DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

គុកជើង (ប្រាសាទត្នោតជុំខាងជើង)

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 13, 2025
in ប្រវត្តិសិល្បៈ
0
គុកជើង (ប្រាសាទត្នោតជុំខាងជើង)

រូបទី២៖ គុកជើង (មើលពីមុខខាងត្បូង)

ដោយ៖ ម៉ង់ វ៉ាលី

 

គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយជើង គឺ​​សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទ​នេះ​ថា “ប្រាសាទកំបុត”​ ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ គុកជើង មាន​ទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំ​ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវ​ជ្រាវជាច្រើន ដែលធ្លាប់បានមកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ ហើយចាប់ផ្តើមឡើងដំបូងដោយអ្នកស្រាវ​ជ្រាវជនជាតិបារាំង គឺលោក Étinne Aymonier[1]។ ក្រោយមកក៏មានអ្នកបុរាណវិទូ អ្នកប្រវត្តិសិល្បៈ និងសិលាចារឹកជាច្រើននាក់ទៀតមកសិក្សាបន្ថែម។

គុកជើង សាងសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយ​មានកសិន្ធុ​ទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះ សង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាង​ច្បាស់លាស់ រីឯ​ថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានតួលយតូចមួយ​ចេញមកក្រៅ​មានប្រវែង ១.២៥ម៉ែត្រ, សង់លើទួលខ្ពស់ផុតពីទំនាប ១.៣៤ម៉ែត្រ, បណ្តយ ៥៥ ម៉ែត្រ, ទទឹង ៥០ម៉ែត្រ[2] (រូបទី១-២)។ ផ្នែកខាងក្នុងប្រាសាទ គេរៀបជាបន្ទប់សក្ការបូជាមានរាងបួនជ្រុងស្មើ ដែលនៅតាមជ្រុង​ជញ្ជាំង យើងឃើញនៅសល់ថ្មភក់ជាពិតាន​ប្រាសាទ។ ការរៀបចំបន្ទប់បែបនេះជាលក្ខណៈ​ទូទៅនៃសំណង់​ប្រាសាទឥដ្ឋក្នុងស.វ.ទី៧-៨ ហើយបន្តទៅសម័យអង្គរ។ នៅខាងក្នុងគុក​ជើង ធ្លាប់រកឃើញបដិមា​ព្រះពុទ្ធចូលបរិ​និព្វានមួយអង្គ ដែលអាចសាងឡើងនៅរវាង​សម័យកណ្តាល ស.វ.ទី១៤-១៧។ សព្វថ្ងៃ រូបបដិមានេះបានបាត់ពីទីតាំងដើម ហើយគេ​មិនដឹងថាសព្វថ្ងៃនៅទីណានោះទេ។ នៅផ្នែកខាងក្រៅ មានទ្វារចូលតែមួយទិសប៉ុណ្ណោះ ពោលគឺទិសខាង​កើត។ ទ្វារចូលខាងកើត មាននៅសល់ផ្តែរមួយធ្លាក់ជ្រុះមកក្រោម ដែលជាផ្តែររចនាបថសំបូរព្រៃគុក នាស.វ.ទី៧ (រូបទី៣)។ ផ្តែរទ្វារដែលធ្លាក់មកក្រោមនេះ យើងមិន​ដឹងអំពីមូលហេតុថា តើវាធ្លាក់ដោយសារកត្តាខូចខាត ឬដោយសារមនុស្ស​​នៅសម័យក្រោយរុញឲ្យធ្លាក់? ហេតុដែលលើកឡើងដូច្នេះ ដោយសារគុកជើង ជាប្រាសាទ​ដែលសាងសង់ឡើងតាំងពីស.វ.ទី៧មក​ម្ល៉េះ ប៉ុន្តែនៅសម័យកណ្តាលចាប់ពីស.វ.ទី១៤មក គេបានកែប្រែគុកជើងដែលជាសំណង់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ទៅជាសំណង់ព្រះពុទ្ធសាសនា​ថេរវាទវិញ។ ពោល គឺគេបានឆ្លាក់បន្ថែមព្រះពុទ្ធរូបធំៗនៅតាម​ជញ្ជាំង (រូបទី៤)។ ចំណែក ត្រង់ហោជាងខាងកើត យើងឃើញ​មានស្នាមតម្រៀបឥដ្ឋបិទភ្ជាប់លយមក​ខាងមុខ ដែលមើលដូចជាមិនមែនឥដ្ឋរុញដោយកម្លាំងដើមឈើ​ដែលដុះចាក់ឬសនៅប្រាសាទទេ តែអាចជាមនុស្សនៅសម័យកណ្តាលរៀបច្រើនជាង។ ម្ល៉ោះហើយ ផ្តែរ ដែលធ្លាក់មកក្រោមទំនងមិនមែនដោយសារធម្មជាតិនោះទេ អាចមនុស្សនៅសម័យកណ្តាល​ មានបំណងដាក់ចុះ​មកក្រោម ឬ​អាចធ្លាក់មកក្រោមហើយ គេមិនបានលើកដាក់វិញក៏ថាបាន។

នៅតាមថ្នាក់នីមួយៗរាប់ចាប់ពីក្រោមទៅបីថ្នាក់ សិល្បករបានលម្អជាចម្លាក់បួនប្រភេទ​ត្រួតលើគ្នា​មាន ចម្លាក់ជើងទៀន ចម្លាក់រុក្ខជាតិឆ្លាស់គ្នា ចម្លាក់សត្វហង្ស ចម្លាក់គូឌុ។ ក្បាច់ទាំង​នោះ មានលក្ខណៈ​ដូចប្រាសាទដទៃទៀតក្នុងស.វ.ទី៧ដែរ។ លក្ខណៈពិសេសនៃគុកជើង ដែលប្រាសាទកម្រមាននោះគឺ នៅតាមជញ្ជាំងប្រាសាទ​សិល្បករ​បានឆ្លាក់ព្រះពុទ្ធឈរចំនួន ៥ អង្គ (ខាងកើត ២អង្គ, ខាងលិច ១អង្គ, ខាងជើង ១អង្គ, ខាងត្បូង ១អង្គ)។ ព្រះពុទ្ធអង្គទាំងប្រាំនេះ យើងឃើញព្រះ​ហស្ថឆ្វេងដាក់ចម្លាក់ចុះក្រោមរីឯព្រះហស្ថស្តាំដាក់លា​មកខាង​មុខត្រឹមដើមទ្រូង ក្នុងលក្ខណៈកាយវិការ “អភយមុទ្រ”។ ​ចម្លាក់​ព្រះពុទ្ធរូបអភយមុទ្រ​ទាំងប្រាំអង្គនេះ ទំនងឆ្លាក់ឡើងនៅស.វ.ទី១៤ ក្នុង​រជ្ជកាលព្រះបាទស្រីស្រិន្ទជ័យវរ្ម័ន (គ.ស.១៣០៧-​១៣២៧)[3]។ ការដែលគេហ៊ានអះអាង​ដូច្នេះ ដោយយោងលើទិន្នន័យសិលាចារឹកនៅ​លើមេទ្វារ ដែលរៀបរាប់អំពីព្រះរាជគ្រូស្រីស្រិន្ទ​ជ័យវរ្ម័នមកថ្វាយបង្គំព្រះពុទ្ធរូបដែលគង់នៅលើផ្កាឈូក ពោល គឺព្រះពុទ្ធរូបដែលឆ្លាក់នៅជាប់​នឹងប្រាសាទនេះឯង[4]។ ប៉ុន្តែ ទម្រផ្កាឈូកក្រោមព្រះបាទ​ព្រះពុទ្ធ សព្វថ្ងៃ​បានបាក់បែកយើង​មើលស្ទើរលែងឃើញទៅហើយ។ ចំណុចនេះបានសេចក្តីថា ប្រាសាទនេះគេសាងយូរមកហើយ​ ពោលគឺតាំងពីស.វ.ទី៧មកម៉្លេះ ប៉ុន្តែនៅស.វ.ទី១៤ គេបានកែច្នៃឆ្លាក់ព្រះពុទ្ធ​រូបនេះ​បន្ថែម​​។

ចំណែកនៅខាងកើតប្រាសាទចម្ងាយប្រមាណ ១២ម៉ែត្រ យើងបានរកឃើញបដិមាសត្វ​គោមួយ តែផ្នែកក្បាលបានបាត់បង់ទៅហើយ (រូបទី៥)។ បដិមាគោនេះ បែរមុខទៅខាងកើត ហើយទំនងសាងឡើងនៅ​ពេល​ដំណាលគ្នាជាមួយប្រាសាទ (ស.វ.ទី៧)។ ជាទូទៅ ​បដិមាគោនៅខាងមុខប្រាសាទ​ច្រើនតែ​គេដាក់នៅក្នុងសំណង់ ឬរោងមួយបែរទល់មុខប្រាសាទដែលគេតែង​ហៅសំណង់នោះថា “មណ្ឌប”។ ករណីនេះ វាដូចនឹងក្រុមប្រាសាទយាយព័ន្ធដែលតួប៉មកណ្តាល S1 គេតម្កល់លិង្គ ហើយតួប៉ម​S2 ជាមណ្ឌបនៅទល់មុខ គេតម្កល់បដិមាគោនៅក្នុងបុស្បុក[5]។ ក្រៅអំពីការរៀបរាប់ខាងលើនេះ បើយើងពិនិត្យមើលលើប្លង់ដែលគូរឡើងដោយលោក Lunet De Lajonquière កាលពីឆ្នាំ១៩០២[6] និងតាមការពិនិត្យជាក់ស្តែង នៅខាងមុខ​ប្រាសាទគេអាចរៀបជាទី​លានមួយមានរាងទ្រវែងនៅសម័យកណ្តាល ដែលយើងច្រើនហៅថា “ឧបោសថាគារ”។ ប៉ុន្តែសព្វថ្ងៃនៅផ្នែកខាងកើត​នេះ​មានដីចាក់បំពេញបាត់ទៅហើយ ដែលជាហេតុធ្វើឲ្យយើងពិបាកក្នុងការកំណត់​ថាមែនឬមិនមែន។

នៅគុកជើង គេធ្លាប់រកឃើញសិលា​ចារឹក​​ចំនួនពីរផ្ទាំងដែលចុះបញ្ជីលេខ K.144 និង K.768។ សិលាចារឹក K.144 ចារឹកនៅលើមេទ្វារ​ខាងកើត ហើយ​មុននឹងចារឹកអក្សរនេះ គេបានកោសលុបអក្សរដើមតាំងពីស.វ.ទី៧ចោល តែ​យើងអាចនៅមើល​ឃើញតួអក្សរចាស់ និងឃើញស្នាមកោសលុបខ្លះៗ[7]។ សិលាចារឹក K.144 គេចារឹកជាភាសាខ្មែរ មានចំនួន ១៤បន្ទាត់ ដែលលោក Goerge Coedès យល់ថាចារឹកឡើងនៅស.វ.ទី១៤ ក្នុងរាជ្យព្រះបាទស្រីស្រិន្រ្ទជ័យវរ្ម័ន (គ.ស.១៣០៧-១៣២៧)[8]។ ប៉ុន្តែ រូបរាងតួអក្សរហាក់ដូចជាអាយុតិចជាងនេះ ដែលមើលទៅដូចអក្សរ​នៅស.វ.ទី១៦-១៧ ពោល អាច​ថាគេចាររំឭកថយក្រោយក៏ថាបាន តែមិនប្រាកដទេ។ សេចក្តីទាំងមូល គេចារជារបៀបកម្រងកែវ ដែលជាលក្ខណៈមួយនៃអក្សរសាស្រ្តសម័យនោះ ហើយអត្ថបទប្រភេទនេះគេពិបាកប្រែអត្ថន័យណាស់។ ​ដ្បិត កម្រងកែវ គឺជាការលេងពាក្យ ចុងជួន ផ្ទួនរណ្តំ។ អត្ថបទទាំងមូលពិពណ៌នាអំពី សម្តេចព្រះគ្រូ ស្រីស្រិន្ទរាជពម៌្ម មកថ្វាយបង្គំព្រះពុទ្ធរូប​គង់នៅលើ​ទម្រផ្កាឈូក ដែលថ្វាយព្រះនាមថា “ភរនារត្នសភ៌ជ្ញ”។ ចំណែក សិលាចារឹក K.768 ចារឹកជាភាសាបាលី មានចំនួន ៤បន្ទាត់ ដែលរកឃើញនៅលើទម្រ​ប្រតិមា​ព្រះពុទ្ធបរិនិព្វានក្នុងប្រាសាទ។ លោកស្រី ពៅ សាវរស ធ្លាប់បានសិក្សារួចម្តងកាលពីឆ្នាំ​១៩៨៩។ ​លោកស្រីពិនិត្យមើលលើរូបរាងនិងសំណេរទាញការសន្និដ្ឋានថា សិលាចារឹកនេះ​ទំនងចារនៅស.វ.ទី១៤ ក្នុងរជ្ជកាលព្រះបាទស្រីស្រិន្រ្ទជ័យវរ្ម័ន (គ.ស.១៣០៧-១៣២៧) ដូច​សិលាចារឹកខាងលើដែរ[9]។ ប៉ុន្តែ​លោក កំ វណ្ណារ៉ា គិតថារូបរាងអក្សរនេះទំនងមិនចាស់ដល់​ស.វ.ទី១៤ទេ លោកគិតថាអាចនៅរវាងស.វ.ទី​១៦-១៨[10]។ សិលាចារឹកនេះ រៀបរាប់អំពី “សិរីសួស្តី ព្រះពុទ្ធបដិមាបរិនិព្វាន សាងដោយអ្នកបម្រើនៅយសោធរ (តំបន់អង្គរ) ហើយ​ប្រាថ្នា​ពោធិញាណ”។

ជារួមមក គុកជើង គឺជាប្រាសាទដែលចាប់ផ្តើមកសាងឡើងដំបូងនៅស.វ.ទី៧ រជ្ជកាលព្រះបាទ​ឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ក្នុងរចនាបថសំបូរព្រៃគុក ឧទ្ទិសថ្វាយដល់លទ្ធិព្រហ្មញ្ញ​សាសនា ទំនងនិកាយព្រះ​ឥសូរ ហើយបានសាងសង់បន្ថែមជាសំណង់ព្រះពុទ្ធសាសនាថេរវាទនៅ​រវាងស.វ.ទី១៤ ក្នុងរជ្ជកាល​ស្តេច​ស្រីស្រិន្ទជ័យវរ្ម័ន (គ.ស.១៣០៧-១៣២៧)។ នៅគុកជើង អាចជាទីកន្លែងមួយដែលរីកចម្រើនផ្នែកព្រះពុទ្ធសាសនាថេរវាទធំមួយនៅស្រុកខ្មែរកាលពីជំនាន់​នោះ។ អ្វីដែលគួរកត់សម្គាល់ខ្លាំងនោះគឺ ការកែច្នៃ​សំណង់ព្រហ្មញ្ញ​សាសនាប្តូរទៅព្រះពុទ្ធសាសនា​ថេរវាទ ក្រោមរូបភាពមួយដែលមើលទៅដូចមិនសូវឲ្យតម្លៃលើជំនឿដើម។ ហេតុដែលយើងហ៊ានសន្និដ្ឋានថាដូច្នេះមកពីនៅស.វ.ទី១៤ គេបានកែច្នៃ​សំណង់ព្រហ្មញ្ញសាសនាទៅជាព្រះពុទ្ធសាសនាថេរវាទ ដោយ​​យោងលើតឹកតាងចំនួន ៥ ចំណុច៖

  • ខាងក្នុងបន្ទប់សក្ការគុកជើង ពីមុនមកអាចគេតម្កល់ព្រះលិង្គឥសូរ តែគេបានយកចេញ ហើយជំនួសមកវិញដោយរូបព្រះពុទ្ធបដិមាបរិនិព្វាននៅសម័យក្រោយ។
  • បដិមាសត្វគោ ជាយានជំនិះព្រះឥសូរ ដាក់នៅខាងមុខប្រាសាទ ដែលជាទូទៅបែរមុខមក​រកប្រាសាទ (បែរមករកលិង្គឥសូរ) តែគេដាក់ឲ្យបែរមុខទៅទិសខាងកើតវិញ និងអាចកាត់ក្បាលចោលថែមទៀតក៏ថាបាន។
  • អក្សរចារឹកនៅស.វ.ទី៧គេបានកោសលុបចេញ ហើយជំនួសវិញដោយអក្សរថ្មី។
  • ផ្តែរទ្វារមានរូបទេពព្រហ្មញ្ញសាសនា អាចគេទម្លាក់ចុះមកក្រោម ឬផ្តែរនេះអាច​ធ្លាក់​មុនការកែច្នៃសំណង់ តែគេមិនលើកឡើងវិញ ដោយជំនួសវិញដោយការរៀបឥដ្ឋ​ថ្មីបិទ​នៅខាងក្រោមហោជាងខាងកើត ឲ្យមកបៀតជាប់មួយនឹងមេទ្វារតែម្តង។
  • ការសាងសំណង់ឧបោសថាគារនៅខាងកើតជាប់នឹងប្រាសាទ និងការសាងនូវព្រះពុទ្ធរូប​ឈរលើទម្រផ្កាឈូកចំនួន៥អង្គនៅជាប់ជញ្ជាំងប្រាសាទ ក្នុងគោលបំណងកែច្នៃទេវស្ថាន​ព្រហ្មញ្ញសាសនាឲ្យក្លាយជាសំណង់ព្រះពុទ្ធសាសនាថេរវាទវិញ។

[1] Aymonier 1900: 350.

[2] Lajonquière 1901: 211.

[3] កែវ សុនី, ផុន កសិកា ១៩៨០: ១៣-២១។

[4] Coedès 1964: 34-36.

[5] Coedès 1952: 11.

[6] Lajonquière 1901: 211.

[7] Parmentier 1927: 186.

[8] Coedès 1964: 34-36.

[9] Saveros Pou 1989: 16.

[10] កំ វណ្ណារ៉ា ២០១៩: ៥៦។

 

ឯកសារយោង

កែវ សូនី, ផុន កសិកា

២០០០, ប្រាសាទត្នោតជុំ, ភ្នំពេញ។

កំ វណ្ណារ៉ា

២០១៩, ប្រជុំសិលាចារឹកខេត្តកំពង់ធំ, ភ្នំពេញ។

Aymonier, Etienne

1900, Le Cambodge: Le Royaum Actuel. Paris. Ernest Leroux.

Coedès, George

  • 1952, Inscription du Cambodge, Vol IV, Hanoi.
  • 1964, Inscription du Cambodge, Vol VII, Hanoi.

Lunet De Lajonquière

1902, Inventaire descriptive des monuments du Cambodge, Tome I, Paris.

Parmentier, Henri

1927, L’Art Khmer Primitif. Paris: G. Van Oest.

Saveros Pou.

1989, Nouvelles inscriptions du Cambodge I, traduites et éditées par, École Français d’Extrême-Orient,​ Paris.

 

 

រូបទី១៖ គុកជើង (មើលពីមុខខាងកើត)
រូបទី២៖ គុកជើង (មើលពីមុខខាងត្បូង)
រូបទី៣៖ ផ្តែរទ្វារខាងកើតដែលជ្រុះចុះមកក្រោម

រូបទី៤៖ ចម្លាក់ព្រះពុទ្ធរូបនៅជញ្ជាំងគុកជើង
រូបទី៥៖ បដិមាគោរកឃើញនៅខាងមុខប្រាសាទ

 

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

November 13, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province