DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ចម្លាក់មិថុន (Mithuna) នៅក្នុងសិល្បៈខ្មែរសម័យដំបូង

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 15, 2025
in ប្រវត្តិសិល្បៈ
0
ចម្លាក់មិថុន (Mithuna) នៅក្នុងសិល្បៈខ្មែរសម័យដំបូង

រូបលេខ៥៖ ចម្លាក់មិថុននៅប្រាសាទយាយព័ន្ធ (រូបថត៖ ភុំ រតនៈពិសិដ្ឋ)

ដោយ៖ ម៉ង់ វ៉ាលី

 

ចម្លាក់មិថុន (Mithuna) សំដៅលើរូបមនុស្សប្រុសនិងមនុស្សស្រីក្នុងទម្រង់សាសងស្នេហា​គ្នា ដែលគេតាក់តែងឡើងនៅក្នុងគម្ពីររបស់ព្រហ្មញ្ញសាសនា។ ទម្រង់ចម្លាក់នេះ បង្ហាញអំពី​គំនិតដែលបង្ហាញឲ្យឃើញពីរឿងភោគផលដ្បិតមនុស្សប្រុសនិងមនុស្សស្រីតែងតែជាគូនឹងគ្នាមិនអាចខ្វះបានសម្រាប់បង្កើតភោគផល[1]។ ចម្លាក់មិថុន (Mithuna) គេប្រទះឃើញដំបូងនៅសម័យសុន្គ (Sunga) នៅរវាងស.វ.ទី២មុនគ្រឹស្តសករាជ (រូបលេខ១) ហើយមានការនិយមខ្លាំងជាបន្តបន្ទាប់នៅក្នុងសិល្បៈឥណ្ឌា (រូបលេខ២)។ មិថុន (Mithuna) មានលក្ខណៈខុសគ្នាខ្លាំងពីចម្លាក់ឥណ្ឌាម្យ៉ាងទៀតដែលគេហៅថា “មៃថុន” (Maithuna) ដ្បិតចម្លាក់មៃថុនគេសំដៅទៅលើចម្លាក់ដែលបង្ហាញពីភាពស្រើបស្រាលរវាងមនុស្សប្រុស និងមនុស្សស្រីក្នុងការរួមភេទ[2] ដូចមានបង្ហាញឡើងនៅលើចម្លាក់នៅប្រាសាទកាមសូត្រ (Kamasūtra) និងប្រាសាទជាច្រើនទៀតនៅស្រុកឥណ្ឌា ដែលចម្លាក់ភាគច្រើនទាក់ទងនឹងការរួមភេទ (រូបលេខ៣)។

នៅក្នុងសិល្បៈខ្មែរ ចម្លាក់មិថុន (Mithuna) ពុំសូវសម្បូណ៌ឡើយ ពោល គឺមានតិចតួចណាស់នៅសម័យដំបូងៗរបស់ខ្មែរ ដែលជាការទទួលឥទ្ធិពលពីឥណ្ឌាដូចចម្លាក់ផ្សេងៗទៀតដូចគ្នាដែរ។ ប៉ុន្តែ ចម្លាក់មៃថុន មិនមានឆ្លាក់ឡើយនៅក្នុងសិល្បៈខ្មែរ ដែលទំនងមកពីចម្លាក់នេះមានភាពស្រើបស្រាលពេក ខ្មែរបុរាណមិនហ៊ានទទួលយក។

គេបានប្រទះឃើញចម្លាក់មិថុន (Mithuna) ដំបូងនៅអូរកែវ ដែលធ្វើអំពីដុត និងសព្វថ្ងៃរក្សាទុកនៅសារមន្ទីរខេត្តអានយ៉ាង ប្រទេសវៀតណាម (រូបលេខ៤)[3]។ ចម្លាក់នេះឆ្លាក់នៅក្នុងក្បាច់រាងដូចក្រចកសេះ ដែលគេហៅថា “គូឌុ” បង្ហាញអំពីមនុស្សប្រុសនិងមនុស្សស្រីត្រឹមពាក់កណ្តាលខ្លួន ដែលខាងប្រុសយកដៃម្ខាងទ្រដើមទ្រូងមនុស្សស្រី។ ចម្លាក់ដីដុតនេះ អាចស្ថិតនៅក្នុង​សម័យហ្វូណន រវាងស.វ.ទី៣ ដល់ទី៥ នៃគ្រឹស្តសករាជ ប្រហាក់ប្រហែលនឹងចម្លាក់គូឌុធ្វើអំពីដីដុតផ្សេងទៀតដែលអ្នកស្រាវជ្រាវ Louis Malleret រកឃើញដែរ[4]។

