DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទអំបែងនំ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទអំបែងនំ

ដោយ៖ ម៉ង់ វ៉ាលី

 

ប្រាសាទអំបែងនំ មានទីតាំងស្ថិតនៅភូមិព្រិច ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្ត​កំពង់​ធំ ដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រខាងជើងទីរួមខេត្តកំពង់ធំ និងស្ថិតនៅភាគឦសាន​ទី​ប្រជុំជនឃុំ​សាគ្រាមប្រមាណ ៤គីឡូម៉ែត្រ។ ទីតាំងនេះ ស្ថិតនៅមិនឆ្ងាយពីតំបន់​ប្រាសាទបាកាណ ក្នុងទឹកដីស្រុកសង្គម​ថ្មី ខេត្តព្រះវិហារប៉ុន្មានឡើយ ពោល គឺមានន័យថា​ បើតំបន់​បាកាណ ជាក្រុងដ៏សំខាន់មួយនៅសម័យអង្គរ ​ទីតាំងប្រាសាទអំបែងនំក៏អាចជាសហគមន៍មនុស្សធំមួយ​គ្រាន់បើ​ដែរ។ ដ្បិត នៅម្តុំប្រាសាទអំបែងនំ មានប្រាសាទបុរាណយ៉ាងតិចក៏ជាង ១០កន្លែង ដែលប្រាសាទ​ទាំងនោះមានអាយុកាលនៅរវាងស.វ.ទី១០-១១។

 

ប្រាសាទអំបែងនំ ហាក់ស្ថិតនៅឆ្ងាយពីក្រសែភ្នែកអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុប ដ្បិត​នៅ​មុនស.វ.ទី២១ ពុំធ្លាប់មានអ្នកស្រាវជ្រាវណាបានសិក្សាអំពីប្រាសាទនេះឡើយ ដែលអាចមកពីទីតាំងនេះនៅឆ្ងាយពីទីប្រជុំជនពេក ហើយជាតំបន់ព្រៃក្រាស់ និងត្រូវធ្វើដំណើរដោយជិះទូកឆ្លងស្ទឹងមួយ ព្រោះទីតាំងនេះពុំមានស្ពាន។ ប៉ុន្តែ មកដល់ឆ្នាំ២០០៨ ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស បានចុះបញ្ជី​ប្រាសាទនេះ នៅក្នុងសៀវភៅបញ្ជី​សារពើភណ្ឌស្ថានីយបុរាណវិទ្យានៅខេត្តកំពង់ធំ ([1])។

 

បើស្តាប់ឮឈ្មោះប្រាសាទថា “អំបែងនំ” ហាក់ដូចជាចម្លែកបន្តិច ដ្បិតនៅទូទាំងប្រទេស​​កម្ពុជា​​មិនធ្លាប់មានប្រាសាទណាមួយមានឈ្មោះបែបនេះឡើយ។ អ្នកភូមិមួយចំនួនដែលរស់នៅក្បែរៗប្រាសាទរៀបរាប់ថា “កាលពីមុនមក គេហៅប្រាសាទនេះថា ប្រាសាទអំបែង ហើយក្រោយមកក៏គេហៅថា​ អំបែងនំ ដ្បិតគាត់យល់ថា ប្រាសាទនេះជាប់ទាក់ទង​នឹងជំនឿនៃការបន់ស្រន់សុំ​អំបែងចាន ឬអំបែងឆ្នាំង….”។ តាមការរៀបរាប់នេះ យើងពិបាកនឹងជឿថាប្រភពនៃឈ្មោះប្រាសាទនេះកើតឡើងពីរឿងនេះណាស់។ ដ្បិត យើងគប្បីដឹងថា ការ​បង្កើតជាស្ថាននាមអ្វីមួយនៅក្នុងផ្នត់គំនិតមនុស្ស​ខ្មែរ គេច្រើនតែផ្តោតទៅលើបរិស្ថានទូទៅនៅទីនោះ​ស្រាប់ ដូចជា រុក្ខនាម សត្វនាម …..។ យើងគិតថា ឈ្មោះ “អំបែងនំ” នេះអាចចេញពីប្រភពអ្វីមួយផ្សេងដែលយើងមិនដឹង។ ឧទាហរណ៍ថា កាលពីមុន​មកគេឃើញថ្មបញ្ចុះនៅទីនោះ ដែលមានចោះរន្ធជុំវិញក្នុងនិម្មិតរូបនៃទេពក្នុងព្រហ្មញ្ញសាសនា តែអ្នកស្រុក​មិនស្គាល់ក៏អាចហៅថ្មនោះថា “អំបែង” បានដែរ([2])។ ជួនកាលទៀត គេឃើញស្នាមអ្វីមួយរាងដូចរន្ធ​មូលៗនៅជាប់នឹងប្រាសាទ ដូចស្នាមនៅប្រាសាទស្រីគ្រប់ល័ក្ខណក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ក៏គេ​អាចហៅថា “អំបែង” ក៏មាន ឬអាចឃើញអ្វីផ្សេងពីនោះដែលមានសណ្ឋានជារន្ធមូលៗដូចអំបែង។ បើគិត​ទៅវាប្រៀបដូចជានៅប្រាសាទភ្នំស្រះខ្ចៅដែរ ពោល គេហៅថាស្រះខ្ចៅមិនមែន​សំដៅលើប្រាសាទទេ គឺ​គេ​​សំដៅលើថ្មនៅជុំវិញស្រះដែលមានចម្ងាយប្រមាណ៤០០ម៉ែត្រពី​ប្រាសាទដែលមានរាងវិលវង់ដូចគូទ​ខ្ចៅ ក៏គេហៅស្រះនោះថា “ស្រះខ្ចៅ” តែគេបានច្នៃរឿងព្រេង​ទៅជា មានព្រះមហាក្សត្រចិញ្ចឹមសត្វខ្ចៅនៅក្នុង​ស្រះទៅវិញ។ អ្វីដែលគួរចាប់អារម្មណ៍មួយ​ទៀត គឺនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទួលបុរាណ​មួយឈ្មោះថា “ស្បូវអំបែង”។ ករណីនេះ ពាក្យ “អំបែង” អាចជាប្រភេទមួយនៃស្បូវក៏ថាបាន ពោល គឺ​អាចជាឈ្មោះរុក្ខនាម​ដែរ។

