DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ចម្លាក់រាងរង្វង់ (Medallions) នៅស.វ.ទី៧

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 15, 2025
in ប្រវត្តិសិល្បៈ
0
ចម្លាក់រាងរង្វង់ (Medallions) នៅស.វ.ទី៧

រូបលេខ៥៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅលើកំពែងខាងលិចក្រុមប្រាសាទយាយព័ន្ធ (ប្រហែលជាទុគ៌ា))

ដោយ៖ ម៉ង់ វ៉ាលី

 

 

Medallion គឺជាពាក្យមួយដែលទំនងក្លាយចេញពីភាសាអ៊ីតាលីថា “Medaglioni” ឬមកពីភាសាបារាំងថា “Médaillons”។ ពាក្យនេះ គេច្រើនហៅសំដៅទៅលើប្រភេទចម្លាក់ដែលមានរង្វង់ ហើយជាទូទៅគេមិនអាចកំណត់និយមន័យយ៉ាងណាឱ្យប្រាកដនោះទេ។ នៅក្នុងបរិបទអារ្យធម៌បុរាណ ពាក្យនេះគេអាចហៅសំដៅដល់កាក់របស់ជនជាតិរ៉ូម៉ាំង ដ្បិតកាក់នោះមានរាងមូល ឬរាងជារង្វង់។ ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវភាគច្រើនបានកំណត់និយមន័យ Medallion ថា គឺជាប្រភេទចម្លាក់បុរាណរាងរង្វង់ធំៗ ដែលមានទំហំធំជាងកាក់របស់រ៉ូម៉ាំង។ ចម្លាក់ដែលមានរាងរង្វង់នៅសម័យបុរាណ គេអាចមើលឃើញតាមរយៈសិល្បៈជាច្រើន រាប់បញ្ចូលទាំងសិល្បៈនៅតំបន់អឺរ៉ុប អាស៊ីកណ្តាល អាស៊ីខាងត្បូង និងព្រមទាំងមាននៅអាស៊ីអាគ្នេយ៍ថែមទៀតផង។ ជាឧទាហរណ៍ ចម្លាក់រាងរង្វង់នេះ បានលេចឡើងនៅក្នុងសិល្បៈខ្មែរនាស.វ.ទី៧ ជាពិសេស គឺគេឃើញមាននៅក្នុងសិល្បៈនៅតំបន់ប្រាសាទសំបូរព្រៃគុក (អតីតរាជធានីឦសានបុរ)។ នៅក្នុងអត្ថបទនេះ យើងនឹងសាកល្បងពិចារណាថា តើចម្លាក់រាងរង្វង់ ឬ Medallions ដែលឃើញមាននៅស.វ.ទី៧ នេះ មានប្រភពចេញមកពីណា? ហើយមានលក្ខណៈបែបណាខ្លះ?

នៅក្នុងសិល្បៈខ្មែរស.វ.ទី៧ ចម្លាក់រាងរង្វង់ ឬ Medallions សិល្បករច្រើនឆ្លាក់នៅលើផ្តែរទ្វាររចនាបថសំបូរព្រៃគុក។ ចម្លាក់ទាំងនោះ ភាគច្រើនគេឆ្លាក់នៅលើក្បាច់បន្ទាត់ធ្នូដែលមានរាងកោង ហើយទំហំចម្លាក់រាងរង្វង់ទាំងនោះ តែងតែមានទំហំតូច ដោយមានឆ្លាក់រូបទេពជិះលើសត្វផ្សេងៗ ឬឆ្លាក់រូបភាពផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ ផ្តែរទ្វារជាច្រើនដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក គេច្រើនឃើញចម្លាក់នៅខាងក្នុងរង្វង់ គឺជាព្រះឥន្រ្ទគង់នៅលើសត្វដំរី និងអមដោយរូបទេពមរុតជិះនៅលើសេះ (រូបលេខ១-២)។ ចម្លាក់ព្រះឥន្រ្ទ អមដោយទេពមរុតនេះ គេយល់ថា ជារូបតំណាងឱ្យអំណាចរបស់ព្រះរាជា និងកងទ័ពរបស់ទ្រង់ ព្រោះតាមរយៈភស្តុតាងនៅស.វ.ទី៧ គេបានរៀបរាប់បង្ហាញថា ព្រះមហាក្សត្រ ដែលជាស្តេចនៅស្ថានមនុស្ស គឺមានឫទ្ធានុភាពដូចព្រះឥន្រ្ទដែលជាស្តេចនៅស្ថានសួគ៌។

