DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទភូមិប្រាសាទ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទភូមិប្រាសាទ

ដោយ៖ ម៉ង់ វ៉ាលី

 

ប្រាសាទភូមិប្រាសាទ មានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ២៨គ.ម. ខាងត្បូងទីរួមខេត្តកំពង់ធំ។ ការដែលហៅថា “ភូមិប្រាសាទ” មកដូច្នេះ ទំនងមកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើមប្រាសាទនេះថាដូចម្តេច ក៏ហៅថា “ប្រាសាទ” តែម្តងទៅ។ កន្លងមកប្រាសាទនេះ មានអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិធ្លាប់សិក្សាច្រើនណាស់ ហើយការសិក្សាលម្អិតជាងគេនោះ គឺការសិក្សារបស់លោក ព្រាប ចាន់ម៉ារ៉ា និងសហការី ក្នុងឆ្នាំ២០០០ ដើម្បីបញ្ចប់សារណាថ្នាក់បរិញ្ញាបត្របុរាណវិទ្យា។

ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត អមដោយបដិមាតោពីរនៅឈរយាមខាងមុខ ហើយជាពិសេសនោះ ប្រាសាទនេះនៅមានរូបរាងល្អប្រសើរប្រកបដោយក្បាច់រចនាយ៉ាងរស់រវើក (រូបលេខ១-២)។ នៅឆ្នាំ១៩៤០ លោកស្រី Gilberte De Coral Rémusat បានចាត់ថ្នាក់ប្រាសាទនេះចូលទៅក្នុងរចនាបថកំពង់ព្រះ ដោយផ្តល់កាលបរិច្ឆេទរចនាបថកំពង់ព្រះនៅផ្នែកទី២នៃស.វ.ទី៨[1]។ ក្រោយមក លោក Jean Boisselier បានកំណត់កាលបរិច្ឆេទរចនាបថកំពង់ព្រះសារជាថ្មី គឺចាប់ពីគ.ស.៧០៦ ដល់ ៨០០។ ការដែលលោកចាត់ថ្នាក់រចនាបថកំពង់ព្រះទាំងមូលចាប់ពីគ.ស.៧០៦ នេះ គឺដោយសារលោកយោងទៅលើប្រាសាទភូមិប្រាសាទដែលមានសិលាចារឹកផ្តល់កាលបរិច្ឆេទឱ្យក្នុងគ.ស.៧០៦ រីឯប្រាសាទ​កំពង់ព្រះដែលគេកំណត់យកជាឈ្មោះរចនាបថនោះ ពុំមានសិលាចារឹកឱ្យយើងដឹងពត៌មានច្បាស់លាស់ឡើយ[2]។

ប្រាសាទនេះមានទ្វារចូលនៅខាងកើត និងពុំមានលម្អជាទ្វារបញ្ឆោតដូចប្រាសាទដទៃទៀតក្នុងរចនាបថមុនៗឡើយ ប៉ុន្តែគេលម្អជាជញ្ជាំងលាតទ្រដោយខឿនរាងជាសារពើសូត្រ។ នៅលើផ្ទៃជញ្ជាំងនីមួយៗគេរៀបជាក្បាច់រុក្ខជាតិត្រួតលើគ្នាយ៉ាងប្រណិតបំផុត។ ផ្តែរទ្វារវិញ នៅរក្សាទម្រង់ស្ទើរតែដូចដើម ដែលលម្អទៅដោយក្បាច់បន្ទាត់ធ្នូមានរាងដូចមែកឈើ ខាងចុងផ្តែរមានគួចទៅលើចូលក្នុងដូចគូទខ្យង នៅកណ្តាលជាក្បាច់សន្លឹកមានរូបកិត៌ិមុខ (ប្រែថា៖ មុខដែលមានយស មានសិរីសួស្តី មានកេរ្តិ៍ ហើយខ្មែរយើងនិយមហៅថា “រាហូ”) ឬអាចជាព្រះកាល (ជាការបែងភាគរបស់ព្រះសិវជាតួអង្គដែលមានទឹកមុខកាចសាហាវ ហើយគេច្រើនយល់ថាជានិម្មិតរូបនៃសេចក្តីស្លាប់និងការកើតឡើងវិញ)[3] (រូបលេខ៣)។ ការលម្អរូបកិត៌ិមុខឬព្រះកាលនៅកណ្តាលផ្តែររបៀបនេះ មានភាពនិយមខ្លាំងណាស់នៅក្នុងរចនាបថកំពង់ព្រះ ដូចឃើញមាននៅប្រាសាទព្រៃក្មេង ផ្តែរមួយមកពីតំបន់សំបូរ-ក្រចេះ និងប្រាសាទភ្នំស្រួច។ ក្រៅអំពីផ្តែរដែលនៅរូបរាងល្អ សសរពេជ្រ និងសសរផ្អោបនៅប្រាសាទភូមិប្រាសាទ ក៏នៅតែរក្សារូបរាងល្អប្រសើរដូចគ្នា (រូបលេខ៤)។

