DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទអណ្តែត

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទអណ្តែត

ដោយ៖ ម់ង់ វ៉ាលី

 

យ៉ាងតិចក៏មានប្រាសាទបុរាណប្រមាណ ៦០ កន្លែង នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប៉ុន្តែ ប្រសិនបើគិតអំពីប្រាសាទដែលនៅឈរ និងមានរូបរាងល្អ គឺមានតែមួយប៉ុណ្ណោះ​ ដែលគេស្គាល់ថា “ប្រាសាទអណ្តែត”។ ប្រាសាទនេះ មានទីតាំងស្របទៅតាមផ្លូវបុរាណដែលចេញពីតំបន់អង្គរ ឆ្ពោះទៅតំបន់ខាងត្បូងប្រទេស និងឆ្ពោះទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលសព្វថ្ងៃស្ថិតនៅភូមិប្រាសាទ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ២៨ គ.ម. ភាគខាងលិចទីរួមខេត្តកំពង់ធំ និងចម្ងាយប្រមាណ ៣,៥ គ.ម. ពីទីប្រជុំជនឃុំសានគរ។ ការហៅឈ្មោះប្រាសាទនេះថា “អណ្តែត” គឺទំនងមកពីទីតាំងសម្រាប់កសាងប្រាសាទនេះស្ថិតនៅលើទីទួលខ្ពស់មួយដែលផុតពីទឹក ហើយហ៊ុមព័ទ្ធទៅដោយកសិន្ធុថែមទៀតផង។ នៅក្នុងអត្ថបទខ្លីនេះយើងនឹងបង្ហាញអំពីតួនាទី និងប្រវត្តិទូទៅរបស់ប្រាសាទអណ្តែតតាំងពីពេលកសាងមកទល់ពេលបច្ចុប្បន្ន។ តើប្រាសាទនេះ​មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

 

ប្រាសាទអណ្តែត ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ – ដើមស.វ.ទី២០ ដោយលោក Etienne Aymonier (១៩០០), លោក Lunet De Lajonquière (១៩០២) ហើយក្រោយមកបុរាណដ្ឋានប្រាសាទអណ្តែតក៏ក្លាយទៅទីកន្លែងដ៏ទាក់ទាញចំពោះអ្នកស្រាវជ្រាវល្បីៗជាច្រើនទៀត ដូចជា លោក Henri Parmenter, លោក Phillipe Stern, លោក George Groslier, លោក Pierre Dupont, លោកស្រី Mireille Bénisti ។ល។ ប្រាសាទអណ្តែត កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត កម្ពស់ប្រមាណ ៦ ម៉ែត្រ មានទ្វារចូលនៅទិសខាងកើត និងទ្វារបីទៀតរចនាជាទ្វារបញ្ឆោត។ នៅទ្វារចូលខាងកើត គេឃើញមាននៅសល់ផ្តែរទ្វារចំនួន ១ ដែលលម្អដោយក្បាច់ស្លឹកឈើធំៗចំនួនបីនៅលើក្បាច់បន្ទាត់ធ្នូរាងត្រង់ ខាងចុងជាក្បាច់រុក្ខជាតិកួចវង់ឡើងលើដូចគូទខ្យង ហើយផ្នែកខាងក្រោមជារំយោលផ្កា ឬកម្រងមាលា (រលុបខ្លះទៅហើយ)។ ក្រៅអំពីផ្តែរទ្វារ សព្វថ្ងៃគេអាចនៅមើលឃើញសសរពេជ្រចំនួន ២ ដើម ដែលសិល្បករបុរាណដាក់ទ្រផ្តែរទ្វារ ដែលមានរាងមូល និងមានក្បាច់លម្អជាស្លឹកឈើដូចប្រាសាទភ្នំបាសិតដែរ។ ភស្តុតាងនេះហើយដែលនាំឱ្យនៅទសវត្សរ៍ ១៩៧០ លោកស្រី Mireille Bénisti បានប្រៀបធៀបផ្តែរទ្វារ និងសសរពេជ្រនេះជាមួយផ្តែរទ្វារប្រាសាទស្រីគ្រប់ល័ក្ខណ៍ (ភ្នំបាសិត) ប្រាសាទកំពង់ព្រះ និងប្រាសាទសក្ល (ខេត្តកំពង់ឆ្នាំង) ហើយជាលទ្ធផលលោកស្រីបានកំណត់អាយុកាលរបស់ប្រាសាទអណ្តែតស្ថិតនៅក្នុងចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ដែលប្រហែលទំនងសាងឡើងនៅចុងស.វ.ទី៧ ឬដើមស.វ.ទី៨ នៃគ្រឹស្តសករាជ ពោល គឺទំនងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) ឬរជ្ជកាលព្រះនាងជ័យទេវី (គ.ស.៧១៣)។ ក្រៅពីនេះទៀត យើងសង្កេតឃើញថា នៅលើទ្វារបញ្ឆោត ព្រមទាំងតួប្រាសាទទាំងមូល ពុំសូវមានក្បាច់លម្អច្រើនដូចប្រាសាទឥដ្ឋផ្សេងៗទៀតដែលអាយុកាលដំណាលគ្នានោះទេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងប្រាសាទអណ្តែត គេបានរកឃើញប្រតិមាព្រះហរិហរ (ព្រះវិស្ណុ និងព្រះសិវ រួមបញ្ចូលគ្នា) ចំនួន ១ ដែលមានកម្ពស់ ១,៩០ ម៉ែត្រ ឈរក្នុងជំហរត្រង់ ពុំមានប្រើប្រាស់ជន្ទល់សម្រាប់ទប់លំនឹងទេ និងពុំសូវមានកាច់ចង្កេះខ្លាំងដូចប្រតិមាក្នុងរចនាបថ  មុនៗឡើយ។ ប្រតិមាព្រះហរិហរ សិល្បករសាងឡើងដោយមានស្លៀកសំពត់ខ្លី​ចងក្បិនញ៉ុកចូលក្នុងចំពាក់កណ្តាល និងមានទម្លាក់ជាយមកក្រៅត្រង់ភ្លៅខាងឆ្វេង ទម្រង់មុខស្មើ ច្រមុះស្រួច មានពុកមាត់ និងមានពាក់ម្កុដរាងស៊ីឡាំង។ នៅក្នុងឆ្នាំ ១៩៥៥ លោក Pierre Dupont បានសិក្សាបដិមានេះយ៉ាងលម្អិត ដោយបានប្រៀបធៀបជាមួយបដិមាព្រះហរិហរដទៃទៀតដែលបានរកឃើញនៅចុងស.វ.ទី៧ ដើមស.វ.ទី៨ ឧទាហរណ៍ ប្រតិមាព្រះហរិហររកឃើញនៅប្រាសាទភូមិប្រាសាទ (ខេត្តកំពង់ធំ) ជាដើម។ គេសង្កេតឃើញថា ការគោរពបូជាព្រះហរិហរ គឺមានភាពពេញនិយមខ្លាំងនៅចុងស.វ.ទី៧ ដើមស.វ.ទី៨ ហើយមកដល់ស.វ.ទី៩ និងទី១០ នៅមានតិចតួចបំផុត។

