រចនាសម្ព័ន្ធ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ មានមន្រ្តីរាជការ សរុបចំនួន ៨៩ នាក់ ស្រី ៣៥ នាក់ ដែលក្នុងនោះមានមន្រ្តីរាជការតាំងស៊ុបចំនួន ៤៥ នាក់ ស្រី ១៨ នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៤ នាក់ ស្រី ១៧ នាក់។ ក្នុងនោះ មានប្រធានមន្ទីរចំនួន ១ រូប, អនុប្រធានមន្ទីរចំនួន ២ រូប និងមានការិយាល័យក្រោមឱវាទមន្ទីរចំនួន ៧ ដែលមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

១. ការិយាល័យរដ្ឋបាល និងបុគ្គលិក

  • គ្រប់គ្រងកិច្ចការទូទៅរបស់មន្ទីរ៖ ធ្វើជាសេនាធិការប្រមូលផ្តុំការងាររដ្ឋបាលទាំងអស់របស់មន្ទីរ ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
  • គ្រប់គ្រងធនធានមនុស្ស៖ ទទួលខុសត្រូវលើការងារបុគ្គលិកទាំងអស់ ចាប់ពីការជ្រើសរើស រហូតដល់ការបញ្ចប់ការងារ។

២. ការិយាល័យភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

  • ការផលិត និងផ្សព្វផ្សាយភាពយន្ត
    • ជំរុញការផលិត៖ លើកទឹកចិត្ត និងសម្របសម្រួលដល់ការផលិតភាពយន្តឯកសារ ភាពយន្តខ្លី ឬវីដេអូខ្លីៗ ដែលបង្ហាញពីសម្បត្តិវប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍នៅក្នុងខេត្ត។
    • ត្រួតពិនិត្យ៖ ត្រួតពិនិត្យខ្លឹមសារភាពយន្ត ដើម្បីធានាថាការផលិតទាំងនោះមិនប៉ះពាល់ដល់តម្លៃវប្បធម៌។
    • រៀបចំកម្មកម្មវិធីបញ្ចាំង៖ សម្របសម្រួលរៀបចំការបញ្ចាំងភាពយន្តជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងចំណេះដឹងផ្នែកភាពយន្តដល់ប្រជាជន។
  • ការផ្សព្វផ្សាយវប្បធម៌ និងគ្រប់គ្រងមាតិកាឌីជីថល
    • រៀបចំយុទ្ធនាការផ្សព្វផ្សាយ៖ បង្កើត និងដំណើរការយុទ្ធនាការផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម វិទ្យុ និងទូរទស្សន៍ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និងសិល្បៈជាតិ។
    • ប្រមូលឯកសារ និងគ្រប់គ្រង​បណ្តាញសង្គម។

៣. ការិយាល័យសិល្បៈ និងទស្សនីយភាព

  • អភិរក្ស និងលើកកម្ពស់សិល្បៈសម្តែង
    • រក្សាទុកទម្រង់សិល្បៈ៖ រៀបចំបញ្ជី និងរក្សាទុកឯកសារទាក់ទងនឹងទម្រង់សិល្បៈបុរាណ និងប្រពៃណីដែលមាននៅក្នុងខេត្ត ដូចជា របាំ ល្ខោន ភ្លេងបុរាណ និងទម្រង់សិល្បៈប្រជាប្រិយផ្សេងៗទៀត។
    • លើកកម្ពស់សិល្បៈ៖ ជំរុញឱ្យមានការសម្តែងសិល្បៈតាមវេទិការជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ខេត្ត។
  • រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍សិល្បៈវប្បធម៌
    • រៀបចំពិធីបុណ្យជាតិ-ប្រពៃណី៖ ចូលរួមក្នុងការរៀបចំកម្មវិធីសិល្បៈ និងទស្សនីយភាពនៅតាមពិធីបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ និងព្រឹត្តិការណ៍ផ្សេងៗទៀត។
    • រៀបចំការសម្តែង៖ រៀបចំការសម្តែងសិល្បៈប្រចាំសប្តាហ៍ ឬប្រចាំខែ ដើម្បីផ្តល់ឱកាសឱ្យសិល្បករក្នុងស្រុកបានបញ្ចេញទេពកោសល្យ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
  • បណ្តុះបណ្តាលសិស្សថ្នាល និងសិល្បៈសហគមន៍
    • បើកវគ្គបណ្តុះបណ្តាល៖ រៀបចំវគ្គបណ្តុះបណ្តាលខ្លីសម្រាប់សិល្បករ សិស្សថ្នាល និងយុវជនក្នុងសហគមន៍ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច ដែលចាប់អារម្មណ៍លើសិល្បៈ ដូចជា របាំ ល្ខោន តន្រ្តីបុរាណ និងសម័យ ដើម្បីធានាបាននូវការបន្តវេន។
    • លើកទឹកចិត្តសិល្បករ៖ ផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់សិល្បករដែលមានទេពកោសល្យ ដើម្បីពួកគាត់អាចបន្តអាជីពរបស់ខ្លួន។

