DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in ប្រវត្តិសិល្បៈ
0
ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក

ដោយ៖ ម៉ង់ វ៉ាលី

 

ក្នុងទេវកថារឿងសសរភ្លើង ព្រះព្រហ្មនិងព្រះនារាយណ៍ បានឈ្លោះប្រកែកនិងប្រយុទ្ធគ្នាមិនចាញ់មិនឈ្នះលើបញ្ហាថាតើនរណាជាអាទិទេពធំជាងគេ? រំពេចនោះ មានសសរភ្លើងមួយផុសឡើង ហើយនៅចំកណ្តាលសសរមានព្រះភក្រ្តព្រះឥសូរ ដោយទ្រង់បានអះអាងថា “ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់[1]។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទរចំនួនបីយ៉ាងរវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងការស្រាយបន្ទរទីមួយព្រះព្រហ្ម បានកុហកព្រះឥសូរនិងព្រះនារាយណ៍ថាទ្រង់បានទៅដល់កំពូលសសរភ្លើង។ ដោយមានគំនិតមិនស្មោះត្រង់ នៅពេលចប់បន្ទរទាំងបីព្រះឥសូរក៏ដាក់ទណ្ឌកម្មដល់ព្រះព្រហ្មថា៖ “ចាប់ពីពេលនេះតទៅមិនឱ្យមានការសាងសង់ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មឡើយ លុះត្រាតែទ្រង់យកផ្គាំរបស់យើងទៅរាប់ឱ្យអស់ ដើម្បីពិចារណានូវកំហុស ហើយបើមានប្រាសាទណាឧទ្ទិសដល់ព្រះព្រហ្ម លុះត្រាតែសាងប្រាសាទកណ្តាលឧទ្ទិសទៅយើងសិន ឬធ្វើជាប្រាសាទក្នុងលទ្ធិត្រីមូត៌ិ ដោយហេតុថាព្រះព្រហ្មជាបំណែកនៃព្រះកាយរបស់យើង យើងនឹងឱ្យពរទ្រង់ជាទេពបង្កើតលោកដូចយើងដែរ” [2]។ ដូច្នេះហើយ សិល្បករខ្មែរទំនងចេះរឿងនេះយ៉ាងច្បាស់ ទើបបានជាប្រាសាទភាគច្រើនតែងឧទ្ទិសដល់ព្រះឥសូរ និងនារាយណ៍ ហើយបើមានប្រាសាទឧទ្ទិសដល់ព្រះព្រហ្ម គឺគេតែងឃើញថាជាប្រាសាទស្ថិតនៅរណបឱ្យសំណង់ព្រះឥសូរ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញឧទាហរណ៍មួយអំពីប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅតំបន់សំបូរព្រៃគុក ដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង ស.វ.ទី៧ ទំនងរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧ – ៦៥១)។

ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក មានឈ្មោះថា “ប្រាសាទស្រង់ព្រះ” (តួប៉ម N22) ដែលស្ថិតនៅជ្រុងអាគ្នេយ៍ខាងក្រៅកំពែងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង និងស្ថិតនៅជាប់នឹងកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ។ បើពិនិត្យទៅលើទីតាំង យើងឃើញថា ទីតាំងដែលកសាងប្រាសាទព្រះព្រហ្មនៅសំបូរព្រៃគុក គឺសិល្បករកសាងនៅទិសអាគ្នេយ៍ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីតួប៉មប្រាសាទកណ្តាលដែលតម្កល់លិង្គព្រះឥសូរ ព្រះនាម “ស្រីគម្ភីរេស្វរ”។ លក្ខណៈបែបនេះ មានទំនោរដូចគ្នាជាមួយប្រាសាទមេបុណ្យខាងកើត និងនៅតំបន់កោះកេរដែរ (ស.វ.ទី១០) ព្រោះនៅមេបុណ្យខាងកើតមានប្រាសាទរណបតូចមួយតម្កល់រូបព្រះព្រហ្មនៅទិសអាគ្នេយ៍ប្រាសាទធំដែលតម្កល់លិង្គឥសូរ ហើយប្រាសាទបន្ទាយពីរជាន់ជាប្រាសាទតម្កល់ព្រះព្រហ្មដូចគ្នាក៏ស្ថិតនៅទិសអាគ្នេយ៍ប្រាសាទប្រាង្គ។ ដោយឡែក នៅប្រាសាទភ្នំក្រោម និងភ្នំបូក ដែលមានតួប៉មប្រាសាទបីស្របទិសគ្នាពីជើងទៅត្បូង គេតម្កល់ព្រះឥសូរនៅកណ្តាល ព្រះនារាយណ៍នៅខាងជើង និងព្រះព្រហ្មនៅខាងត្បូង។

ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត (រូបលេខ១)។ ប្រាសាទស្រង់ព្រះ មានទ្វារចូលនៅទិសខាងកើត ហើយខាងលិច ខាងជើង និងខាងត្បូង គេលម្អជាទ្វារបញ្ឆោត មានលក្ខណៈស្រដៀងនឹងប្រាសាទជ្រៃ (N18) និងប្រាសាទបុសរាម (N24) ដែលជាប្រាសាទស្ថិតនៅក្នុងក្រុមតែមួយដែរ។ ប៉ុន្តែ ទម្រង់បែបនេះមានលក្ខណៈខុសពីប្រាសាទ​សំខាន់នៅកណ្តាល (តួប៉ម N1) ដែលគេសាងឡើងដោយមានទ្វារចេញចូលបួនទិស។ នៅច្រកខាងកើត មាននៅសល់ផ្តែរទ្វារមួយលម្អដោយកញ្ចុំផ្ការាងរង្វង់នៅចំកណ្តាលទ្រដោយផ្កាឈូក, ខាងចុងសងខាងជាកញ្ចុំផ្កាដូចគ្នាទ្រដោយក្បាលសសរ, អង្កត់ធ្នូមានរាងកោង និងខាងក្រោយជារំយោលផ្កាឬកម្រងមាលាឆ្លាស់គ្នា (រូបលេខ៣)។ ផ្តែរទ្វារនេះ មានទម្រង់ជាផ្តែរសម័យដំបូងៗនៃរចនាបថព្រៃក្មេង ដែលមានលក្ខណៈជាទូទៅខុសខ្លះៗពីផ្តែររចនាបថសំបូរព្រៃគុក ជាពិសេស គឺការឆ្លាស់កញ្ចុំផ្កាជំនួសរូបសត្វមករ។ ការលម្អនៅខាងក្រៅវិញ យើងសង្កេតឃើញថាសិល្បករបានឆ្លាក់រូបសត្វហង្សទ្រហោជាងទ្វារបញ្ឆោតទាំងបី ដែលហង្សគឺជាយានជំនិះរបស់ព្រះព្រហ្ម។