 

បើក្រឡេកមើលវចនានុក្រមខ្មែរវិញ “អំបែង” មានថ្នាក់ពាក្យជានាមសព្ទដែលមានន័យ​ថា បន្ទះ​បំណែកនៃក្អម ឆ្នាំង ចានជាដើម (អំបែងក្អម អំបែងចាន) និងន័យមួយទៀតថា គឺក្អម​ដី​ឬឆ្នាំងដីដែល​គោះ​ចោះត្រង់ក្អេងម្ខាងឲ្យមានចន្លោះធំល្មមដល់ការសម្រាប់លីងអ្វីៗ (ឧទា. លីង​ពោតពីរបីអំបែង) ([3])។ នៅក្នុងសិលាចារឹកបុរាណខ្មែរ ក៏មានកត់ត្រាពាក្យ “អំបែង” ដែរ តែគេសំណេរដែលកត់ត្រាជា “អំបេង” ដ្បិតនៅសម័យបុរាណមិនមានប្រើស្រៈ “ែ” ដូចសព្វថ្ងៃ​នេះឡើយ។ ប៉ុន្តែ ន័យរបស់ពាក្យនេះនៅក្នុង​សិលាចារឹកភាគច្រើនជាឈ្មោះរបស់មនុស្ស។ ឧទាហរណ៍ សិលាចារឹកប្រាសាទកំផុស ខេត្តព្រះវិហារ ​ចុះបញ្ជីលេខ K.669([4]) មានរៀបរាប់​អំពីនារីម្នាក់ឈ្មោះថា “អំបេង”, សិលាចារឹកភ្នំបាសិត ខេត្ត​កណ្តាល K.78([5]) រៀបរាប់ពីបុរសម្នាក់ឈ្មោះ “អំបេង” ដូចគ្នា([6])។

 

ប្រាសាទអំបែងនំ កសាងឡើងអំពីឥដ្ឋ មានតួប៉មបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខទៅ​ទិសខាង​កើត សាងនៅលើខឿនថ្មបាយក្រៀមខ្ពស់ផុតពីដី មានកសិន្ធុទឹកព័ទ្ធជុំវិញ ផ្លូវចូលពីទិស​ខាងកើត និងមាន​ស្រះចំនួនពីរនៅខាងជើង ។ តួប៉មកណ្តាលនៅមានរូបរាងល្អច្រើន តែតួប៉ម​ពីរ​ទៀតនៅអម​សងខាងបានបាក់បែកផ្នែកដំបូល នៅសល់ត្រឹមតែកំណាត់ដំបូលចុះមកក្រោម។ តួប៉មទាំងបីនេះ  មានទ្វារ​ចូលពីទិសខាងកើត   ហើយទិសបីផ្សេងទៀតគេមានលម្អជាទ្វារបញ្ឆោត (រូបទី១-៧)។ ការលម្អនៅលើតួប៉ម​ប្រាសាទទាំងបីនេះ មានលក្ខណៈដូចគ្នានឹងគុកលិចឬប្រាសាទត្នោត​ជុំខាងលិចនៅក្នុងស្រុកបារាយណ៍ស្ទើរទាំងស្រុង  ពោល  គឺគេតម្រៀបឥដ្ឋជាថ្នាក់ៗស្តួចទៅ