ក្រៅពីចម្លាក់រាងរង្វង់នៅលើផ្តែរទ្វារ នៅក្រុមប្រាសាទយាយព័ន្ធ (ក្រុមខាងត្បូង នៃតំបន់ប្រាសាទសំបូរព្រៃគុក) សិល្បករបុរាណបានឆ្លាក់ចម្លាក់រាងរង្វង់រួមជាមួយរូបភាពផ្សេងៗនៅខាងក្នុង នៅលើកំពែងខាងលិចរបស់ប្រាសាទ ដែលជាប្រភេទចម្លាក់រាងរង្វង់ឆ្លាក់នៅលើឥដ្ឋ។ ក្នុងនោះ យើងសង្កេតឃើញថា ចម្លាក់រាងរង្វង់ទាំងនោះ គេធ្វើឡើងក្នុងទំហំធំៗ ឱ្យមានភាពស៊ីគ្នាជាមួយទំហំនៃកំពែងរបស់ប្រាសាទ។ មិនត្រឹមប៉ុណ្ណោះ ចម្លាក់ទាំងនោះ គេឆ្លាក់នៅខាងក្រៅផង និងខាងក្នុងផង ដែលចម្លាក់មួយចំនួនគេឃើញត្រឹមតែរង្វង់ប៉ុណ្ណោះ ដោយមិនទាន់មានចម្លាក់រូបផ្សេងៗនៅខាងក្នុងឡើយ (រូបលេខ៣)។ សបញ្ជាក់ឱ្យឃើញថា ចម្លាក់រាងរង្វង់នៅកំពែងខាងលិចនៃក្រុមប្រាសាទយាយព័ន្ទនេះ ពុំទាន់សាងសង់ឡើងរួចរាល់នៅឡើយទេ។ ចម្លាក់ទាំងនោះទៀតសោត គេពិបាកនឹងកំណត់ថាជាសាច់រឿងអ្វីឱ្យប្រាកដឡើយ។ ក្នុងនោះ លោក ស៊ីយ៉ុន សុភារិទ្ធ បានកត់សម្គាល់ចម្លាក់មានរូបតួអង្គស្វាកំពុងថ្វាយអ្វីមួយដល់តួអង្គស្រី ថាជាឈុតមួយនៃរឿងរាមយណ ត្រង់ឈុតដែលហនុមានថ្វាយព្រះទម្រង់ទៅដល់ព្រះនាងសីតានៅក្រុងលង្កា (រូបលេខ៤)។ ចម្លាក់មួយទៀតដែលមានរូបសត្វតោ អាចជាឈុតបង្ហាញពីព្រះនាងទុគ៌ា (មហេសីព្រះសិវ) ដ្បិតទ្រង់មានយានជំនិះជាសត្វតោ (រូបលេខ៥)។ ក្រៅពីនេះ មានចម្លាក់មួយទៀតមានភាពរលុបច្រើន តែគេនៅអាចមើលឃើញរូបក្បាលសត្វក្របី ក៏អាចចាត់ទុកថារូបនោះជារូបព្រះនាងទុគ៌ាប្រយុទ្ធជាមួយបិសាចក្របី (ទុគ៌ាមហិស្សុរ) (រូបលេខ៦)។