រីឯនៅខាងក្នុងប្រាសាទវិញ សព្វថ្ងៃយើងឃើញជើងទម្រមួយទ្ររូបបដិមាហរិហរ តែជារូបចម្លងថ្មីទេ ព្រោះរូបបដិមាដើមកំពុងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ (រូបលេខ​៥)។ ហរិហរ គឺជាការរួមបញ្ចូលគ្នារវាងអាទិទេពចំនួនពីរគឺព្រះវិស្ណុ និងព្រះឥសូរ ម្ល៉ោះហើយបដិមាដែលគេឆ្លាក់មកនេះត្រូវមានទម្រង់ជាព្រះវិស្ណុម្ខាង ព្រះឥសូរម្ខាង។ ក្នុងនោះដែរ រឿងហេតុដែលនាំឱ្យទេពទាំងពីររួមបញ្ចូលគ្នានេះ ក៏មានរៀបរាប់នៅក្នុងគម្ពីរវិស្ណុបុរាណ ដែលសង្ខេបមកថា៖ នៅពេលព្រះក្រឹស្ណបម្រុងសម្លាប់យកមួយឈ្មោះ បន ស្រាប់តែព្រះឥសូរមកជួយអន្តរាគមន៍ ដោយទ្រង់បានទូលអង្វរព្រះវិស្ណុកុំឱ្យសម្លាប់យក្សនេះអី ព្រោះយក្សនេះគឺជាកូនសិស្សសំណព្វរបស់ទ្រង់។ ពេលនោះ ព្រះវិស្ណុក៏យល់ព្រម តែទ្រង់បានដាក់លក្ខខណ្ឌឱ្យព្រះឥសូរប្រកាសប្រាប់ទៅលោកទាំងមូលថា ព្រះវិស្ណុក៏ជាអាទិទេពកំពូលដែរ ហើយគ្រានោះព្រះឥសូរក៏យល់ព្រមក៏កើតជាការបង្រួមនិងរួមបញ្ចូលរាងកាយនេះឡើងដោយឱ្យព្រះនាមថា “ហរិហរ” (មានគម្ពីរខ្លះទៀតនិទានរឿងផ្សេងពីនេះក៏មានដែរ) [4]។