 

លើ ហើយក្នុងថ្នាក់នីមួយៗបង្ហាញជាក្បាច់​ទ្វារបញ្ឆោតគ្រប់ជាន់([7]) (រូបទី៨)។

ដោយឡែក ក្បាច់លម្អស្ថាបត្យកម្មដែលធ្វើអំពីថ្មភក់នៅប្រាសាទនេះ ពុំសូវមាននៅសល់

ច្រើន​ដូច​ប្រាសាទផ្សេងៗទេ ពោល ក្រៅអំពីស៊ុមទ្វារប្រាសាទ យើងឃើញមានតែជើងទម្របដិមា​មួយ និងបំណែក​សសរពេជ្ររាងប្រាំបីជ្រុងមួយប៉ុណ្ណោះ (រូបទី៩-១០)។ សសរពេជ្រនេះ បាក់បែកនៅសល់​កំណាត់ខ្លីប្រវែង ២០ស.ម.​ប៉ុណ្ណោះ ដែលលម្អដោយក្បាច់ត្របកឈូក និងក្បាច់អង្គរ ក្នុងទម្រង់​សិល្បៈរចនាបថប្រែរូប ឬបន្ទាយស្រី​នាស.វ.ទី១០([8]) (រូបទី១១)។

 

នៅប្រាសាទអំបែងនំ គេធ្លាប់រកឃើញគោលចារឹកមួយផ្ទាំងដែលបាក់បែកជាពីរកំណាត់។ គេបាន​យកគោលចារឹកនេះទៅរក្សាទុកនៅវត្តក្រយា ហើយក្រោយមកនៅឆ្នាំ២០១៥ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ​ខេត្តកំពង់ធំ បានយកសិលាចារឹកនេះមកតភ្ជាប់គ្នាវិញនិងរក្សាទុកនៅសារមន្ទីរ​ខេត្តកំពង់ធំ។ អក្សរចារឹកនេះ គេចារឹកនៅលើគោលសីមាដែលមើលទៅដូចផ្កាឈូក ជាពីរផ្នែក ហើយចារឹកជា​ភាសាខ្មែរបុរាណ។ ផ្ទាំងទី១ មានចារឹកចំនួន ២៨ បន្ទាត់ តែដើមៗវគ្គនៃបន្ទាត់នីមួយៗមានរលុប​អក្សរច្រើន និងផ្ទាំងទី២ មានចារឹកចំនួន ៤៤ បន្ទាត់ ហើយមិនសូវមានរលុបអក្សរដូចផ្ទាំងទី១ទេ។ អក្សរចារឹកនេះ រៀបរាប់អំពីពូជពង្សមន្រ្តីម្នាក់ដែលធ្លាប់បាន​បម្រើ​​រាជការតាំងពីរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នរហូតដល់រាជ្យព្រះបាទជ័យវីរវរ្ម័ន ពោល គឺរៀប​​រាប់អំពីរឿងជម្លោះ​ជា​ច្រើនករណី ជាពិសេសគឺជម្លោះដីធ្លីរបស់បូជនីយដ្ឋានសាសនា។ ដើម្បីដោះស្រាយជម្លោះទាំងនេះ ព្រះមហាក្សត្រអង្គនីមួយៗ បានចេញព្រះរាជបញ្ជាប្រើមន្រ្តីមានតួនាទីប្រធានតុលាការចុះទៅកាត់​ក្តីផ្ទាល់។ ចំណុចគួរកត់សម្គាល់នោះគឺ ព្រះរាជា​ទ្រង់បង្គាប់ឲ្យប្រើទណ្ឌកម្មដល់អ្នកដែលចាញ់ក្តី ដូចជា វះមាត់ ទះកំផ្លៀង កាត់ដៃ កាត់​ជើង បោះដែកក្តៅលើខ្លួន ។ល។ សិលា​ចារឹកនេះទំនងចារឹកឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទ​ជ័យវីរវរ្ម័ន ដើមស.វ.ទី១១ (គ.ស.​១០០១-១០០៦ ឬ១០១០) ប៉ុន្តែបានរំឭកព្រឹត្តិការណ៍ចាស់ៗកន្លងមក។ ទិន្នន័យ អក្សរចារឹកនេះក៏បាននាំឲ្យយើងដឹងអំពីអាទិទេព​ដែល​គេបានកសាងមាន ព្រះកម្រតេងអញលោកេសូរ និងព្រះកម្រតេងអញតថាគត ([9])។ ប៉ុន្តែ យើងមិនដឹងថា តើ​អាទិទេពដែលរៀបរាប់​នេះ​ដាក់នៅប្រាសាទនេះមែនឬមិនមែននោះទេ? ប្រសិនបើតម្កល់នៅប្រាសាទនេះមែន មានន័យថា ប្រាសាទអំបែងនំ គឺ​   កសាងឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និកាយវជ្រយាន (រូបទី១២)។

