DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទក្បាលជ្រូកនៅសំបូរព្រៃគុក (តួប៉ម N20)

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 25, 2025
in បុរាណវិទ្យា, មត៌កវប្បធម៌រូបី
0
ប្រាសាទក្បាលជ្រូកនៅសំបូរព្រៃគុក (តួប៉ម N20)

រូបលេខ៣៖ ប្រាសាទក្បាលជ្រូក មើលពីទិសអាគ្នេយ៍

ដោយ៖ ម៉ង់ វ៉ាលី

 

ប្រាសាទក្បាលជ្រូក គឺជាឈ្មោះប្រាសាទមួយដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុម​ខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីលេខ N20-1, N20-2, N20-3។ ប្រាសាទនេះ ស្ថិតនៅទិសឦសានតួប៉មកណ្តាល N1 ហើយស្ថិតនៅខាងក្រៅកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ។ ឈ្មោះ “ក្បាលជ្រូក” ទំនងជាឈ្មោះដែលអ្នកស្រុកហៅសំដៅលើចម្លាក់ក្បាលមករដែលយើងឃើញនៅផ្នែកខាងជើងនៃប្រាសាទ N20-1 ដ្បិតអ្នកស្រុកមិនស្គាល់ចម្លាក់នោះថាជាសត្វមករ ក៏បែរជាហៅថា “ក្បាលជ្រូក” ដូច្នេះទៅ (រូបលេខ១)។ ដោយឡែក យោងតាមសិលាចារឹកដែលចារឹកនៅលើមេទ្វាររបស់ប្រាសាទផ្តល់ព័ត៌មានឲ្យដឹងថា ទេពសំខាន់មួយរបស់ប្រាសាទមានព្រះនាមថា “ឝ្រីប្រភាសោមេឝ្វរ”  (Çrīprabhāsomeçvara) ដែលយើងអាចសន្និដ្ឋានថា ព្រះនាមទេពនេះ អាចជាឈ្មោះដើមរបស់ប្រាសាទ។

ប្រាសាទក្បាលជ្រូក មានតួប៉មចំនួន ៣ ប៉ុន្តែសព្វថ្ងៃមានតែតួប៉ម N20-1 ប៉ុណ្ណោះ ដែលនៅសល់រូបរាង ដ្បិតតួប៉មចំនួនពីរទៀតបានបាក់បែកក្លាយជាទួលទៅហើយ។ តួប៉មដែលនៅសល់រូបរាងសាងឡើងអំពីឥដ្ឋ​ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត (រូបលេខ២-៤)។ ផ្នែកដំបូលរបស់តួប៉មនេះសព្វថ្ងៃបានបាក់បែកទាំងស្រុង ហើយពំនូកគំនរឥដ្ឋបានធ្លាក់ចូលតួ​ខាងក្នុងប្រាសាទកប់បាត់តែម្តង។ ក្រៅពីច្រកចូលនៅទិសខាងកើត ផ្នែកមុខបីផ្សេងទៀតនៃតួប៉មនេះ​ពុំមានលម្អជាទ្វាបញ្ឆោតទេ។ នៅអមសងខាងច្រកចូលខាងកើត សិល្បករលម្អជាសសរផ្អោបដែល​មានក្បាច់ផ្កាច័ន្ទ ហើយនៅក្បែរសសរផ្អោបលម្អជាវិមានអណ្តែតនៅមុខខាងកើតចំនួនពីរ។ រីឯ​ជញ្ជាំងនៅមុខខាងលិចក៏លម្អជាសសរផ្អោបនិងវិមានអណ្តែតចំនួនពីរដូចគ្នាដែរ។ នៅជញ្ជាំង​ខាងជើង និងត្បូង មានរាងទ្រវែង សិល្បករពុំមានលម្អជាក្បាច់អ្វីទេនៅផ្នែកកណ្តាលជញ្ជាំង ហើយនៅសងខាងជញ្ជាំងកណ្តាលគេលម្អជាវិមានអណ្តែតចំនួនពីរ។ ចម្លាក់វិមានអណ្តែតនៅតួប៉ម​នេះ សិល្បករឆ្លាក់ចេញជាបីថ្នាក់ដូចនៅតួប៉មផ្សេងៗទៀតដែរ ដែលថ្នាក់ខាងក្រោមជាខឿនមានលម្អដោយក្បាច់ពងត្រី រុក្ខជាតិ ជើងទៀន ហើយខ្លះក៏មានឆ្លាក់ជារូបមនុស្សឬទេពនៅចំ       កណ្តាល ផ្នែកកណ្តាល​មានឆ្លាក់រូបមនុស្សឬទេពនៅចន្លោះខាងក្នុងក្បាច់សសរផ្អោបដែលខាងលើមានផ្តែរទ្វារឆ្លាក់រូបមករ​កណ្តាលមានក្បាច់រាងរង្វង់ និងផ្នែកខាងលើមានឆ្លាក់ជាហោជាងមានលម្អរូបមនុស្សឬទេពនៅខាង​ក្នុងហើយនៅខាងចុងមានចម្លាក់សត្វមករមានខ្លួនជាសត្វក្រពើមានទេពជិះពីលើ។ ចម្លាក់មួយ​នៅផ្នែកខាងជើងត្រង់កណ្តាលមានរូបទេពប្រុសមួយអង្គអង្គុយក្នុងរបៀប Rājalīlāsana ពាក់​ក្បាំងនៅលើក្បាល ស្លឹកត្រចៀកវែង ទំនងទេពសំខាន់ណាមួយ (រូបលេខ៥)។ ក្បាច់លម្អជាទូទៅរបស់ប្រាសាទក្បាលជ្រូក N20-1 មានទម្រង់ស្រដៀងនឹងក្បាច់នៅប្រាសាទជ្រៃ ប្រាសាទស្រង់ព្រះ ដែលស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើងតែមួយ ហើយមានទម្រង់ជាសិល្បៈរចនាបថព្រៃក្មេង។

