្រឡាក់នៅលើភក់ (ទីដែលគេលេងមានបាញ់ទឹកឱ្យមានភក់) ហើយនៅពេលអុកបីដងរួច គេយកភក់ ឬដីដែលមាននៅជុំវិញនោះមកលាបលននៅលើខ្លួនអ្នកដែលនៅខាងក្រោម ហើយសួរថា “ភ្លៀងអត់?”  រីឯអ្នកនៅខាងក្រោមដែលត្រូវគេអុកនោះត្រូវឆ្លើយថា “ភ្លៀងច្រើនណាស់”។ ការចាប់មនុស្សអុក ឬសង្កត់លើគ្នានេះ គឺមានលក្ខណៈស្រដៀងទៅនឹងការលេងពានកង្កែបក្នុងពិធីសុំទឹកភ្លៀងនៅភូមិកណ្តោលកោង ឃុំសំរោង​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដ្បិតអត្ថន័យនៃការលេងអុកគ្នានេះ គឺជាសញ្ញាមួយប្រាប់ទៅស្ថានលើថា ពួកគេចង់ឱ្យមានភោគផលទឹកភ្លៀងគ្រប់គ្រាន់។ ចំណែក ការននាលភក់ ក៏សុទ្ធជានិមិត្តរូបនៃការសុំទឹកភ្លៀងដូចគ្នា ដ្បិតមនុស្សពិតជាត្រូវការទឹកភ្លៀងខ្លាំងណាស់ បើសូម្បីតែទឹកភក់ក៏មនុស្សទៅននាលដែរ។ ការលេងទាញព្រ័ត្រឫស្សីចាប់អុកគ្នា គេលេងច្រើនលើកច្រើនដងណាស់នៅក្នុងពិធីនេះ រហូតដល់មេឃជិតងងឹតទើបគេប្រារព្ធកិច្ចបញ្ជូនពែ។ មុននឹងបញ្ជូនពែ អ្នកភ្លេងអារក្សប្រគុំបទអុំទូក ហើយរូបស្នងប្រទក្សិណជុំវិញភ្នំខ្សាច់ដែលគេបានពូនចំនួន ៣ ដង ដែលគេកិច្ចមួយគេហៅថា “បំពេញឃ្លាំង”។ ពេលនោះអ្នកបញ្ជូនពែ សុទ្ធសឹងជាកូនក្មេង ហើយអ្នកត្រៀមទាញព្រ័ត្រឱ្យដាច់នោះគឺសុទ្ធសឹងជាមនុស្សវ័យកណ្តាលនិងមនុស្សចាស់។ នៅពេលនោះ មានបុរសម្នាក់កាន់កាំបិតមួយមកកាត់ខ្សែព្រ័ត្រឫស្សីឱ្យដាច់ ហើយស្របពេលនោះក្មេងៗដែលកាន់ពែត្រូវរត់ទៅបញ្ជូននៅទិសខាងលិច រីឯអ្នកកាន់ខ្សែព្រ័ត្រឫស្សីត្រូវរត់ទៅបញ្ជូននៅខាងលិចមួយដើម និងខាងកើតមួយដើម។ ការផ្តាច់ខ្សែព្រ័ត្រនៅចុងបញ្ចប់នៃកិច្ចពិធី គឺជានិមិត្តរូបនៃការផ្តាច់ឧបទ្រពចង្រៃដែលមាននៅឆ្នាំចាស់ និងសូមឱ្យមាននៅភោគផលជាទឹកភ្លៀងគ្រប់គ្រាន់នៅឆ្នាំថ្មីនេះ។

ជារួមមក ការលេងទាញព្រ័ត្រឫស្សីសុំទឹកភ្លៀងនេះ គឺជាកិច្ចដ៏កម្រជួបមួយនៅក្នុងពិធីសុំទឹកភ្លៀងនៅតំបន់ផ្សេងៗទៀតនៅក្នុងស្រុកខ្មែរ។ ត្រង់ចំណុចនេះ ហាក់មានន័យថា ខ្មែរមាន    វប្បធម៌ដ៏សម្បូណ៌បែបខ្លាំងណាស់​ ដ្បិតគ្រាន់តែពិធីសុំទឹកភ្លៀងមួយមុខ ក៏ប្រព្រឹត្តទៅមានភាពខុសគ្នាច្រើនទៅតាមតំបន់ដែរ ពោល គឺមានន័យថា ទីណាមានមនុស្ស ទីនោះអាចមានវប្បធម៌   ប្លែកៗពីគ្នាទៅតាមនិគមនីមួយៗ។


Share5Tweet3Share

អត្ថបទទាក់ទង

ច្បាប់ និងបញ្ញត្តិផ្សេងៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក
ប្រវត្តិសិល្បៈ

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)
បុរាណវិទ្យា

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ
មត៌កវប្បធម៌រូបី

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

តាមពួកយើង

  • 457.9k Fans
  • 295.6k Followers
  • 580.9M Subscribers

អត្តបទបានណែនាំ

ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
ប្រាសាទត្រពាំងរពាក់

ប្រាសាទត្រពាំងរពាក់

August 26, 2025

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

August 26, 2025

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

អត្តបទថ្មីៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
លាងអារក្សនៅភូមិសំបូរ

លាងអារក្សនៅភូមិសំបូរ

August 25, 2025
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

August 25, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • ច្បាប់ និងបញ្ញត្តិផ្សេងៗ
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • សិលាចារឹក
  • អត្ថបទផ្សេងៗ

សម្រាប់ព៍តមានបន្ថែម

ទាក់ទងយើង: 012 456 789
ផ្សព្វផ្សាយជាមួយយើង: 012 456 789

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province