DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទស្រែប្រាសាទ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទស្រែប្រាសាទ

ដោយ៖ ម៉ង់ វ៉ាលី

 

ប្រាសាទស្រែប្រាសាទ មានទីតាំងស្ថិតនៅភូមិស្រែវាល ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្ត និងស្ថិតនៅកៀកតំបន់ព្រៃឡង់។ នៅសម័យ​អាណានិគមបារាំង ប្រាសាទនេះពុំធ្លាប់មានអ្នកស្រាវជ្រាវណាមកសិក្សាឡើយ ពោល គឺទើបតែ​នៅសតវត្សរ៍ទី២១នេះ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុង   បូព៌ាប្រទេស មកសិក្សានិងចុះបញ្ជី។

ប្រាសាទនេះសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានយ៉លយបន្តិច បែរមុខទៅទិសខាងកើត ហើយខាងកើតមានស្រះធំមួយ។ តួប៉មនេះមានប្រវែង ៤,៥០ម៉ែត្រ យ៉លយទៅទិសខាង​កើតមានប្រវែង ១ម៉ែត្រ ហើយមានកម្ពស់សរុប ៧ម៉ែត្រ។ ឥដ្ឋរបស់ប្រាសាទមានប្រវែងជាមធ្យម បណ្តោយ ៣០ស.ម. ទទឹង ១៣ស.ម. និងកម្រាស់ ៦ស.ម.។ សព្វថ្ងៃ នៅខាងក្នុងប្រាសាទបានក្លាយជាប្រហោងជ្រៅមួយ កើតចេញពីការជីកបំផ្លាញរុករកវត្ថុបុរាណដោយជនខិលខូចជាច្រើន​លើកច្រើនសារ។ ចំណែក ជញ្ជាំងរបស់ប្រាសាទនៅទិសខាងលិច ខាងជើង និងខាងត្បូង យើងមើលលែងយល់ទៅហើយ ដោយសារបំណែកឥដ្ឋដែលធ្លាក់មកពីកំពូលប្រាសាទមកកប់បាត់     ជញ្ជាំង។ ប៉ុន្តែ ផ្នែកខ្លះដែលនៅសល់អាចឱ្យយើងដឹងថា ប្រាសាទនេះពុំមានទ្វារបញ្ឆោតដូចប្រាសាទដទៃទៀតទេ តែគេធ្វើជញ្ជាំងឥដ្ឋលាត ឬអាចមានលម្អត្រឹមតែសសរផ្អោបដែលនៅជាប់​ជញ្ជាំង ដូចប្រាសាទមួយចំនួនក្នុងក្រុមប្រាសាទសំបូរព្រៃគុក តួប៉ម N9, N10។

ក្បាច់លម្អរបស់ប្រាសាទពុំមាននៅសេសសល់ច្រើននោះទេ លើកលែងតែផ្តែរទ្វារមួយធ្វើ​អំពីថ្មភក់ ដែលយើងឃើញធ្លាក់នៅខាងមុខប្រាសាទ។ ផ្តែរទ្វារនេះមានបណ្តោយ ១៤៥ស.ម. ទទឹង ៥៥ស.ម. កម្រាស់ ៣០ស.ម. ដែលមានលម្អដោយរូបសត្វមករបែរមុខចូលក្នុងខ្ជាក់ឬលេប​ក្បាច់បន្ទាត់ធ្នូ។ ក្រៅពីរូបសត្វមករ យើងអាចនៅមើលឃើញតែរំយោលផ្កាតិចតួចទៀតប៉ុណ្ណោះ ដោយហេតុថាក្បាច់នៅលើផ្តែរបានរលុបស្ទើរពេញមួយផ្ទៃផ្តែរទៅហើយ។ ទោះបីជាយ៉ាងណា យើងអាចដឹងថា ផ្តែរនេះមានលំនាំដូចផ្តែរជាច្រើនទៀតដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសិល្បៈរចនាបថសំបូរព្រៃគុក សតវត្សរ៍ទី៧ ហើយប្រាសាទនេះអាចសាងនៅក្នុង​រជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ ដល់ ៦៣៧)។

តាមរយៈតឹកតាងនេះ យើងអាចសនិ្នដ្ឋានបានថា ទីតាំងប្រាសាទស្រែប្រាសាទ អាចជា តំបន់មួយដែលមានមនុស្សតាំងទីរស់នៅនាសម័យចេនឡា ហើយក៏អាចមានទំនាក់ទំនងទៅមក​ឥតដាច់ជាមួយសហគមន៍មនុស្សនៅរាជធានីឦសានបុរ ដ្បិតបើមើលតាមភូមិសាស្រ្ត គឺនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ។

 



Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
អត្ថន័យផ្នែកនយោបាយនៃផ្តែរទ្វារស.វ.ទី៧

អត្ថន័យផ្នែកនយោបាយនៃផ្តែរទ្វារស.វ.ទី៧

November 13, 2025
សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

November 13, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province