នៅមេទ្វារខាងកើតទាំងសងខាងមានសិលាចារឹកចុះបញ្ជីលេខ K.439 ចារជាភាសាសំស្រ្កឹត​ដែលមេទ្វារខាងត្បូងមានចំនួន២០បន្ទាត់ (១០ស្លោក) និងខាងជើងមានចំនួន១៨បន្ទាត់ (៩ស្លោក) ប៉ុន្តែតួអក្សរភាគច្រើនរបេះថ្មរលុបច្រើនធ្វើឲ្យបាត់ព័ត៌មានច្រើន។ សិលាចារឹកនៅខាងត្បូងរៀបរាប់​អំពីព្រះបាទភវវរ្ម័នទី២ ទ្រង់ធ្វើដង្វាយអ្នកបម្រើប្រុសចំនួនពីរ ដែលក្នុងនោះម្នាក់ឈ្មោះ សមុទ្រគុប្ត (Samudragupta) ហើយដោយសារមានការបាត់បង់អក្សរច្រើនគេពុំដឹងរឿងរ៉ាវក្នុងសិលាចារឹកនេះបន្ត​ទៀតយ៉ាងណាទេ ប៉ុន្តែគេដឹងថាវាមានទំនាក់ទំនងជាមួយអទិទេព ឝ្រីកំម្ភីរេឝ្វរ (Çrīkaṃmbhĭreçvara) ដែលជា​អទិទេពដ៏សំខាន់នៅក្រុមប្រាសាទសំបូរតែម្តង([1])។ ចំណែក សិលាចារឹកនៅមេទ្វារខាងជើងវិញរៀប​រាប់អំពី ភាពក្លាហានរបស់ព្រះបាទជ័យវរ្ម័នទី១ ដែលត្រូវជាចៅប្រុសព្រះបាទឦសានវរ្ម័នទី១ទ្រង់ បានសាងសង់លិង្គធ្វើអំពីមាសតម្កល់នៅតួប៉មនេះមានឈ្មោះថា ឝ្រីប្រភាសោមេឝ្វរ  (Çrīprabhāsomeçvara) និងមានស្រ្តី​ម្នាក់ដែលទំនងជាមហេសីរបស់ព្រះរាជាថ្វាយដង្វាយជាប្រាក់ សំរិទ្ធ ទង់ដែង ដីស្រែ គោក្របី ថ្វាយ​ដល់ព្រះអទិទេពដែលមានព្រាហ្មណ៍ម្នាក់ឈ្មោះ រុទ្រភក្ទីរ (Rudrabhaktir) ជាអ្នកចាត់ចែងពិធី ហើយនៅបន្ទាត់​ចុងក្រោយជាបណ្តាសា បើមានជនណាមានចិត្តលោភលន់ចង់កេងប្រវ័ញ្ចទ្រព្យសម្បត្តិទាំងនេះ សូម​ឲ្យធ្លាក់នរកទាំងពូជ ដរាបណាផែនដីរលាយ([2])។ សិលាចារឹកទាំងនេះ គឺជាព័ត៌មានដ៏សំខាន់បញ្ជាក់អំពីព្រះនាមព្រះបាទភវវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី១ ដែលបានបន្តសាងសង់ប្រាសាទនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដ្បិតសិលាចារឹកជាង២០ផ្ទាំងដែលរកឃើញនៅសំបូរព្រៃគុកភាគច្រើនរៀបរាប់តែព្រះបាទឦសានវរ្ម័នទី១ និងស្តេចចេនឡាដំបូងៗ ហើយកម្រមានសិលាចារឹកណាដែលរៀបរាប់ពីព្រះបាទភវវរ្ម័នទី២ និងជ័យវរ្ម័នទី១ឡើយ។ នៅក្នុងរជ្ជកាលរបស់ព្រះបាទភវវរ្ម័នទី២ ពុំសូវមានសិលាចារឹករៀបរាប់អំពីទ្រង់ទេ ប៉ុន្តែមានសិលាចារឹកចំនួនពីរដែលបានប្រាប់ឲ្យដឹងថា ទ្រង់ គឺជាបុត្ររបស់ព្រះបាទឦសានវរ្ម័នទី១ ពោល គឺសិលាចារឹក K.506 និង K.1150([3])។ លោក ម៉ៃឃើល វីឃីរី សន្និដ្ឋានថា ព្រះបាទភវវរ្ម័នទី២ ទំនងបន្តសោយរាជ្យនៅតំបន់សំបូរព្រៃគុក ប៉ុន្តែព្រះរាជាបន្ទាប់ គឺព្រះបាទជ័យវរ្ម័នទី១ ដែលត្រូវជាព្រះរាជនត្តារបស់ព្រះបាទឦសានវរ្ម័នទី១ បានផ្លាស់រាជធានី​ទៅជិតតំបន់អង្គរ([4])។

