DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in បុរាណវិទ្យា
0
បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

ដោយ៖ ម៉ង់ វ៉ាលី

 

បុរាណដ្ឋានប្រាសាទស្រះខ្ចៅ មានទីតាំងស្ថិតនៅលើជួរភ្នំមួយដែលរត់ជួរតាំងពីភ្នំចំប៉ា ភ្នំស្រួច ភ្នំសន្ទុក ភ្នំត្បែង ​ភ្នំពែនជុំ ហើយស្ថិតនៅក្នុងរដ្ឋបាលភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន​ចម្ងាយ​ប្រមាណ ៥គ.ម. ភាគឦសានទីប្រជុំជនឃុំកកោះ។ នៅភ្នំស្រះខ្ចៅ មានរឿងព្រេងមួយដែលនិទានអំពី​ឈ្មោះរបស់ប្រាសាទនិងភ្នំ ហើយសាច់រឿងសង្ខេបមានដូចតទៅ៖ “កាលពីបុរាណ​ភ្នំស្រះខ្ចៅ មានឈ្មោះថា “ភ្នំតូច” ឯភ្នំ​សន្ទុកមានឈ្មោះថា “ភ្នំធំ”។ ក្រោយមកព្រះបាទចមពង្សទ្រង់ត្រាស់បង្គាប់ឲ្យពលសេនាគាស់​ថ្ម​ជីកស្រះយកទឹកប្រើប្រាស់ និងយកខ្ចៅ    ខ្ចង គ្រំចិញ្ចឹមក្នុងស្រះនេះ​ដើម្បី​ធ្វើឲ្យ​ទឹកថ្លាឈ្វេង​សម្រាប់​ព្រះអង្គ និងនាហ្មឺនសព្វមុខមន្រ្តីប្រើប្រាស់ជាប្រចាំ ព្រោះទីនេះបានក្លាយជា​ទីតាំងព្រះ​ពន្លាជ័យ។ ក្រោយមកទៀត ស្រាប់តែកើតខ្ចៅនៅពេញស្រះ ទោះបីជានាហ្មឺនមន្រ្តីចាប់យកទៅធ្វើម្ហូប​យ៉ាងណា​ក៏​មិនចេះអស់ រហូតជាប់ឈ្មោះភ្នំនេះថា “ភ្នំស្រះខ្ចៅ” មកទល់បច្ចុប្បន្ន។ លុះមកដល់​ស.វ.​ទី៨ មាន​ព្រះមហាក្សត្រមួយអង្គ​បាន   កសាងប្រាសាទមួយនៅលើភ្នំនេះដោយមានប្រាសាទធំនៅចំ​កណ្តាល និង​ប្រាសាទតូចៗចំនួនបួនសង់នៅគ្រប់ជ្រុងទាំងបួនទិសដោយមានក្លោងទ្វារនិងជណ្តើរ​ឡើងពីទិសខាងលិច​តាំងពីជើងភ្នំរហូតដល់តួប្រាសាទដែលនៅលើកំពូលភ្នំ”។

 

រឿងព្រេងនេះទំនងឆ្លុះបញ្ចាំងខ្លះៗអំពីឈ្មោះប្រាសាទ ដ្បិតសាច់រឿងអំពីដើមហេតុនៃ​ការហៅ​ឈ្មោះនេះ គឺមានប្រភពចេញពីស្រះទឹក។ យើងជឿថាប្រភពនៃការហៅឈ្មោះថា “ស្រះខ្ចៅ” នេះទំនងចេញពី​ស្រះទឹកមួយដែលស្ថិតនៅទិសឦសានប្រាសាទ ដែលជាស្រះមានរៀបថ្មភក់​ជុំវិញ។ ចំណែក ពាក្យថា “ខ្ចៅ” ទំនងគេសំដៅលើថ្មនៅជុំវិញមាត់ស្រះដែលគេចោះប្រហោងរាងមូល​ដូចគូទខ្យង ព្រោះពាក្យថា “ខ្ចៅ” អាចសំដៅលើរាងវង់ ឬរាងដូចគូទខ្យង។ បើក្រឡេកមើលសិលាចារឹកបុរាណវិញ ពាក្យនេះមានប្រើជា​ឈ្មោះស្រុកមួយនៅសម័យបុរាណដូចឃើញមាននៅក្នុងសិលាចារឹកវត្តដំណាក់ K.420 ដែលរៀបរាប់ថា “ស្រុក​ខ្ចៅវ” [1]។

