DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទជ្រៃ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទជ្រៃ

ដោយ៖ ម៉ង់ វ៉ាលី

 

 

ប្រាសាទជ្រៃ ជាប្រាសាទមួយដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុម​ខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីលេខ N18។ ប្រាសាទនេះ ស្ថិតនៅទិសពាយព្យប្រាសាទគុក​វិហារ (N17) និងតួប៉មកណ្តាល (N1)។ ឈ្មោះ “ជ្រៃ” ទំនងសំដៅដល់រុក្ខជាតិមួយប្រភេទដែលដុះរុំព័ទ្ធជុំជិតប្រាសាទសព្វថ្ងៃ ហើយដើមជ្រៃនេះទៀតសោតមានអាយុកាលយូរណាស់មកហើយ ពោល យ៉ាងតិចក៏ ១០០ឆ្នាំឡើង ព្រោះកាលពីលោក Henri Parmentier មកសិក្សាកាលពីជាង១០០ឆ្នាំមុន ដើមជ្រៃនេះបានដុះព័ទ្ធប្រាសាទរួចទៅហើយ។ ចំណែកឯឈ្មោះដើមរបស់ប្រាសាទវិញ ទំនងឈ្មោះថា “ស្រីរត្នេស្វរ” (Çrīratneçvara) ដែលជាព្រះនាមរបស់ទេពរបស់ប្រាសាទ និងគេស្គាល់​តាមរយៈសិលាចារឹកនៅជាប់នឹងមេទ្វារសព្វថ្ងៃ (K.149)។

 

ប្រាសាទជ្រៃ សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត (រូបលេខ១-២)។ នៅផ្នែកខាងក្នុងប្រាសាទ គេតម្រៀបជាបន្ទប់មានរាងបួនជ្រុងទ្រវែង ដោយមានតម្រៀបជាពិតានភ្ជាប់គ្នាដោយថ្មភក់ព័ទ្ធជុំវិញ និងផ្នែកខាងលិចមានហ៊ឹងមួយធ្វើពីបន្ទះថ្មភក់ផ្តេកជាប់នឹងជញ្ជាំងរាងខ្ពស់បន្តិចដូចជាធ្នើរសម្រាប់ដាក់របស់ប្រើប្រាស់ផ្សេងៗឬអាចតម្កល់ទេពផង (រូបលេខ៣)។ នៅផ្នែកខាងជើងនៃបន្ទប់ខាងក្នុងដដែល យើងឃើញមានសោមសូត្រមួយធ្វើពីថ្មភក់សម្រាប់ការបង្ហូរទឹកមន្តចេញទៅខាងក្រៅប្រាសាទ ដែលគេភ្ជាប់ដោយទបង្ហូរទឹកមួយ។

 

នៅផ្នែកខាងក្រៅវិញ សព្វថ្ងៃដើមជ្រៃបានហ៊ុមព័ទ្ធស្ទើរតែទាំងស្រុងទៅហើយ ជាពិសេសនៅផ្នែកខាងកើត ដែលខុសពី១០០ឆ្នាំមុនក្នុងពេលដែលលោក Henri Parmentier មកស្រាវជ្រាវដើមជ្រៃនៅតូច និងហ៊ុមព័ទ្ធតែខាងកើតបន្តិចប៉ុណ្ណោះ([1])។ នៅជញ្ជាំងខាងក្រៅ​ផ្នែកខាងជើង ខាងត្បូង និងខាងលិច សិល្បកររៀបលម្អជាទ្វារបញ្ឆោត តែមានលក្ខណៈមួយបែប​ផ្សេងពីទ្វារបញ្ឆោតតួប៉មដែលយើងឃើញនៅក្រុមសំបូរផ្សេងទៀត ដូចជា តួប៉ម N1, N7, N8, N9, 10, N11, N12, N13 ។ល។ ទ្វារបញ្ឆោតទាំងអស់ លម្អជា​ក្បាច់សសរផ្អោបសងខាង ហើយផ្នែកខាងលើធ្វើជាកូនប្រាសាទដែលលម្អដោយក្បាច់គូឌុមាន​ឆ្លាក់ក្បាច់រុក្ខជាតិនៅខាងក្នុង។ នៅផ្នែកខាងលើក្បាលសសរផ្អោបទ្វារបញ្ឆោតយើងឃើញសិល្បករលម្អក្បាច់ជើងទៀន និងរូបហង្សតម្រៀបជួរគ្នាផង។ ជាពិសេសនោះ នៅផ្នែកកំពូលរបស់ប្រាសាទគេលម្អជាកូនប្រាសាទបីថ្នាក់ក្នុងមួយថ្នាក់​មានកូនប្រាសាទចំនួនបីនៅគ្រប់មុខទាំងអស់ ហើយតាមកូនប្រាសាទនីមួយៗ មានលម្អជាចម្លាក់កូនបង្អួច​ដែលមានឆ្លាក់រូបមុខមនុស្សឬទេពនៅខាងក្នុង (រូបលេខ៤-៥)([2])។ ទម្រង់ជាទូទៅដែលបានរៀបរាប់ខាងលើ មានទម្រង់ជាការលម្អតាមរចនាបថព្រៃក្មេង (គ.ស.៦៣៥-៧០០) ដែលមើលទៅមានលក្ខណៈខុសគ្នាច្រើនពីប្រាសាទផ្សេងៗទៀតក្នុងក្រុមជាមួយគ្នាដែលស្ថិតនៅក្នុងរចនាបថសំបូរព្រៃគុក។