ជារួមមក តាមការរៀបរាប់អំពីក្បាច់លម្អស្ថាបត្យកម្ម និងសិលាចារឹករួចមក យើងអាចសន្និដ្ឋានថា ប្រាសាទក្បាលជ្រូក ទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ ហើយអាចបន្ថែមខ្លះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។

 

([1]) Cœdès 1952: 30.

([2]) Cœdès 1952: 32.

([3]) Vickery 2001-2002: 34.

([4]) Vickery 2001-2002: 34-35.

 

ឯកសារយោង

Coedès, George

1952, Inscription du Cambodge, Vol IV, Hanoi.

Vickery, Michael

2001-2002, “History of Cambodia”, Summary of lectures given at the Faculty of Archaeology, Royal University of Fine Arts, Phnom Penh.

 

រូបលេខ១៖ ទបង្ហូរទឹករូបក្បាលមករនៅប្រាសាទក្បាលជ្រូក
រូបលេខ២៖ ប្រាសាទក្បាលជ្រូក មើលពីទិសឦសាន
រូបលេខ៣៖ ប្រាសាទក្បាលជ្រូក មើលពីទិសអាគ្នេយ៍

រូបលេខ៤៖ ប្រាសាទក្បាលជ្រូក មើលពីមុខខាងកើត
រូបលេខ៥៖ ចម្លាក់វិមានអណ្តែតនៅលើជញ្ជាំងប្រាសាទក្បាលជ្រូក

Share5Tweet3Share

អត្ថបទទាក់ទង

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង
បុរាណវិទ្យា

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

អត្តបទបានណែនាំ

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

November 13, 2025

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025

អត្តបទថ្មីៗ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province