នៅផ្នែកខាងក្នុងប្រាសាទវិញ សិល្បកររៀបជាបន្ទប់សក្ការៈមានរាងបួនជ្រុងទ្រវែង លយចេញមកច្រកចូលខាងកើតបន្តិច ដែលនៅផ្នែកខាងលើទ្វារចូលផ្នែកខាងក្នុងមានតម្រៀបជារាងសាជី។ ចំណែក ជើងទម្រវិញយើងឃើញមានចំនួនពីរ ដែលមានរាងបួនជ្រុងសើ្មដូចគ្នា ហើយនៅខាងជើងភ្ជាប់គ្នាដោយទបង្ហូរទឹកមន្ត (សោមសូត្រ) ហូរចេញទៅខាងក្រៅប្រាសាទ (រូបលេខ៤)។ ជើងទម្រដែលធំជាងគេ គឺជាជើងទម្រដែលតម្កល់ព្រះព្រហ្ម គេធ្វើពីថ្មភក់បួនស្រទាប់ត្រួតលើគ្នា ដែលមានទម្រង់ដូចជើងទម្រដទៃទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកដែរ ប៉ុន្តែចំណុចដែលគួរកត់សម្គាល់នោះគឺ មានថ្មរាងមូលមួយដុំដាក់នៅកណ្តាលសម្រាប់ទ្ររូបបដិមាព្រះព្រហ្ម។ ជាទូទៅ នៅសម័យអង្គរ យើងច្រើនឃើញជើងទម្រព្រះព្រហ្មមានរាងមូលតែម្តង ដែលខ្លះមានឆ្លាក់រូបហង្សជុំវិញផងក៏មាន ប៉ុន្តែជើងទម្រនៅប្រាសាទស្រង់ព្រះគេធ្វើជារាងបួនជ្រុងស្មើ ដោយមានថ្មរាងមូលមួយដុំតូចនៅពីលើទៅវិញ។ ទោះបីជាយ៉ាងណា ថ្មរាងមូលតូចខាងលើនេះជាចំណុចមួយដែលឱ្យយើងដឹងថា សិល្បករចង់បង្ហាញអំពីព្រះព្រហ្មភ្ជាប់ជាមួយទម្ររាងមូល។ រាងមូលនេះ យើងពុំដឹងថាវាតំណាងឱ្យអ្វីឱ្យប្រាកដនោះឡើយ តែយើងគ្រាន់ដឹងថាផ្គាំដែលព្រះឥសូរឱ្យព្រះព្រហ្មរាប់ឱ្យអស់នៅក្នុងសាច់រឿងនោះ គឺរាងមូលដូចគ្នាដែរ។ ដោយឡែក បដិមាព្រះព្រហ្មដែលគេតម្កល់នៅក្នុងប្រាសាទនេះ សព្វថ្ងៃគេបានយកទៅរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ (រូបលេខ៥)។ បដិមានេះធ្វើអំពីថ្មភក់ បាក់បែកនៅផ្នែកខាងក្រោមត្រង់ប្រអប់ព្រះបាទ រីឯព្រះហស្តទាំងពីរក៏បាក់ត្រឹមស្មាដូចគ្នា ព្រះភក្រ្តបួន ​ស្លឹកត្រចៀកវែង បបូរមាត់ក្រាស់ មានផ្នួងសក់ សាច់ដុំមាំមួន និងស្លៀកសំពត់ខ្លីលាត។ បដិមាព្រះព្រហ្មនេះ ទំនងជារូបដែលចាស់ជាងគេនៅក្នុងសិល្បៈខ្មែរ។

 

ជារួមមក អត្ថបទនេះបង្ហាញឱ្យឃើញថា ប្រាសាទព្រះព្រហ្មនៅតំបន់សំបូរព្រៃគុក គេសាងសង់ឡើងស្ថិតនៅទិសអាគ្នេយ៍ ហើយរណបឱ្យប្រាសាទព្រះឥសូរដែលនៅចំកណ្តាល។ តឹកតាងនេះ យើងអាចសន្និដ្ឋានបានថា សិល្បករបុរាណខ្មែរប្រណិបត្តន៍ក្បួនខ្នាតគម្ពីរព្រហ្មញ្ញសាសនាបានយ៉ាងខ្ជាប់ខ្ជួន ពោលគឺរាល់សំណង់ប្រាសាទនីមួយៗតែងតែធ្វើឡើងដោយមានហេតុផលនិងគោលបំណងច្បាស់លាស់ ដែលកិច្ចការនេះបានអនុវត្តន៍ជាបន្តបន្ទាប់នៅសម័យអង្គរ។

 

ឯកសារយោង

Giteau, M. (1989) Les Khmers, Sculptures Khmère, Reflects de la civilization d’Angkor, Bibliothèque des arts, Paris.

Tagare, G.V. (1987) Ancient Indian Tradition & Mythology, Vol. 37: The Vãyu Purãṇa, part 1.

 

[1] Giteau 1965.

[2] Tagare 1987.

 



Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province