បញ្ហាដែលត្រូវលើកយកមកពិចារណានោះគឺថា តើចម្លាក់មេដាយ៉ុង (រាងរង្វង់) នេះ ទំនងមានប្រភពមកពីណា? ដើម្បីបកស្រាយចំណុចនេះ យើងគប្បីស្វែងយល់អំពីប្រភពដើមនៃចម្លាក់នេះជាមុនសិន។ ជាទូទៅ អ្នកស្រាវជ្រាវកំណត់ថាសិល្បៈមានរាងរង្វង់ ឬមេដាយ៉ុង ទំនងកើតចេញដំបូងគេនៅក្នុងសិល្បៈរ៉ូម៉ាំង ដ្បិតនៅជំនាន់ស្តេចអាឡិចហ្សង់កាន់កាប់ទឹកដី គេបានផលិតកាក់ជាច្រើនដែលមានរាងមូល ហើយបានសាយភាយទៅតំបន់ជាច្រើននៃពិភពលោក។ ឥទ្ធិពលនៃកាក់រាងមូល ទំនងបានក្លាយទៅជាសិល្បៈមួយបែបដ៏ពេញនិយមនៅតាមបណ្តាប្រទេសដែលមានអារ្យធម៌ចាស់ៗជាច្រើន ជាពិសេស គឺអាស៊ីកណ្តាល និងអាស៊ីខាងត្បូង។ ឧទាហរណ៍ នៅស្ថានីយ Tillya Tepe (សព្វថ្ងៃប្រទេសអាហ្កាន់នីស្ថាន) គេបានរកឃើញផ្នូរសពឥស្សរជនដែលមានកប់របស់របរជាច្រើនមកជាមួយសព ដែលក្នុងនោះមានខ្សែក្រវ៉ាត់មាសមួយមានចម្លាក់រាងរង្វង់ចំនួន ៩ (រូបលេខ៧)។ គ្រប់ចម្លាក់រាងរង្វង់ទាំងអស់សុទ្ធសឹងមានចម្លាក់ទេពស្រីមួយអង្គគង់នៅលើសត្វតោ ដែលអ្នកស្រាវជ្រាវសន្និដ្ឋានថា ជាទេពស្រីនៅក្នុងជំនឿពែរ្សបុរាណមានព្រះនាមថា “ណាណា” (Nana) ហើយទេពស្រីនេះទៀតសោតគេតុបតែងសម្លៀកបំពាក់ដូចទៅនឹងទេពស្រីម្នាក់ឈ្មោះ “អាតេមីស” (Artemis) ក្នុងក្រុមទេព “Dionysos” នៃជំនឿក្រិចបុរាណ (រូបលេខ៨)។ ដូច្នេះ វាអាចមានន័យថា បើទោះបីខ្សែក្រវ៉ាត់នេះរកឃើញនៅតំបន់ Tillya Tepe នៃប្រទេសអាហ្កាន់នីស្ថានក៏ដោយ ក៏ឥទ្ធិពលនៃចម្លាក់នេះគឺទទួលឥទ្ធិពលពីសិល្បៈពែរ្សបុរាណ ហើយលាយបញ្ចូលគ្នាជាមួយវប្បធម៌ Hellenistic នៃអារ្យធម៌ក្រិច-រ៉ូម៉ាំង។ យើងសង្កេតឃើញថា ចម្លាក់រាងរង្វង់នៅលើខ្សែក្រវ៉ាត់មាសដែលរកឃើញនៅស្ថានីយ Tillya Tepe បង្ហាញពីទេពស្រីនៅលើសត្វតោ ដូចចម្លាក់រាងរង្វង់នៅកំពែងខាងលិចក្រុមប្រាសាទយាយព័ន្ធ (សំបូរព្រៃគុក) ដែរ ដោយគ្រាន់តែខុសគ្នាត្រង់បរិបទជំនឿសាសនាប៉ុណ្ណោះ (មួយជាសិល្បៈនៃជំនឿពែរ្ស ឬក្រិចបុរាណ (ណាណា) និងមួយទៀតជាសិល្បៈព្រហ្មញ្ញសាសនា (ទុគ៌ា)។ បរិបទសាសនាខុសគ្នា តែឥទ្ធិពលសិល្បៈមានទំនាក់ទំនងគ្នាបែបនេះ មិនមានអ្វីចម្លែកឡើយ ឧទាហរណ៍ សិល្បៈព្រះពុទ្ធសាសនានៅតំបន់ Gandhara ជាច្រើន បានទទួលយកឥទ្ធិពលសិល្បៈក្រិច-រ៉ូម៉ាំង។