តាមរយៈខ្លឹមសារដូចដែលបានរៀបរាប់ខាងលើ គឺបង្ហាញឱ្យឃើញថាប្រាសាទអណ្តែត សាងឡើងនៅរវាងចុងស.វ.ទី៧ ឬដើមស.វ.ទី៨ សម្រាប់ដាក់តម្កល់ព្រះហរិហរមួយអង្គ ក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ទោះបីជាយ៉ាងណា មកដល់សម័យកណ្តាល ប្រាសាទនេះនៅតែជាទីសក្ការៈដ៏សក្តិសិទ្ធិសម្រាប់មនុស្សដដែល ដ្បិតទីតាំងនេះបានក្លាយទៅជាអារាមព្រះពុទ្ធសាសនាថេរវាទដែលយ៉ាងហោចណាស់គេអាចរកឃើញពុទ្ធបដិមាមួយចំនួនសាងអំពីឈើ។ ម្យ៉ាងវិញទៀត តាមរយៈឯកសាររបស់លោក Lunet De Lajonquière នាដើមស.វ.ទី២០ បង្ហាញថា ពីមុនមកនៅខាងកើតប្រាសាទគេបានកសាងសាឡុំមួយធ្វើអំពីឈើ ហើយមកដល់ទសវត្សរ៍ ១៩៥០ គេបានរុះរើសាឡុំនេះចេញ ជំនួសវិញព្រះវិហារមណ្ឌបមួយសាងអំពីបេតុង ដែលគេនៅបន្តប្រើប្រាស់ក្នុងការធ្វើកិច្ចពិធីរហូតមកដល់សព្វថ្ងៃ។

 

សរុបមក ប្រាសាទអណ្តែត គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋនៅសម័យមុនអង្គរមួយ ដែលគេសាងសង់ឡើងសម្រាប់តម្កល់ព្រះហរិហរ នៃលទ្ធិព្រហ្មញ្ញសាសនា ដូចប្រាសាទមួយចំនួនទៀតនៅជំនាន់នោះដែរ។ ក្រោយមក នៅសម័យកណ្តាល ទីតាំងបុរាណដ្ឋាននេះ ក៏បានប្រែក្លាយទៅជាអារាមព្រះពុទ្ធសាសនាថេរវាទមួយបន្តមកដល់បច្ចុប្បន្ន។

 

ឯកសារយោង

Aymonier, E. 1900. Le Cambodge, Le royume actuel, Tome I, Paris.

Bénisti, M. 1971. “Recherches sur le premier art khmer, III. Aux confins des styles de Prei Kmeng et de Kampong Preah ”​, Arts Asiatiques, Tome 23, Paris.

Coral Rémusat, G. 1940. L’Art Khmer, Les grandes étapes et son evolution, les éditions d’art et d’histoire, Paris.

Lajonquière, L. 1902. Inventaire descriptive des monuments du Cambodge, Tome I, Paris.

Parmentier, H. 1913. “Complément à l’Inventaire descriptif des monuments du Cambodge”, BEFEO, Tome 13, Paris.

Parmentier, H. 1927. “L’Art Khmér Primitif”, Tome I, Paris.

 

 



Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province