ចំណុចគួរកត់សម្គាល់សំខាន់នៃប្រាសាទភូមិប្រាសាទគឺ សិលាចារឹកដែលចារនៅលើមេទ្វារខាងកើតផ្នែកខាងជើង តែជារឿងចម្លែកដែរ ដែលសិលាចារឹកនេះគេចារនៅខាងក្រោមទៅវិញ ខុសពីសិលាចារឹកនានាគេនិយមចារពីលើមក។ សិលាចារឹកនេះ ចុះបញ្ជីលេខ K.145 មានចំនួន ៥បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណលាយជាមួយភាសាសំស្រ្កឹតខ្លះៗ ក្នុងមហាសករាជឆ្នាំ៦២៨ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ ៧០៦ ដែលសេចក្តីទាំងមូលរៀបរាប់ថា៖ “ម.ស.៦២៨ ៣កើត ខែអាសាឍ ម្រតាញមេធាវិទ្មុ ប្រទានស្រែចំនួន ១ស្លឹក អ្នកបម្រើ៣នាក់ កឱល អង្ករ…ជេ ទឹកដោះគោ ៤ គ្រឿងបូជាផ្សេងៗនេះផង….. សម្លៀកបំពាក់ ព្រះ…………….លយេ ……………..នរកអវិចី” [5]។ សិលាចារឹកបានផ្តល់កាលបរិច្ឆេទឆ្នាំគ.ស.៧០៦ ប៉ុន្តែយើងមិនដឹងថាស្ថិតនៅក្នុងរជ្ជកាលស្តេចអង្គណានោះឡើយ ព្រោះទិន្នន័យសិលាចារឹកដែលសេសសល់សម្រាប់ធ្វើជាតឹកតាងក្នុងការសិក្សាប្រវត្តិសាស្រ្តខ្មែរពុំគ្រប់គ្រាន់ឡើយ ពោល គឺចាប់ពីឆ្នាំ៦៨១ ដល់ ៧១៣ គេមិនដឹងថាមានព្រឹត្តិការណ៍អ្វីកើតឡើងនោះឡើយ។ ប៉ុន្តែ យើងអាចត្រឹមដឹងថា ឆ្នាំគ.ស.៧០៦ ស្ថិតនៅចន្លោះរជ្ជកាលស្តេចជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) និងរជ្ជកាលព្រះនាងជ័យទេវី (គ.ស.៧១៣? ដល់ …..?)។

 

ជារួមមក ប្រាសាទភូមិប្រាសាទ ជាប្រាសាទមួយស្ថិតនៅក្នុងរចនាបថកំពង់ព្រះ ក្នុងឆ្នាំ៧០៦ នៃគ្រឹស្តសករាជ តែយើងមិនដឹងប្រាកដពីរជ្ជកាលស្តេចអង្គណាមួយឡើយ។ ប្រាសាទនេះ សាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា តាមរយៈតឹកតាងបដិមាដែលតម្កល់នៅក្នុងប្រាសាទជាវិស្ណុមួយចំហៀង ឥសូរមួយចំហៀង ដែលគេច្រើនហៅថា “ហរិហរ” ឬ “ស្រីសង្ករនារាយណ”។

 

ឯកសារយោង

ព្រាប ចាន់ម៉ារ៉ា និងសហការី (២០០០) ភូមិប្រាសាទ ដំណែលបុរាណ និងកិច្ចប្រតិបត្តិ, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា ជំនាន់ទី៧, ភ្នំពេញ។

Ang, C. (2004) ‘La mort-renaissance en abstraction iconographique, UDAYA, Numéro 5, Phnom Penh.

Boisselier, J. (1966) Asie du Sud-Est, Le Cambodge, Tome 1, part 1.

Cornelia, D. and Buitenen, J.A.B. (1978) Classical Hindu Mythology, USA.

Coedès, G. (1954) Inscription du Cambodge, Tome VI, Hanoi.

De Coral Rémusat, G. (1940) L’ Art Khmers, les grandes étapes et son evolution, les éditions d’art et d’histoire, Paris.

Saveros, P. (1992) Dictionaire Vieux Khmer-Français-Englais, Paris.

Smitthi, S. and Elizabeth, M. (1992) Palace of the gods, Asia Book, Bangkok.

 

 

[1] Coral Rémusat 1940.

[2] Boisselier 1966.

[3] Smitthi and Elizabeth 1992; Ang 2004; Saveros 1991.

[4] Cornelia and Buitenen 1978.

[5] Coedès 1954: 72.

 

 



Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province