 

ដោយឡែក ប្រាសាទភ្នំស្រះខ្ចៅ ក្នុងពេលបច្ចុប្បន្ននេះ បានបាក់បែកទាំងស្រុងអស់ទៅហើយ នៅសល់តែទួលគរ​ដោយ​ពំនូក​ឥដ្ឋជាច្រើន ហើយអ្នកស្រុកបានរៀបជាសាឡុំមួយនៅពីលើទួលប្រាសាទបាត់ទៅហើយ (រូបលេខ១)។ ម្ល៉ោះហើយ យើងពិបាកក្នុងការដឹងច្បាស់ថា តើប្រាសាទនេះមានតួប៉មសរុបចំនួនប៉ុន្មានឱ្យប្រាកដនោះ​ទេ​។ ម្យ៉ាងវិញទៀត នៅសម័យអាណានិគមបារាំង ដែលជាពេលជនជាតិមកពីតំបន់អឺរ៉ុបសិក្សានិងចុះបញ្ជីសំណង់បេតិកភណ្ឌរបស់ខ្មែរ គេមិនបានសិក្សាប្រាសាទនេះឡើយ ដូច្នេះហើយ យើងកាន់តែបាត់ពត៌មានបន្ថែមអំពីប្រាសាទ។ ដោយឡែក ប្រសិនបើយើងជឿតាមរឿងព្រេងថាមានតួប៉ម ៥ ពិតមែន វាអាចជាមានតួប៉មកណ្តាលមួយធំ និងតួប៉មតូចៗចំនួន ៤ នៅព័ទ្ធជុំវិញ។ ការដែលគិតបែបនេះ ដ្បិតយល់ថារឿងព្រេងប្រហែលជាកើតឡើងយូរយារ ហើយបង្កើតជា​រឿងតាមបរិបទជាក់ស្តែងដែលគាត់មើលឃើញ។ ជួនកាលរឿង​ព្រេងនេះអាចមានឡើងមុនការបាក់បែក​នៃប្រាសាទក៏ថាបាន ប៉ុន្តែ មិនអាចប្រាកដនោះឡើយ ដ្បិតប្រាសាទបានរលំទាំងស្រុងទៅហើយ។

 

ប្រាសាទស្រះខ្ចៅ មានផ្លូវចូលពីទិសខាងកើត ដែលនៅសងខាងផ្លូវចូលគេមានតម្រៀបជា​ថ្ម​បង្គោលរាងផ្កាឈូកដូចឃើញនៅប្រាសាទព្រះវិហារដែរ (រូបលេខ២)។ ទំនៀមនៃការសាងសង់ប្រាសាទ ដោយមានការដាក់​បង្គោលដូចជាសីមានៅអមផ្លូវចូលនេះ ទំនងមានតាំងពីសម័យមុនអង្គរ ក្នុងស.វ.ទី៧មកម្ល៉េះ ព្រោះយើងធ្លាប់ឃើញភស្តុតាង​តាមរយៈការធ្វើកំណាយ​នៅមុខតួប៉មកណ្តាលប្រាសាទយាយព័ន្ធដោយអ្នកស្រាវជ្រាវបារាំងកាលពីរវាង​ទសវត្សរ៍១៩២០ ដោយបានរកឃើញបង្គោលថ្មបាយក្រៀមរាង​មូលមានកម្ពស់ទាបៗ ដាក់អមផ្លូវចូល​​ចាប់ពីតួប៉មកណ្តាល S1 រហូតដល់តួប៉ម S2។ ប៉ុន្តែ បង្គោលផ្កាឈូកនៅប្រាសាទភ្នំស្រះខ្ចៅ មានទម្រង់សិល្បៈ​ស្រដៀងបង្គោលផ្កាឈូកនៅស.វ.ទី១០ ឬទី១១ ពោល គឺស្រដៀងបង្គោលផ្កាឈូកនៅប្រាសាទប្រែរូប ប្រាសាទបន្ទាយស្រី និង​ប្រាសាទព្រះវិហារ[2]។ សព្វថ្ងៃ បង្គោលផ្កាឈូកនៅច្រកទ្វារខាងកើតទាំងនេះ បានដួលអស់ហើយ។