 

ជារួមមក បើយើងពិនិត្យទៅលើស្ថាបត្យកម្មប្រាសាទ​ និងសិលាចារឹក គឺមិនស៊ីសង្វាក់គ្នានោះទេ ពោល គឺមានន័យថា ប្រាសាទអំបែងនំ កសាងឡើងនៅស.វ.ទី១០ នាចុងរចនាបថប្រែរូប ក្នុងរជ្ជកាលព្រះបាទ​រាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ប៉ុន្តែសិលាចារឹកវិញជាគោលចារឹកដែលគេយកទៅតម្កល់នៅសម័យ​ក្រោយ គឺដើមស.វ.ទី១១ ​ក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០១-១០០៦ ឬ១០១០)។ ករណី​នេះ គឺមានលក្ខណៈដូចនៅគុកលិចឬប្រាសាទត្នោតជុំខាងលិចស្រុកបារាយណ៍ដូច្នោះដែរ ពោល គឺប្រាសាទសាងនៅរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន និងសិលាចារឹក​គេយកទៅតម្កល់នៅរជ្ជកាលព្រះបាទជ័យវីរវរ្ម័នដូចគ្នា។ ប៉ុន្តែ ខុសត្រង់ថានៅគុកលិចឬប្រាសាទត្នោតជុំខាងលិច ពុំមែនរៀបរាប់អំពីជម្លោះ ឬការកាត់ក្តីអ្វីឡើយ គេរៀបរាប់​អំពី​ការបោះបង្គោលព័ទ្ធយកដីព្រៃរំដេង ដែលជា​ដីទំនេរសម្រាប់សាងសង់ជាសាសនដ្ឋាន។

 

([1]) សូមមើលសៀវភៅបញ្ជីស្ថានីយបុរាណខេត្តកំពង់ធំ ឆ្នាំ២០០៨ ទំព័រ ៥៣។

([2]) Boisselier 1966: 206-207.

([3]) ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧: ១៧៧៨។

([4]) Coedès 1937: 29.

([5]) Coedès 1954: 12.

([6]) Saveros Pou 1992: 20.

([7]) Lajonquière 1902: 210; Aymonier 1900: 352; Parmentier 1913:20.

([8]) De Coral Résumsat 1940: 59-60; Boisselier 1966: 165-166.

([9]) កំ វណ្ណារ៉ា ២០១៨: ១០៩។

 

បញ្ជីឯកសារយោង

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, សាលាបារាំងចុងបូព៌ាប្រទេស

២០០៨, “បញ្ជីសារពើភណ្ឌស្ថានីយបុរាណនៅខេត្តកំពង់ធំ”, ភ្នំពេញ

ពុទ្ធសាសនបណ្ឌិត្យ

          ១៩៦៧, “វចនានុក្រមខ្មែរ”, ភ្នំពេញ

កំ វណ្ណារ៉ា

២០១៩, “ប្រជុំសិលាចារឹកខេត្តកំពង់ធំ”, ភ្នំពេញ

Aymonier, Etienne

1900, “Le Cambodge”, Tome I, Le royume actuel, Paris.

Boisselier, Jean

  • 1966, “Asie du Sud-Est, Le Cambodge ”​, Tome I, Paris

Coedès, George

  • 1937, A new inscription from Fu-nan, The journal of the Greater India Society, IV, 2
  • 1954, Inscription du Cambodge, Vol VI, Hanoi

 





Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province