ការបកស្រាយជាហូរហែខាងលើនេះ គឺក្នុងបំណងមួយសន្និដ្ឋានថា ចម្លាក់រាងរង្វង់ ឬ Medallions ដែលគេឃើញមាននៅក្នុងសិល្បៈខ្មែរនាស.វ.ទី៧ ក៏ទំនងទទួលឥទ្ធិពលសិល្បៈក្រិច-រ៉ូម៉ាំង ដូចគ្នាដែរ ប៉ុន្តែវាមិនមែនទទួលដោយផ្ទាល់ទេ ពោល គឺទទួលដោយប្រយោលតាមរយៈការហូរចូលនៃអារ្យធម៌ឥណ្ឌាមកក្នុងសង្គមខ្មែរនាពេលនោះ។ ប្រភពដ៏សំខាន់មួយដែលអាចពន្យល់ពីភស្តុតាងនេះបានគឺសិលាចារឹកដែលរកឃើញនៅសំបូរព្រៃគុក K.438 និង K.604 ដែលរៀបរាប់អំពីព្រាហ្មណ៍ម្នាក់មកពីស្រុកឥណ្ឌាឈ្មោះ “ទុគ៌ស្វាមិ” បានចូលមករស់នៅ និងបម្រើការងារនៅក្នុងរាជការខ្មែរក្នុងរាជ្យស្តេចឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ ព្រាហ្មណ៍ម្នាក់ បានទទួលការសព្វព្រះរាជហឫទ័យពីព្រះរាជា រហូតបានទទួលបានការតែងតាំងជាមន្រ្តីធំនៅក្នុងជួររាជការដែលមានគោរម្យងារថា “ម្រតាញ” និងបានរៀបអភិសេកជាមួយបុត្រីស្តេចឦសានវរ្ម័នថែមទៀតផង។ នៅក្នុងសិលាចារឹកខាងលើ ក៏បានផ្តល់ព័ត៌មានបន្ថែមថា “ម្រតាញទុគ៌ស្វាមិ” ជាព្រាហ្មណ៍មកពីស្រុកឥណ្ឌាពិតមែន ប៉ុន្តែព្រះអង្គម្ចាស់រូបនេះមានដើមកំណើតជាជនជាតិ “សក” (Śaka) ដែលស្ថិតនៅក្នុងប្រទេសពែរ្សបុរាណ នៃតំបន់អាស៊ីកណ្តាលផងដែរ។ ដូច្នោះហើយ ឥទ្ធិពលនៃចម្លាក់រាងរង្វង់នៅក្នុងសិល្បៈខ្មែរនាស.វ.ទី៧ ក៏ប្រហែលជាកើតឡើងតាមរយៈវត្តមាននៃការមកដល់នៃព្រាហ្មណ៍ជនជាតិសកនេះផងដែរ ដ្បិតព្រះអង្គម្ចាស់ទំនងជាបានស្គាល់លក្ខណៈសិល្បៈបែបនេះរួចមកហើយ មុននឹងមកដល់ស្រុកខ្មែរ។

ជារួមមក ឆ្លងតាមការបង្ហាញខាងលើ ចម្លាក់រាងរង្វង់ ឬ Medallions ទំនងជាឥទ្ធិពល សិល្បៈមួយប្រភេទដែលមានប្រភពដើមមកពីអារ្យធម៌ក្រិច’-រ៉ូម៉ាំង សាយភាយទៅកាន់តំបន់ជាច្រើននៅអាស៊ីកណ្តាល និងអាស៊ីខាងត្បូង ហើយបន្តសាយភាយហូរចូលក្នុងសង្គមអាស៊ីអាគ្នេយ៍ តាមរយៈវត្តមាននៃការមកដល់របស់ព្រាហ្មណ៍មកពីស្រុកឥណ្ឌា ដែលមានដើមកំណើតជាជន​ជាតិសក (ពែរ្ស)។ ឥទ្ធិពលនៃចម្លាក់រាងរង្វង់នេះទៀតសោត គឺមានវត្តមានតាមសំណង់ព្រះពុទ្ធសាសនាជាច្រើននៅស្រុកឥណ្ឌានាសម័យដំបូងៗ ដូចដែលលោកស្រី Bénisti ធ្លាប់បានសិក្សា ហើយក៏វត្តមានជាចម្លាក់ដីឥដ្ឋរាងរង្វង់ជាច្រើនដែលគេរកឃើញនៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា (តំបន់ Kyontu)។ ទោះជាយ៉ាងណាក៏ដោយ ការសន្និដ្ឋាននេះនៅតែមានបញ្ហាមិនប្រាកដជាក់លាក់នៅឡើយ រង់ចាំមានការសិក្សាស្រាវជ្រាវលម្អិតនៅពេលក្រោយបន្ថែមទៀត។

 

 

បញ្ជីឯកសារយោង

 

Ben, W. 2018. Seeing the ‘Foreigner’ In the Art of Early Southeast Asia c. 1000 BCE – c. 900 CE, Thesis submitted for the degree of PhD, SOAS University of London.

 

Bénisti, M. 1952. ‘Le Médaillion Lotiforme dans la Sculpture Indienne du IIIe siècle avant J.-C. au VIIIe siècle après J.-C.’, in: Recherches et documents d’art et d’archéologie, Tome IV. Paris.

 

Boisselier, J. 1966. Asie du Sud-Est, Tome 1: Le Cambodge. Manuel d’Archéologie d’Extrême-Orient 1. Paris: Éditions A. et J. Picard et Cie.

 

Bursche, A. 2017. ‘Medallions’, in: Faces of Power, Roman Gold Coins from the Victor A. Adda Collection, Edited by Haim Gitler and Gil Gambash, The Israel Museum, Jerusalem, London.

 

Coedès, G. 1952. Inscription du Cambodge, Tome IV: Hanoi.

 

Finot, L. 1928. ‘Nouvelle Inscriptions de Sambor’, Bulletin de l’École française d’Extrême-Orient, 28/1: 43-46.

 

Marsden, A. 2021. ‘Medallions of the Roman Empire – an introduction’, in: Historical Medal Journal, No. 3.

 

Peterson, S. 2011-12. ‘Parthian Aspects of Objects from Grave IV, Tillya Tepe, with Particular Reference to the Medallion Belt’, Revisions to analysis of coin evidence.

 

Siyon Sophearith. 2006. ‘The life of the Ramayana in ancient Cambodia: a study of the political, religious and ethical roles of an epic tale in real time (1)’, Udaya, No. 7, Phnom Penh.

 

រូបលេខ១៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅលើផ្តែរទ្វាររចនាបថសំបូរព្រៃគុក (ផ្តែរតួប៉ម N4))
រូបលេខ២៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅលើផ្តែរទ្វាររចនាបថសំបូរព្រៃគុក (ផ្តែរទ្វារមកពីវត្តបឹងខាងត្បូង))
រូបលេខ៣៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅលើកំពែងខាងលិចក្រុមប្រាសាទយាយព័ន្ធ (សំបូរព្រៃគុក))

រូបលេខ៤៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅលើកំពែងខាងលិចក្រុមប្រាសាទយាយព័ន្ធ (ទំនងរឿងរាមាយណ))
រូបលេខ៥៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅលើកំពែងខាងលិចក្រុមប្រាសាទយាយព័ន្ធ (ប្រហែលជាទុគ៌ា))
រូបលេខ៦៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅលើកំពែងខាងលិចក្រុមប្រាសាទយាយព័ន្ធ (ប្រហែលជាទុគ៌ា))

រូបលេខ៧៖ ចម្លាក់រាងរង្វង់ឆ្លាក់នៅខ្សែក្រវ៉ាត់មាសរកឃើញនៅទីបញ្ចុះសព Tillya Tepe, អាហ្កាន់នីស្ថាន សាងនៅស.វ.ទី១, (ប្រភពរូបថត៖ National Museum of Afghanistan, MK 04.40.384)
រូបលេខ៨៖ លម្អិតចម្លាក់រាងរង្វង់ឆ្លាក់នៅខ្សែក្រវ៉ាត់មាសរកឃើញនៅទីបញ្ចុះសព Tillya Tepe, អាហ្កាន់នីស្ថាន, ស.វ.ទី១ (ប្រភពរូបថត៖ National Museum of Afghanistan, MK 04.40.384)

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province