 

ទោះបីប្រាសាទភ្នំស្រះខ្ចៅបានបាក់បែកទៅហើយក្តី ប៉ុន្តែវត្ថុសិល្បៈដែលធ្វើឡើងអំពីថ្មភក់មានសេសសល់ច្រើនណាស់ (រូបលេខ៣-៤) តួយ៉ាងដូចជា ផ្តែរទ្វារ ជើងទម្រ បំណែកបដិមា កំពូល​ប្រាសាទ បំណែកសសរពេជ្រ មេទ្វារ ទ្រនាប់ជណ្តើរ ។ល។ ក្នុងនោះ ផ្តែរទ្វារនៅប្រាសាទភ្នំស្រះខ្ចៅ គេរកឃើញចំនួនពីរផ្ទាំងដែលស្ថិតនៅសម័យកាលផ្សេងៗពីគ្នា។ ផ្តែរទ្វារទីមួយ (រូបលេខ៥) យើងឃើញសិល្បករ​លម្អដោយក្បាច់បន្ទាត់ធ្នូរាង​ផ្តេកត្រង់ និងខាងចុងគួចវង់មកខាងលើដូចគូទខ្យង ហើយនៅចុងសងខាងមានចម្លាក់ក្បាលសសរនៅពី​ក្រោម។ នៅលើបន្ទាត់ធ្នូ មានលម្អ​ជាក្បាច់រាងរង្វង់ចំនួន ៣ ដែលលម្អ​ដោយរូបទេពផ្សេងៗ ប៉ុន្តែសព្វថ្ងៃក្បាច់ត្រង់កន្លែងនេះមានភាព​រលុបខ្លាំង យើងមិនអាចមើលដឹងថាជារូបទេពអ្វី​ឡើយ។ នៅផ្នែកខាង​ក្រោមនៃផ្តែរ លម្អជា​រំយោលផ្កា ឬកម្រងមាលាឆ្លាស់គ្នា ដែលជាទម្រង់ទូទៅនៃផ្តែរទ្វារ​សម័យមុនអង្គរ។ ​ផ្តែរទ្វារនេះ

ទំនងស្ថិតនៅក្នុងសិល្បៈចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ដែលមានអាយុកាលនៅរវាងពាក់កណ្តាលស.វ.ទី៧។ ចំណែក ផ្តែរទ្វារ​ទីពីរ (រូបលេខ៦) សិល្បករឆ្លាក់រូបព្រះឥន្រ្ទគង់លើដំរីព្ធវ៌ត (ដំរីក្បាលមួយ) នៅចំពាក់កណ្តាលផ្តែរ ដែលអមដោយតោពីរកំពុងខាំ លេប ឬខ្ជាក់ក្បាច់បន្ទាត់ធ្នូរាងមូលដូចមែកឈើ ហើយការលម្អផ្សេងទៀតជា​ចង្វាយក្បាច់អង្គរ។ លក្ខណៈផ្តែរទ្វារទីពីរនេះ ទំនងជាសិល្បៈនៅស.វ.ទី១០ រចនាបថកោះកេរ ឬរចនាបថ​ប្រែរូប។

 