ចម្លាក់មិថុនមួយទៀតដែលយើងគិតថាសំខាន់នោះ គឺរកឃើញនៅផ្នែកកំពូលនៃប្រាសាទ​យាយព័ន្ធ តួប៉មកណ្តាល S1 (រូបលេខ៥) ដែលជាចម្លាក់នៅលើឥដ្ឋ បង្ហាញពីរូបមនុស្សប្រុសម្នាក់យកដៃម្ខាងឱបពីក្រោយមនុស្ស​ស្រីម្នាក់ត្រឹមស្មា ហើយរូបនេះគេបង្ហាញត្រឹមមួយកំណាត់ខ្លួនដូច​រូបឆ្លាក់ពីដីដុតរកឃើញនៅកំពង់ផែអូរកែវដែរ។ នៅក្នុងការសិក្សារបស់លោក Victorio Roveda លោកមិនបានលម្អិតអំពីចម្លាក់នេះឡើយ ដោយគ្រាន់តែសន្និដ្ឋាន ទំនងជាគូស្នេហ៍ ឬអាចមនុស្ស​ប្រុសកំពុងធ្វើបានមនុស្សស្រី[5]។

ចម្លាក់មៃថុនចុងក្រោយដែលរកឃើញនៅសិល្បៈខ្មែរ យើងប្រទះឃើញនៅផ្នែកខាងលើប្រាសាទភ្នំបាយ៉ង់ ដែលជាប្រាសាទសាងសង់នៅស.វ.ទី៧ ប្រហាក់ប្រហែលប្រាសាទយាយព័ន្ធដែរ ប៉ុន្តែចម្លាក់ដែលយើងឃើញគឺបង្ហាញពីមនុស្សប្រុសនិងមនុស្សស្រីដេកក្បែរគ្នា ហើយដាក់ក្បាលទៅទិសផ្សេងគ្នាទៀតផង (រូបលេខ៦)។

 

ជារួមមក ការបង្ហាញចម្លាក់មៃថុននៅក្នុងសិល្បៈខ្មែរ ចំនួន ៣ ខាងលើនេះ គ្រាន់តែចង់បង្ហាញថា ឥទ្ធិពលឥណ្ឌាមកលើសង្គមខ្មែរនៅពេលនោះមានទំហំខ្លាំងក្លាណាស់ ម្ល៉ោះហើយ គំនិតនៃចម្លាក់ភោគផលដែលឥណ្ឌាមាន ខ្មែរក៏បានយកមកឆ្លាក់នៅលើសំណង់ប្រាសាទខ្មែរដូចគ្នាដែរ។

 

 

[1] Agrawala 1983.

[2] Gordon 2003: 81-85.

[3] ​Le 2006: 115.

[4] ​Malerret 1959: 297.

[5] ​Roveda 2005.

 

ឯកសារយោង

David, Gordun

2003, Kiss of the Yogini: ‘Trantric sex’ in its South Asian context, University of Chicago.

Louis Malleret

1959, L’archéologie du delta du Mékong, BEFEO, Tome 43, Paris.

Prithvi K., Agrawala

1983, Mithuna, The male-female symbol in Indian arts and though, Munsiram Manoharlal Publishers PVT. LTD.

Roveda, Victorio

2005, “Image of the gods”, Bangkok.

 

រូបលេខ១-២៖ ចម្លាក់មិថុននៅស្រុកឥណ្ឌា (រូបថត៖ Heater Elgood)
រូបលេខ១-២៖ ចម្លាក់មិថុននៅស្រុកឥណ្ឌា (រូបថត៖ Heater Elgood)
រូបលេខ៣៖ ចម្លាក់មៃថុននៅស្រុកឥណ្ឌា (រូបថត៖ Heater Elgood)

រូបលេខ៤៖ ចម្លាក់មិថុនធ្វើពីដីដុត រកឃើញនៅកំពង់ផែអូកែវ (រូបថត៖ Le 2006)
រូបលេខ៥៖ ចម្លាក់មិថុននៅប្រាសាទយាយព័ន្ធ (រូបថត៖ ភុំ រតនៈពិសិដ្ឋ)
រូបលេខ៦៖ ចម្លាក់មិថុននៅប្រាសាទភ្នំបាយ៉ង់ (រូបថត៖ លាក់ ស៊ីផាន់ណា)

 

 

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province