DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទដងវែក (ស្ថាបត្យកម្មចំណាស់ជាងគេនៅសំបូរព្រៃគុក?)

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទដងវែក (ស្ថាបត្យកម្មចំណាស់ជាងគេនៅសំបូរព្រៃគុក?)

រូបលេខ២៖ ប្រាសាទដងវែក (មើលពីមុខពាយព្យ) (រូបថត៖ ភុំ រតនៈពិសិដ្ឋ)

ដោយ៖ ម៉ង់ វ៉ាលី

 

សំបូរព្រៃគុក ឬគេស្គាល់ឈ្មោះដើមថា “ឦសានបុរ” គឺជាអតីតទីតាំងរាជធានីរបស់ខ្មែរកាលពីរវាងចុងស.វ.ទី៦ ដល់ពាក់កណ្តាលស.វ.ទី៧នៃគ្រឹស្តសករាជ ហើយរីកចម្រើនខ្លាំងបំផុតនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ដែលអាចមើលឃើញតាមរយៈតឹកតាងសំណង់ស្ថាបត្យកម្ម និងអត្ថបទក្នុងសិលាចារឹក។ អ្វីដែលគួរកត់សម្គាល់ ទិន្នន័យសំណង់​ស្ថាបត្យកម្ម ទិន្នន័យផ្នែកបុរាណវិទ្យា (ការកំណាយ) និងសិលាចារឹកមួយចំនួននៅមានកម្រិត    ស្តួចស្តើងបំផុតដើម្បីអះអាងថា អតីតរាជធានីនេះមានព្រឹត្តិការណ៍នយោបាយតាំងពីមុនរជ្ជកាល​ព្រះបាទឦសានវរ្ម័នទី១ ពោល គឺរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន (ចិត្រាសេន)។ ទោះបីជាយ៉ាងណា មានសិលាចារឹកចំនួនពីរដែលបានរកឃើញនៅតំបន់ប្រាសាទសំបូរ​ព្រៃគុក ដែលមានរៀបរាប់អំពីព្រឹត្តិការណ៍នយោបាយក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន គឺសិលាចារឹកចុះបញ្ជីលេខ K.151 (ប្រាសាទស្រីគ្រប់ល័ក្ខណ តួប៉ម L5) និង K.149 (ប្រាសាទជ្រៃ តួប៉ម N18)([1])។ ចំណែកភស្តុតាងផ្នែកបុរាណវិទ្យា តាមរយៈការកំណាយរបស់សាកលវិទ្យាល័យវ៉ាសេដានៅតាមកំពែងទីក្រុងឦសានបុរ និងទីតាំងដទៃទៀត លទ្ធផលឱ្យឃើញថា ស្ថានីយសំបូរព្រៃគុកមានមនុស្សរស់នៅតាំងពីស.វ.ទី៥មកម្ល៉េះ([2])។ ទិន្នន័យទាំងពីរនេះ ញ៉ាំងឱ្យអ្នកស្រាវជ្រាវកាន់តែជឿថា មុនចាប់រជ្ជកាលព្រះបាទឦសានវរ្ម័នទី១ នៅអតីតរាជធានីនេះមានព្រះមហាក្សត្រជំនាន់មុនមកតាំងទីរួចទៅហើយ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីប្រាសាទមួយដែលអាចមានអាយុកាលចាស់ជាងគេនៅក្នុងក្រុមប្រាសាទសំបូរព្រៃគុក ហើយ​អាចសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨-៦០៦) និងព្រះបាទមហេន្រ្ទវរ្ម័ន (គ.ស.៦០៦-៦១៦) ពោល គឺប្រាសាទដងវែក។

ប្រាសាទដងវែក មានទីតាំងស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង ដែលស្ថិតនៅឦសានតួប៉មកណ្តាល N1 និងស្ថិតនៅខាងក្រៅកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ។ តួប៉មនេះ សាងសង់ឡើងអំពីឥដ្ឋ មានរាងបួន​ជ្រុងស្មើ បែរមុខទៅទិសខាងលិច ពោល គឺជាតួប៉មតែមួយគត់នៅក្រុម​ខាងជើង ដែលបែរមុខទៅទិសខាងលិច (រូបទី១-៤)។ នៅផ្នែកខាងក្នុង សិល្បកររៀបជាបន្ទប់សក្ការៈមានរាងបួនជ្រុងស្មើ និងច្រកចូលខាងកើតសិល្បកររៀបជារាងសាជីចំហ ដើម្បីសម្រាលទម្ងន់ឥដ្ឋនៅខាងលើ។ តាមក្បាលជញ្ជាំងស្របនឹងស៊ុមទ្វារខាងលើ គេតម្រៀបជាក្បាច់រាងដូចបន្ទាត់ ខណ្ឌចែកជាមួយផ្នែកខាងលើ ហើយក្រៅពីនេះនៅផ្នែកខាងជើងពាក់កណ្តាលជញ្ជាំងប្រាសាទ មានសោមសូត្រមួយបង្ហូរទឹកមន្តទៅទិសខាងជើង (រូបលេខ៥) ដែលទបង្ហូរទឹកនេះហើយដែលអ្នកស្រុកយល់ថាជា “ដងវែក” រហូតដល់យកឈ្មោះនេះជាពាក្យហៅសំដៅឈ្មោះ​ប្រាសាទតែម្តង។