ក្រៅអំពីផ្តែរទ្វារទាំងពីរ វត្ថុសិល្បៈផ្សេងទៀតដែលនៅសល់ ដូចជា សសរពេជ្រ ទ្រនាប់​     ជណ្តើរ សុទ្ធសឹងជាសិល្បៈសម័យមុនអង្គរ ក្នុងរចនាបថព្រៃក្មេង ឬកំពង់ព្រះ។ អ្វីដែលពិសេស​នៅបុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ គេបានរកឃើញផ្ទាំងថ្ម​គោលសិលាចារឹកមួយផ្ទាំង ដែលចារឹកអក្សរចំនួនបីទិស ហើយសំណេរទាំងនោះមានអាយុកាលពីរ​សម័យកាលផ្សេងៗគ្នា ពោល គឺផ្ទាំងខាងមុខជាអក្សរចារឹកសម័យមុនអង្គរ ក្នុងស.វ.ទី៧ ហើយអក្សរនៅសងខាងជាសំណេរ​នៅសម័យអង្គរ ក្នុងស.វ.ទី១០ (រូបលេខ៧)។ ផ្ទាំងគោលចារឹកនេះ ផ្នែកខាងក្រោមបាត់អស់មួយកំណាត់ ហើយផ្នែកដែលនៅ​សល់ក៏បានបាក់បែកជាពីរថែមទៀត។ នៅផ្ទៃខាងមុខដែលចារឹកនៅ​សម័យមុនអង្គរ គេចារជាភាសាសំស្រ្កឹត ហើយ​បន្ទាត់ដែលនៅសល់មានចំនួន ១១ បន្ទាត់ ស្មើនឹង ១១ស្លោកដូចគ្នា។ ចំណែក អក្សរចារឹកនៅសងខាង គេចារឹកជាភាសាខ្មែរ ដែលមុខទីមួយមាននៅ

សល់ ២១បន្ទាត់ និងមុខទីពីរមាននៅសល់ ២១បន្ទាត់ដូចគ្នា។ អក្សរចារឹកនៅសម័យមុនអង្គរ រៀបរាប់អំពីការស្ថាបនា និងគោរពបូជាសិវលិង្គនៅក្នុង​រជ្ជកាលព្រះបាទជ័យវរ្ម័នទី១ និងមានរៀបរាប់ដល់ការពោលសរសើរព្រះរាជា (រូបលេខ៨)។ ចំណែក សិលា​ចារឹកនៅសម័យអង្គរវិញ ទំនងចុះកាលបរិច្ឆេទមហាសករាជឆ្នាំ៨៤៥ (គ.ស.៩២៣) គឺរៀបរាប់អំពីដង្វាយថ្វាយចំពោះអាទិទេពនៃប្រាសាទ ដែលតំណាង​ដោយសិវលិង្គ និងរឿងរ៉ាវផ្សេងៗរបស់មន្រ្តីក្នុងស.វ.ទី១០ (រូបលេខ៩)។

 

សរុបសេចក្តីមក បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ មានតឹកតាងផ្នែកប្រវត្តិសាស្រ្តយ៉ាងសម្បើមបម្រើដល់ការងារសិក្សាស្រាវជ្រាវ និងអភិរក្ស បើទោះបីសព្វថ្ងៃប្រាសាទបានបាក់រលំទៅហើយក៏ដោយ។ បុរាណដ្ឋាននេះ អាចចាប់ផ្តើមឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស. ៦៥៧ ដល់ ៦៨១) ដែលជាព្រះមហាក្សត្រដ៏សំខាន់នៅសម័យចេនឡា និងជាស្តេចដែលបានបន្សល់សិលាចារឹកច្រើនជាងគេ ហើយក្រោយមកទៀតគេបានសាងសង់សំណង់បន្ថែមទៀតនៅលើភ្នំស្រះខ្ចៅក្នុងស.វ.ទី១០ មហាសករាជឆ្នាំ៨៤៥ ត្រូវនឹងគ.ស.៩២៣ ពោល គឺត្រូវនឹងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២១-៩៤១) ឬរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ និងព្រះបាទឦសានវរ្ម័នទី២ ដែលទាំងពីរអង្គត្រូវជាបុត្រារបស់ព្រះបាទយសោវរ្ម័នទី១ ឡើងសោយរាជ្យបន្តបន្ទាប់គ្នាចាប់ពីគ.ស.៩១០ ដល់ ៩២៨។ តាមពត៌មានមួយចំនួនពីសិលាចារឹក យើងអាចសន្និដ្ឋានថា បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ សាងឡើងឧទ្ទិសដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

 

ឯកសារយោង

Boisselier, J.

1966, “Asie du Sud-Est, Le Cambodge ”​, Tome I, Paris.

Saveros Pou

1992, Dictionnaire Vieux Khmer-Français-Englais, Paris.

 

[1] Saveros Pou 1992.

[2] Boisselier 1966.

 

 





Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province