៤. ការិយាល័យអភិវឌ្ឍន៍វប្បធម៌

  • អភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបី
    • ធ្វើបញ្ជីសារពើភណ្ឌ៖ រៀបចំបញ្ជីមត៌កអរូបីនៅទូទាំងខេត្ត ដូចជា ប្រពៃណី ជំនឿ កិច្ចពិធីបែបជីវចល និងចំណេះដឹងប្រពៃណី។
  • ជំរុញឧស្សាហកម្មវប្បធម៌
    • គាំទ្រផលិតផលក្នុងស្រុក៖ លើកទឹកចិត្តដល់ការបង្កើត និងលក់ផលិតផលសិប្បកម្ម ឬវត្ថុអនុស្សាវរីយ៍ ដែលមានអត្តសញ្ញាណវប្បធម៌ខេត្ត ដើម្បីបង្កើនចំណូលសម្រាប់ប្រជាជនមូលដ្ឋាន ជាពិសេស ផលិតផលក្នុងស្រុករបស់ជនជាតិដើមភាគតិចកួយត្រូវបានលើកទឹកចិត្ត។

៥. ការិយាល័យសិល្បៈសូនរូប និងសិប្បកម្ម

  • អភិរក្ស និងលើកស្ទួយសិប្បកម្មបុរាណ
    • ធ្វើបញ្ជី និងស្រាវជ្រាវ៖ ស្រាវជ្រាវ និងកត់ត្រាអំពីទម្រង់សិប្បកម្មបុរាណដែលជិតផុតពូជ ដូចជា ចម្លាក់ឈើ ចម្លាក់ថ្ម ស្មូនឆ្នាំង តម្បាញហូល ផ្តៅ រពាក់ ។ល។
    • រក្សាចំណេះដឹង៖ ស្វែងរកអ្នកជំនាញ និងចាស់ទុំដែលចេះសិប្បកម្មទាំងនោះ ដើម្បីកត់ត្រាចំណេះដឹង និងបច្ចេកទេសរបស់ពួកគាត់។
  • បណ្តុះបណ្តាលធនធានមនុស្ស
    • បើកវគ្គបណ្តុះបណ្តាល៖ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសិល្បៈដូនតាជារៀងរាល់ឆ្នាំ ដើម្បីបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដូចជា ចម្លាក់ថ្ម ប៉ាក់ឌិន ខ្មុក-ម្រ័ក្សណ៍ ។ល។
    • ផ្តល់ការគាំទ្រ៖ ជួយគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ និងឧបករណ៍ចាំបាច់មួយចំនួនតាមលទ្ធភាព ជូនដល់សិប្បករ ដើម្បីឱ្យសិប្បករអាចបន្តការងាររបស់ខ្លួនបាន។
  • ជំរុញទីផ្សារ និងផលិតផល
    • រៀបចំពិព័រណ៍៖ សហការជាមួយស្ថាប័ន មន្ទីរ អង្គភាព ពាក់ព័ន្ធ និងសិប្បករក្នុងស្រុក រៀបចំពិព័រណ៍ ឬទីផ្សារវប្បធម៌ ក្រោមពាក្យស្លោក “ភូមិ១ផលិតផល១” ដើម្បីផ្តល់ឱកាសដល់សិប្បករក្នុងខេត្តបានដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន។
    • ផ្សព្វផ្សាយផលិតផល៖ សហការជាមួយបណ្តាញផ្សព្វផ្សាយផ្សេងៗ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលសិប្បកម្មរបស់ខេត្តឱ្យកាន់តែទូលំទូលាយ។