 

ដោយឡែក នៅប្រាសាទជ្រៃក៏មាននៅសល់សិលាចារឹកមួយផ្ទាំងដែរ ពោល គឺចារនៅលើមេទ្វារខាងកើតផ្នែកខាងត្បូង ចុះបញ្ជីលេខ K.149 (សព្វថ្ងៃរក្សាទុកនៅទីតាំងដើម) ចារឹកជាភាសាខ្មែរបុរាណ មាន​​ចំនួន ៣០បន្ទាត់ ដែលទំនងចារឹកឡើងនៅចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឬនៅដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២។ សិលាចារឹកនេះ នៅរក្សារូបរាងអក្សរដើមបានយ៉ាងល្អប្រសើរ ដែលរៀបរាប់អំពីអំណោយរបស់អាចារ្យ (Ācārya) ម្នាក់ (គោរម្យ​ងារជា ”ម្រតាញ”) ទទួលបានព្រះរាជទានពីព្រះមហាក្សត្រចំនួនបីអង្គ គឺព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨-៦០៦) ព្រះបាទមហេន្រ្ទវរ្ម័ន (គ.ស.៦០៧-៦១៦) និងព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ថ្វាយដល់ព្រះអាទិទេពនៃប្រាសាទដែលមានព្រះនាមថា “ព្រះកម្រតាងអញស្រីរត្នេស្វរ”។ អំណោយទាំងនោះរួមមានដូចជា ខ្ញុំបម្រើស្រីប្រុសជាច្រើននាក់ និងរៀបរាប់អំពីអំណោយដល់ទេវស្ថាន (ប្រាសាទ)នៅឯក្នារវាហ្វ រួមមានខ្ញុំបម្រើប្រុសស្រីមួយចំនួន គោចំនួន ២៨០ក្បាល និងក្របី…….. ([3])។ សិលាចារឹកនេះ មានអត្ថន័យប្រហាក់ប្រហែលនឹងសិលាចារឹកមួយទៀតនៅក្រុមប្រាសាទស្រីគ្រប់ល័ក្ខ (តួប៉ម L5) ចុះបញ្ជីលេខ K.151 សរសេរជាភាសាសំស្រ្កឹតដែលរៀបរាប់ថា៖ “មានមន្រ្តីម្នាក់ឈ្មោះ “នរសិង្ហគុប្ត” ជាស្តេចស្តេចត្រាញ់នៅក្រុងឥន្រ្ទបុរ និងជាអ្នកស្មោះស្ម័គ្រធ្លាប់បម្រើឱ្យស្តេចចំនួនបីអង្គ រួមមានព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្រ្តីវរ្ម័ន និងព្រះបាទឦសានវរ្ម័នទី១ ហើយក្នុងឆ្នាំគ.ស.៥៩៨ លោកបានកសាងរូបបដិមាព្រះវិស្ណុមួយអង្គព្រះនាម “ស្រីកបិលវាសុទេវ” តម្កល់នៅក្នុងប្រាសាទ” ([4])។ ការប្រៀបធៀបសិលាចារឹកទាំងពីរនេះ គឺក្នុងបំណងចង់បង្ហាញថាសិលាចារឹកទាំងពីរនេះគឺជាតឹកតាងមួយដ៏សំខាន់ដែលអាចបញ្ជាក់ឱ្យឃើញថា មុននឹងក្រុងឦសានបុរ (សំបូរព្រៃគុក) រីកចម្រើននៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ទំនងជាស្តេចពីរអង្គមុន គឺព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន បានមកគ្រប់គ្រងតំបន់នេះរួចទៅហើយ ទើបបានជាសិលាចារឹកទាំងពីរនេះបានរំឭកអំពីស្តេចអង្គមុនទាំងពីរនេះ។

 

ជារួមមក តាមការរៀបរាប់អំពីក្បាច់លម្អស្ថាបត្យកម្ម និងសិលាចារឹករួចមក យើងអាចសន្និដ្ឋានថា ប្រាសាទជ្រៃ ទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២  (គ.ស.៦៣៧-៦៥១) ក្នុងទម្រង់រចនាបថព្រៃក្មេង (គ.ស.៦៣៥-៧០០) ([5]) ឧទ្ទិសថ្វាយដល់អាទិទេពព្រះនាម “ស្រីរត្នេស្វរ” ដែលជាព្រះនាមម្យ៉ាងរបស់ព្រះឥសូរ នៃព្រហ្មញ្ញសាសនា។

 

ឯកសារយោង

ឯម ភារក្ស

២០១៦ “ចម្លាក់កូនបង្អួចឬគុឌុនៅសម័យមុនអង្គរ”, សារណាបញ្ចប់បរិញ្ញាបត្របុរាណ​វិទ្យា ជំនាន់ទី២៦ សាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  ភ្នំពេញ

Boisselier, Jean

1966, “Asie du Sud-Est, Le Cambodge ”​, Tome I, Paris.

Coedès, George

1943, “Quelque précisions sur la fin du Fou-Nan”​ BEFEO, Tome 43, Paris.

1952, Inscription du Cambodge, Vol IV, Hanoi.

Parmentier, Henri

1927, “L’Art Khmer Primitif”, Tome 1, Paris.

([1]) Parmentier 1927:77.

([2])ឯម ភារក្ស ២០១៧:៥០។

([3]) Cœdès 1952: 29.

([4]) Cœdès 1943: 5.

([5]) Boisselier: 1966: 42.

 

 



Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province