ផ្នែកខាងក្រៅនៃប្រាសាទដងវែក សិល្បកររៀបជញ្ជាំងខាងជើង ខាងត្បូង និងខាងកើត ជាក្បាច់សសរផ្អោប ដោយមិនមានទ្វារបញ្ឆោតដូចប្រាសាទដទៃទៀតឡើយ។ លក្ខណៈបែបនេះ វាមានលក្ខណៈស្រដៀងប្រាសាទផ្សេងៗទៀតក្នុងក្រុមខាងជើង ដូចជា តួប៉ម N8, N12, N13 ។ល។ នៅខាងលើក្បាលសសរផ្អោបជាន់ទី១ គេរៀបឥដ្ឋដូចជាបន្ទះត្រង់ខណ្ឌចែកផ្នែកតួនិងដំបូល ដែលលក្ខណៈបែបនេះមិនសូវមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឡើយ។ ក្រៅពីនេះ នៅផ្នែកកំពូល គេមានលម្អជាក្បាច់គូឌុដែលមានឆ្លាក់រូបក្បាលមនុស្សឬទេពនៅក្នុងរាងជាក្រចក​សេះ ដែលជាក្បាច់ដែកនិយមខ្លាំងនៅសំបូរព្រៃគុក និងទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា (រូបលេខ ៦-៧)។

ការរៀបចំសំណង់ជាទូទៅនៃប្រាសាទដងវែក មិនមានលក្ខណៈដូចគ្នាទាំងស្រុងជាមួយប្រាសាទណាមួយនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឡើយ ពោល គឺគ្រាន់តែស្រដៀងប្រាសាទមួយចំនួននៅក្នុងខាងជើង (តួប៉ម N8, N12, N13) និងក្រុមកណ្តាល (តួប៉ម C2 – C4)។ ដោយឡែក ប្រសិនបើយើងប្រៀបធៀបជាមួយសំណង់ប្រាសាទនៅតំបន់ថាឡាបរិវ៉ាត់វិញ យើងឃើញការលម្អសសរផ្អោបនៅតាមជញ្ជាំងខាងក្រៅ និងការលម្អក្បាច់គូឌុ មានលក្ខណៈស្រដៀងប្រាសាទព្រះគោ (រូបលេខ៨)។ ជាទូទៅ បើគេយោងទៅលើសិលាចារឹកជាច្រើនដែលរកឃើញនៅថាឡា  បរិវ៉ាត់ និងទិន្នន័យផ្នែកបុរាណវិទ្យា សំណង់ប្រាសាទនៅទីនោះអាចសាងសង់ឡើងចាប់ពីរវាងចុងស.វ.ទី៦ ឬដើមស.វ.ទី៧ ពោល ទំនងរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន។ ម្ល៉ោះហើយ សំណង់ប្រាសាទដងវែក ទំនងជាសំណង់ប្រាសាទដ៏ចំណាស់ជាងគេនៅតំបន់សំបូរ​ព្រៃគុក ដែលទំនងសាងសង់ឡើងតំណាលប្រាសាទមួយចំនួននៅតំបន់ថាឡាបរិវ៉ាត់ ក្នុងរវាងរជ្ជកាលព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨-៦០៦) និងព្រះបាទមហេន្រ្ទវរ្ម័ន (គ.ស.៦០៦-៦១៦)។

 

 

ឯកសារយោង

Chhum Menghong

2014, The study on basic structure and urbanism of khmer ancient city Isanapura, Tokyo.

Coedès, George

1943, “Quelque précisions sur la fin du Fou-Nan”​ BEFEO, Tome 43, Paris.

1952, Inscription du Cambodge, Vol IV, Hanoi.

 

 

([1]) Cœdès 1952: 29; 1943: 5.

([2]) Chhum Menghong 2014.

 

 

រូបលេខ១៖ ប្រាសាទដងវែក (មើលពីមុខខាងលិច) (រូបថត៖ ភុំ រតនៈពិសិដ្ឋ)
រូបលេខ២៖ ប្រាសាទដងវែក (មើលពីមុខពាយព្យ) (រូបថត៖ ភុំ រតនៈពិសិដ្ឋ)
រូបលេខ៣៖ ប្រាសាទដងវែក (មើលពីមុខអាគ្នេយ៍) (រូបថត៖ ស្រី សមប៊ុនណារ៉ុង)

រូបលេខ៤៖ ប្រាសាទដងវែក (មើលពីមុខខាងកើត)
រូបលេខ៥៖ សោមសូត្រឬទបង្ហូរទឹកនៅខាងក្នុងប្រាសាទដងវែក (មើលពីមុខខាងលិច) (រូបថត៖ ស្រី សមប៊ុនណារ៉ុង)
រូបលេខ៦៖ ចម្លាក់គូឌុនៅផ្នែកកំពូលប្រាសាទដងវែក (រូបថត៖ ភុំ រតនៈពិសិដ្ឋ)

រូបលេខ៧៖ ចម្លាក់គូឌុនៅផ្នែកកំពូលប្រាសាទដងវែក (រូបថត៖ ភុំ រតនៈពិសិដ្ឋ)
រូបលេខ៨៖ ប្រាសាទព្រះគោ (ថាឡាបរិវ៉ាត់) (មើលពីមុខពាយព្យ)

 

 

Share5Tweet3Share

អត្ថបទទាក់ទង

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង
បុរាណវិទ្យា

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

អត្តបទបានណែនាំ

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

November 13, 2025

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025

អត្តបទថ្មីៗ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province