៦. ការិយាល័យបេតិកភណ្ឌ

  • ការចុះបញ្ជី និងគ្រប់គ្រង
    • ធ្វើបញ្ជីសារពើភណ្ឌ៖ សិក្សាស្រាវជ្រាវ និងចុះបញ្ជីប្រាសាទបុរាណ សំណង់ប្រវត្តិសាស្រ្ត សន្លុងស្លដែក សំណង់បេតិកភណ្ឌតាមវត្តអារាម វត្ថុបុរាណក្រៅឃ្លាំង នៅទូទាំងខេត្ត។
    • គ្រប់គ្រងឯកសារ៖ ធ្វើសលាកបត្ររាល់ទីតាំង ឬសំណង់បេតិកភណ្ឌទាំងអស់ ដោយរៀបចំជាប្រព័ន្ធគ្រប់គ្រងឯកសារទិន្នន័យ (Database) ឱ្យបានត្រឹមត្រូវ និងជំរុញការចុះបញ្ជីប្លង់កម្មសិទ្ធិដីរដ្ឋ (ប្លង់រឹង) គ្រប់ស្ថានីយបុរាណនៅទូទាំងខេត្ត។
  • ការអភិរក្ស និងជួសជុល
    • វាយតម្លៃគុណភាព៖ វាយតម្លៃស្ថានភាព និងគុណភាពនៃសំណង់បុរាណ ឬវត្ថុបុរាណ ដើម្បីកំណត់ពីតម្រូវការហានិភ័យជួសជុល និងអភិរក្ស ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធមួយចំនួន។
    • ការពារការបំផ្លាញ៖ ទប់ស្កាត់ និងការពាររាល់ការលួច ជីករុករក និងការបំផ្លាញដោយចេតនាលើស្ថានីយបុរាណ ឬវត្ថុបុរាណ ដោយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
    • ប្រមូលវត្ថុបុរាណ៖ សិក្សាអំពីហានិភ័យនៃវត្ថុបុរាណដែលកំពុងស្ថិតនៅទីតាំងដើម ដើម្បីឱ្យដឹងច្បាស់ថា វត្ថុបុរាណទាំងនោះមានសុវត្ថិភាពឬនៅ ហើយបើស្ថិតនៅក្នុងហានិភ័យ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីប្រមូលវត្ថុបុរាណទាំងនោះមករក្សាទុកនៅសារមន្ទីរខេត្ត។
  • ការផ្សព្វផ្សាយ និងអប់រំ
    • បង្កើតកម្មវិធីអប់រំបេតិកភណ្ឌ៖ សហការជាមួយគ្រឹះស្ថានសិក្សាក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន រៀបចំបង្កើតវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ និងតម្លៃនៃបេតិកភណ្ឌជូនដល់សិស្ស និស្សិត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីបេតិកភណ្ឌ និងប្រវត្តិសាស្រ្តនៅក្នុងតំបន់។
    • បោះពុម្ពផ្សាយសៀវភៅ៖ ចុះសិក្សាស្រាវជ្រាវអំពីបេតិកភណ្ឌវប្បធម៌ ដើម្បីចងក្រង និងបោះពុម្ពផ្សាយ ស្តីពី ប្រវត្តិសាស្រ្តខេត្តកំពង់ធំ និងសំណង់បេតិកភណ្ឌទូទាំងខេត្ត។

៧. ការិយាល័យសារមន្ទីរ

  • ការគ្រប់គ្រង និងថែរក្សាវត្ថុបុរាណ
    • ប្រមូលផ្តុំ និងចុះបញ្ជី៖ រៀបចំប្រមូល និងចុះបញ្ជីវត្ថុតាំងបង្ហាញទាំងអស់ ដើម្បីឱ្យមានការរៀប​ចំច្បាស់លាស់ និងងាយស្រួលស្វែងរក។
    • ថែរក្សា និងជួសជុល៖ ថែរក្សាវត្ថុបុរាណ និងវត្ថុតាំងបង្ហាញឱ្យនៅល្អប្រសើរ ជៀសវាងការខូចខាត ហើយជួសជុលនៅពេលចាំបាច់។
    • រៀបចំកន្លែងទុកដាក់៖ គ្រប់គ្រងឃ្លាំង និងកន្លែងទុកដាក់វត្ថុបុរាណឱ្យមានសុវត្ថិភាព ត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស។
  • ការតាំងបង្ហាញ និងការអប់រំ
    • រៀបចំពិព័រណ៍៖ រៀបចំការតាំងបង្ហាញតាមប្រធានបទផ្សេងៗ ដើម្បីឱ្យភ្ញៀវងាយស្រួលស្វែងយល់ និងទាក់ទាញចំណាប់អារម្មណ៍។
    • ផ្សព្វផ្សាយចំណេះដឹង៖ ដើរតួនាទីជាកន្លែងអប់រំ និងផ្តល់ព័ត៌មានដល់សាធារណជន អំពីប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ នៅក្នុងខេត្តកំពង់ធំ។
    • រៀបចំកម្មវិធីអប់រំ៖ រៀបចំកម្មវិធីសម្រាប់សិស្ស-និស្សិត ឬសាធារណជនទូទៅ ដូចជាការបង្រៀន ឬកម្មវិធីទស្សនកិច្ចដើម្បីពង្រឹងការយល់ដឹងអំពីវប្បធម៌។

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist