DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in កិច្ចពិធីបែបជីវចលផ្សេងៗ, មត៌កវប្បធម៌អរូបី
0
ពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង

រូបលេខ៤៖ ទិដ្ឋភាពពេលកំពុងអុំទូក

ដោយ៖ ម៉ង់ វ៉ាលី

 

ស្ទឹងស្ទោង គឺជាខ្សែទឹកដ៏សំខាន់មួយដែលមានប្រភពមកពីជួរភ្នំត្បែង ខេត្តព្រះវិហារ ហូរកាត់ស្រុកសង្គមថ្មី ស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង បន្តទៅដល់បឹងទន្លេសាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ[1]។ ការប្រារព្ធពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង គេធ្វើឡើងនៅទីប្រជុំជនស្រុកស្ទោង ពោល គឺភូមិកំពង់ចិន (ត្រង់ចំណុចវត្តក្តីដើម) ដែលជាទីតាំងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់ស្រុកស្ទោង តភ្ជាប់ទំនាក់ទំនងរវាងអ្នកខាងលើ (អ្នកអាស្រ័យផលអនុផលព្រៃឈើ) និងអ្នកខាងក្រោម (អ្នកនេសាទនៅបឹងទន្លេសាប)។ តើពិធីបុណ្យអុំទូកនៅស្ទឹងស្ទោងមានលក្ខណៈបែបណាខ្លះ?

បុណ្យអុំទូក គឺជាទំនៀមពិសេសរបស់អ្នកស្រុកទាំងឡាយដែលនៅជាប់មាត់ទឹក តួយ៉ាងមាត់ស្ទឹង បឹង ទន្លេ ហើយជាទូទៅអ្នកស្រុកនៅជាប់ទន្លេតែងប្រារព្ធបុណ្យនេះនៅថ្ងៃចេញវស្សា។ ចំណែកឯពិធីបុណ្យអុំទូកថ្នាក់ជាតិដែលរៀបចំនៅមុខព្រះបរមរាជវាំង គេតែងប្រារព្ធនៅថ្ងៃ១៤កើត ដល់ថ្ងៃ១រោច ខែកក្តិក ដែល១៥កើតជាថ្ងៃពេញបូណ៌មី[2]។ ប៉ុន្តែ ពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង ដែលប្រារព្ធឡើងនៅខាងមុខវត្តក្តីដើមនេះ គេតែងប្រារព្ធឡើងបន្ទាប់ពីចប់ពិធីភ្ជុំបិណ្ឌ ដោយគេធ្វើឡើងចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃ១កើត ដល់ថ្ងៃ៣កើត ខែអស្សុជ។ ដូចពោលមកខាងលើស្រាប់ ស្ទឹងស្ទោងមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សនៅក្នុងសហគមន៍ខ្លាំងណាស់ ពោល គឺទាំងអ្នកនៅខាងលើ និងនៅខាងក្រោម តែងតែពឹងផ្អែកជាសំខាន់ទៅលើទឹកស្ទឹងស្ទោងដែលជាប្រភពផ្តល់នូវជីវិតសម្រាប់អ្នកស្រុកស្ទោងទាំងមូល។ ម្ល៉ោះហើយ ពិធីបុណ្យអុំទូកនេះ មិនសូវខុសប៉ុន្មានពីអ្នកស្រុកជាប់មាត់ទន្លេទេ ពោល គឺជាប់ទាក់ទងជាមួយនឹងទឹក ហើយគោលបំណងនៃកិច្ចនេះពុំមែនគិតលើរឿងឈ្នះចាញ់អ្វីឡើយ។ ប៉ុន្តែ វាជាកិច្ចមួយដែលធ្វើឡើងដើម្បីបណ្តេញទឹក យកដីធ្វើកសិកម្ម ដោយហេតុថានៅដើមខែអស្សុជជាពេលដែលទឹកទន្លេឆ្មារនិងទន្លេសាបនៅផ្នែកខាងក្រោមឡើងច្រាលមកលើ។

ទូកដែលគេយកមកអុំ ជាទូកតូចៗដែលច្រើនតែជាប្រភេទទូកផ្កាចារ ទូកង និងទូកកំរោល ហើយជាទូទៅកាលពីដើមមកមានទូកប្រមាណ ១០ ទៅ ២០ ប៉ុណ្ណោះដែលមកចូលរួម ប៉ុន្តែសព្វថ្ងៃ ទូកបានកើនឡើងរហូតដល់ជិត ៤០ទូក។ ក្នុងនោះដែរ វត្តក្តីដើមដែលជាទីតាំងប្រារព្ធពិធី កាលពីដើមមកមានទូកចំនួន ៣ ដែលមានឈ្មោះ “អារាប”, “អាមាន់ហើរ”​ និង “អាខ្នុរ”។ គួរឱ្យសោកស្តាយ ទូកទាំង ៣ នេះ គេវាយកំទេចចោលអស់នៅសម័យកម្ពុជាប្រជាធិបតេយ្យ។ សព្វថ្ងៃនៅសល់តែបំណែកភ្នែកទូកឈ្មោះ “អារាប” មួយចំហៀងប៉ុណ្ណោះដែលរក្សាទុកនៅក្នុងវត្ត និងបំណែកភ្នែកទូកមួយចំហៀងទៀតអ្នកស្រុកយកទៅរក្សាទុក ហើយចំណែកទូកឈ្មោះ “អាខ្នុរ” នៅសល់តែក្បាលទូកប៉ុណ្ណោះដែលគេយកទៅរក្សាទុកនៅភូមិសល្ងាចស្ថិតនៅខាងជើងវត្តក្តីដើមប្រមាណ ៤គីឡូម៉ែត្រ។ ជាទំនៀមតរៀងមក នៅថ្ងៃទី១នៃពិធីបុណ្យអុំទូកនេះ ចំណុះទូកទាំងអស់ និងអ្នកចូលរួម ចាប់ផ្តើមជួបជុំគ្នានៅខាងមុខខ្ទមអ្នកតាគង់ដែលស្ថិតនៅខាងកើតព្រះវិហារវត្តក្តីដើម (បរិវេណវត្ត) នៅម៉ោងប្រមាណ ១រសៀល។ កាលពីដើមមក គេមានថ្វាយភ្លេង បញ្ជាន់រូប ដោយមានអ្នកស្នងរូបម្នាក់ឈ្មោះ “យាយតែម” រាំតំណាងនៅខាងមុខខ្ទមអ្នកតាគង់។ ពេលអ្នកតា​គង់ចូលរូបម្តងៗ អ្នកចូលរួមតែងសួរទៅរូបស្នងថា “តើអ្នកតាគង់មែនទេ?” ហើយរូបស្នងតបថា “មិនដឹងទេ”។ បន្ទាប់មក យាយតែមដែលជារូបស្នង ត្រូវឡើងរាំជិះលើទូកមួយជុំសិនមុននឹងចាប់ផ្តើមកម្មវិធីបុណ្យអុំទូក។ គួរឱ្យសោកស្តាយ ចាប់តាំងពីយាយតែមបានលាចាកលោកទៅ មិនមានអ្នកស្នងរូបក្នុងកិច្ចនេះទៀតឡើយ។ ម្ល៉ោះហើយ គេជ្រើសរើសយកចំណុះទូកណាម្នាក់ចង ក្រណាត់ក្រហមលើក្បាល និងចំណុះទូកផ្សេងទៀតមកតុបតែងខ្លួន លាបម្សៅពេញមុខ មកសែនព្រេន និងរាំថ្វាយអ្នកតាគង់ (រូបលេខ១)។ ការបួងសួង និងរាំរែកនៅមុខខ្ទមអ្នកតាគង់ គេធ្វើបីថ្ងៃពេញតែម្តង ពោល គឺមុននឹងចាប់ផ្តើមអុំទូក គេមានទំនៀមមកសែនព្រេនដល់អ្នកតាគង់ជាមុនសិន (រូបលេខ២-៦)។

តាមទម្លាប់ពីដើមមក នៅមុនពេលអុំទូក គេតែងអុំទូកឈ្មោះ “អារាប” ចេញពីវត្តក្តីដើមទៅយកចំណុះទូកផ្សេងទៀតនៅម្តុំវត្តហប់ដែលស្ថិតនៅទិសឦសានវត្តក្តីដើម។ ប៉ុន្តែ សព្វថ្ងៃមិនមានពិធីអុំទូកឈ្មោះ “អារាប” ទៅយកទៀតទេ ដ្បិតទូកនេះគេវាយចោលជាយូរមកហើយដូចរៀបរាប់ខាងលើស្រាប់។ ដោយឡែក នៅឆ្នាំ២០២០ គណៈកម្មាធិការគ្រប់គ្រងវត្តបានធ្វើទូកថ្មីចំនួន ២ ដោយដាក់ឈ្មោះចាស់ដដែល គឺឈ្មោះ “អារាប” និង “អាមាន់ហើរ”។ ពិធីបុណ្យអុំទូកនេះ ដក់ជាប់ក្នុងផ្នត់គំនិតអ្នកស្រុកខ្លាំងណាស់ ទើបបានគេគូរគំនូររូបទូកនៅលើជញ្ជាំងព្រះវិហារវត្តក្តីដើម ផ្នែកខាងជើង (រូបលេខ៧-៨)។

 

[1] Dufosse 1918: 10.

[2] ពុទ្ធសាសនបណ្ឌិត្យ ១៩៦០: ១២០។

 

ឯកសារយោង

ពុទ្ធសាសនបណ្ឌិត្យ (១៩៦០), ព្រះរាជពិធីទ្វារទស្សមាស, ភាគ ៣, ភ្នំពេញ។

Dufosse, M. (1918), Monographie de la circonscription résidentielle de Kompong-Thom, Paris.

 

 

រូបលេខ១៖ ចំណុះទូក និងអ្នកចូលរួម បួងសួង រាំរែក ថ្វាយអ្នកតាគង់ ក្នុងបរិវេណវត្តក្តីដើម
រូបលេខ២៖ ទិដ្ឋភាពក្នុងថ្ងៃបុណ្យអុំទូកនៅស្ទឹងស្ទោង
រូបលេខ៣៖ ទិដ្ឋភាពពេលកំពុងអុំទូក

រូបលេខ៤៖ ទិដ្ឋភាពពេលកំពុងអុំទូក
រូបលេខ៥៖ ទិដ្ឋភាពពេលកំពុងអុំទូក
រូបលេខ៦៖ ព្រះគ្រូចៅអធិការវត្តចែកអំណោយដល់ចំណុះទូកនៅថ្ងៃអុំទូកផ្តាច់ព្រ័ត្រ

រូបលេខ៧៖ ទូកឈ្មោះ “អារាប” គំនូរលើជញ្ជាំងព្រះវិហារវត្តក្តីដើម
រូបលេខ៨៖ ទូកឈ្មោះ “អាមាន់ហើរ” គំនូរលើជញ្ជាំងព្រះវិហារវត្តក្តីដើម

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province