DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

នំប្រើប្រាស់ក្នុងពិធី

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 15, 2025
in មត៌កវប្បធម៌អរូបី
0
នំប្រើប្រាស់ក្នុងពិធី

រូបលេខ៦៖ សំណែននំនាលិក្នុងកិច្ចឡើងអ្នកតា

ដោយ៖ ម៉ង់ វ៉ាលី

 

នៅក្នុងសង្គមខ្មែរ មានប្រភេទនំខ្លះគេធ្វើសម្រាប់លក់ និងធ្វើសម្រាប់ហូបភ្លាមៗ។ ប៉ុន្តែ ក៏មាននំខ្លះទៀតគេផលិតឡើងក្នុងកិច្ចពិធីធំដុំរបស់ខ្មែរ ជាក់ស្តែងដូចជា នំជាល ដែលជានំអាចទុកបានយូរមិនងាយខូច គេច្រើនធ្វើនៅរដូវបុណ្យភ្ជុំ។ ដោយឡែក នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ មាននំចំនួនពីរប្រភេទ ដែលគេនិយមធ្វើឡើងប្រើប្រាស់ក្នុងកិច្ចពិធីឡើងអ្នកតា និងច្រត់ព្រះនង្គ័លជាដើម ដែលនំទាំងពីរនោះមានឈ្មោះថា “នំនាលិ” និង “នំអន្សមស្លឹកផ្អាវ”។

នាលិ សំដៅដល់ឧបករណ៍ពុម្ពសម្រាប់ធ្វើនំ ហើយពុម្ពនោះគឺជាត្រឡោកដែលគេចោះរន្ធមួយចំនួននៅគូទសម្រាប់ចំហុយម្សៅអង្ករ[1]។ អ្នកស្រុកនៅតំបន់នោះច្រើនធ្វើនំនាលិប្រើប្រាស់ក្នុង​កិច្ចពិធីឡើងអ្នកតា និងពិធីច្រត់ព្រះនង្គ័លដែលជាពិធីបុណ្យទៀងទាត់ដ៏សំខាន់នៅក្នុងភូមិ ជាក់ស្តែងដូចឃើញមាននៅភូមិសំបូរ និងភូមិចំណារចាស់ (រូបលេខ១-៣)។ នៅមុនពេលពិធីឡើងអ្នកតាមួយថ្ងៃ អ្នកភូមិសំបូរស្ទើរគ្រប់ផ្ទះតែងតែធ្វើនំនាលិយកទៅចូលបុណ្យនឹងគេ នៅពេលគេដើររៃអង្គាស។ ក្នុងថ្ងៃឡើងអ្នកតា ដែលប្រារព្ធនៅកណ្តាលភូមិ (អ្នកតាទ្វារ) និងនៅខ្ទមអ្នកតាមុខក្រុមប្រាសាទសំបូរ គេយកនំនាលិធ្វើជាសំណែនដល់អ្នកតា (រូបលេខ៤-៦)។ ប៉ុន្តែ នៅមុនពេលកិច្ចបំពេញឃ្លាំង គេបានចែកនំនាលិ​ដល់អ្នកស្រុកដែលបានមកចូលរួម ហើយការចែកនំនៅពេលនោះគេហៅថា “ចែកល្បៃ” ពោល គឺជាការចែកទានពីអ្នកតាជូនដល់កូនចៅ ដែលពាំនាំមកនូវភាពសុខសប្បាយ (រូបលេខ៧)។​

ចំណែក នៅក្នុងពិធីច្រត់ព្រះនង្គ័លវិញ គេចាត់ទុកនំនាលិតំណាងឲ្យដីរបស់អ្នកស្រុក។ ដ្បិត អ្នកស្រុកដែលទៅចូលរួមពិធីនេះ បានយកកួរស្រូវដែលធ្វើអំពីលាជចងភ្ជាប់ជាមួយធូបនិងអំបោះក្រហម មកដោតនៅលើនំនាលិ ដោយខ្លះមានហ៊ុំព័ទ្ធដោយក្រណាត់ជុំវិញ មកដាក់សែននៅក្នុងខ្ទមអ្នកតា (រូបលេខ៨-១១)។ ប៉ុន្តែ ពេលចប់កិច្ច គេយកនំនាលិទៅវិញ។ នាំនាលិ ក៏មិនសូវខុសពីនាំជាលដែរ គឺគេអាចរក្សាទុកហូបបានយូរដូចគ្នា។ យើងពុំដឹងថាប្រពៃណីនៃការធ្វើនំនេះមានពីពេលណាមកទេ តែប្រហែលមានជាយូរមកហើយ ពោល អាចដំណាលគ្នានៃការកកើត ពិធីនេះក៏ថាបាន។

ដោយឡែក សម្រាប់នំអន្សមស្លឹកផ្អាវ ឬនំស្បង់ វិញ យើងឃើញគេតែងប្រើប្រាស់នៅក្នុងកិច្ចពិធីឡើងអ្នកតាក្នុងភូមិចុងព្រៃ និងភូមិព្រៃព្រះ (រូបលេខ១២-១៤)។ នៅក្នុងកិច្ចនោះ យើងពុំឃើញមាននំនាលិដូចកិច្ចពិធីនៅភូមិសំបូរ និងភូមិចំណារចាស់ឡើយ តែគេជំនួសវិញដោយនំអន្សមស្លឹកផ្អាវ។ មើលតាម​គំនិតនៃកិច្ចឡើងអ្នកតា នំនេះពុំខុសពីនំនាលិឡើយ គឺអ្នកស្រុកតែងតែធ្វើនំអន្សមស្លឹកផ្អាវយកមកចូលបុណ្យឡើងអ្នកតា ដែលក្នុងកិច្ចនោះគេដាក់សែននំនេះយ៉ាងច្រើននៅមុខខ្ទមអ្នកតា។ ក្នុងកិច្ចបញ្ជូនរូបស្នងអ្នកតាដែលតែងតែជិះលើដំរី (ដំរីជាកូនចៅ) បានយកនំស្បង់ឬនំអន្សមស្លឹកផ្អាវដាក់លើខ្នង ហើយនៅពេលទៅដល់រូបស្នងបានយកនំស្បង់បាចចូលទៅក្នុងព្រៃ ក្នុងន័យសូមឲ្យគ្រោះចង្រៃដែលមាននៅក្នុងភូមិចៀសចេញឲ្យផុត (រូបលេខ១៥-១៦)។ បន្ទាប់មកទៀត នៅមុនបញ្ចប់នៃកិច្ច រូបស្នងអ្នកតាបានចែកនំនេះជូនដល់កូនចៅដែលមកចូលរួម ក្នុងន័យសូម  ឲ្យសុខសប្បាយ វៀរចាកពីជំងឺដង្កាត់ទាំងពួង។

 

ឯកសារយោង

អាំង ជូលាន

នំនាលិ, បណ្តាញព័ត៌មានវប្បធម៌ខ្មែរ ,

http://www.yosothor.org/publications/khmer-renaissance/chapter-one/num-nal.html

[1] អាំង ជូលាន, នំនាលិ, ផ្សាយក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ http://www.yosothor.org/publications/khmer-renaissance/chapter-one/num-nal.html ។

 

រូបលេខ១៖ នំនាលិ
រូបលេខ២៖ ការផលិតនំនាលិ
រូបលេខ៣៖ ការផលិតនំនាលិ

រូបលេខ៤៖ ការរៃអង្គាសនំនាលិមុនមួយថ្ងៃនៃកិច្ចឡើងអ្នកតានៅភូមិសំបូរ
រូបលេខ៥៖ ការរៃអង្គាសនំនាលិមុនមួយថ្ងៃនៃកិច្ចឡើងអ្នកតានៅភូមិសំបូរ
រូបលេខ៦៖ សំណែននំនាលិក្នុងកិច្ចឡើងអ្នកតា

រូបលេខ៧៖ ចែកល្បៃនំនាលិពីលោកតាមកកូនចៅ
រូបលេខ៨៖ នំនាលិប្រើប្រាស់ក្នុងពិធីច្រត់ព្រះនង្គ័លនៅភូមិសំបូរ
រូបលេខ៩៖ នំនាលិប្រើប្រាស់ក្នុងពិធីច្រត់ព្រះនង្គ័លនៅភូមិសំបូរ

រូបលេខ១០៖ នំនាលិក្នុងពិធីច្រត់ព្រះនង្គ័លនៅភូមិសំបូរ
រូបលេខ១១៖ នំនាលិក្នុងពិធីច្រត់ព្រះនង្គ័លនៅភូមិចំណារចាស់
រូបលេខ១៖ នំអន្សមស្លឹកផ្អាវ ឬនំស្បង់ ប្រើប្រាស់ក្នុងពិធីឡើងអ្នកតាភូមិចុងព្រៃ

រូបលេខ១៣៖ នំអន្សមស្លឹកផ្អាវ ឬនំស្បង់ ប្រើប្រាស់ក្នុងពិធីឡើងអ្នកតាភូមិចុងព្រៃ
រូបលេខ១៤៖ នំអន្សមស្លឹកផ្អាវ ឬនំស្បង់ ប្រើប្រាស់ក្នុងពិធីឡើងអ្នកតាភូមិចុងព្រៃ
រូបលេខ១៥៖ ការប្រើប្រាស់នំស្បង់ក្នុងកិច្ចបញ្ជូននៃពិធីឡើងអ្នកតាភូមិចុងព្រៃ

រូបលេខ១៦៖ ការប្រើប្រាស់នំស្បង់ក្នុងកិច្ចបញ្ជូននៃពិធីឡើងអ្នកតាភូមិចុងព្រៃ

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province