DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ចម្លាក់ព្រះក្រឹស្ណរកឃើញនៅខេត្តកំពង់ធំ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in ប្រវត្តិសិល្បៈ
0
ចម្លាក់ព្រះក្រឹស្ណរកឃើញនៅខេត្តកំពង់ធំ

រូបលេខ១៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក

ដោយ៖ ម៉ង់ វ៉ាលី

 

នៅក្នុងសិល្បៈខ្មែរ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់ផ្តើមមានតាំងពីរវាងស.វ.ទី៦មកម្ល៉េះ ប៉ុន្តែគេឆ្លាក់ជាចម្លាក់ទោល។ លុះមកដល់ស.វ.ទី១០មក ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់​ផ្តើមមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ដូចឃើញឆ្លាក់នៅតាមសមាសធាតុជាច្រើន​នៃប្រាសាទ ដូចជា ហោជាង ផ្តែរទ្វារ សសរផ្អោប ជញ្ជាំង ។ល។ គេច្រើនឆ្លាក់រូប​ព្រះក្រឹស្ណមានរាងសង្ហា មើលទៅមុះមុតក្លាហាន និងមានឫទ្ធានុភាពខ្លាំងខ្លាអាចលើកភ្នំគោវធ៌ន​ទប់ជំនន់ទឹកភ្លៀង​របស់ព្រះឥន្រ្ទបាន។ នៅក្នុងអត្ថបទមុន យើងធ្លាប់បានបង្ហាញអំពីចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ដែលរកឃើញនៅតំបន់សំបូរព្រៃគុកម្តងរួចមកហើយ (រូបលេខ១)។ ដោយឡែក នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញជូនអំពីចម្លាក់ព្រះក្រឹស្ណទាំងអស់ ដែលធ្លាប់រកឃើញនៅតាមប្រាសាទនានាក្នុងខេត្តកំពង់ធំ ហើយចម្លាក់ព្រះក្រឹស្ណទាំងនោះក៏មានមិនច្រើនដូចនៅតំបន់អង្គរដែរ ពោល គឺនៅមានចម្លាក់ចំនួន ៤ ទៀត។ ចម្លាក់ទាំងនោះមាន ចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងបិសាចដំរីកុវលយបិទ ចំនួន ២ផ្ទាំង (ផ្តែរប្រាសាទគុកតាពេជ្រ និងផ្តែរមិនស្គាល់ប្រភពនៅសារមន្ទីរខេត្ត) ចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយ ចំនួន ១ផ្ទាំង (ផ្តែរវត្តក្តីត្នោត) និងចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចំនួន ១ផ្ទាំង (សសរផ្អោបប្រាសាទគុកនគរ)។ តើចម្លាក់ទាំង ៤ មានលក្ខណៈបែបណាខ្លះ?

ដំបូង យើងលើកយកចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងបិសាចដំរីកុវលយបិទមកសិក្សាជាមុនសិន ដែលចម្លាក់ទាំងពីរ សិល្បករបុរាណឆ្លាក់នៅលើផ្តែរទ្វារដូចគ្នា ហើយអាយុកាលក៏ដូចគ្នាដែរ ពោល គឺស្ថិតនៅស.វ.ទី១១ (រូបលេខ២-៣)។ នៅក្នុងទេវកថាហិណ្ឌូបាននិទានថា៖ ក្នុងពេលដែលព្រះក្រឹស្ណរស់នៅក្នុងភូមិវជ្រ ព្រះបាទកម្សនៅតែបញ្ជាឲ្យបិសាចជាច្រើនតាម​សម្លាប់ទ្រង់។ ក្នុងគ្រាមួយ មានយក្សមួយឈ្មោះអារិស្តដែលមកប៉ុនប៉ងសម្លាប់ព្រះក្រឹស្ណបានប្រែក្រឡាជាសត្វគោមួយក្បាលដែលមានមាឌធំ ដែលបានធ្វើឲ្យមនុស្សម្នាជាច្រើនខ្លាចរអា ជាពិសេសគឺក្រចកជើងដែលអាចរញ្ជួយធរណី និងស្នែងដ៏មុតស្រួចរបស់វា។ បិសាចគោបានព្យាយាមចូលទៅរស់នៅជាមួយហ្វូងគោដទៃទៀតក្នុងភូមិ ក្នុងបំណងឲ្យគោដទៃទៀតឈប់រវល់នឹងកូន និងឈប់​បំបៅដោះកូន។ ដំណឹងនេះបានឮទៅដល់ព្រះក្រឹស្ណចុះមកអន្តរាគមន៍។ ទ្រង់បានប្រយុទ្ធជាមួយបិសាចគោអារិស្ត ដែលដំបូងឡើយបិសាចគោបានវាយប្រហារលើព្រះក្រឹស្ណ​មុន ស្របពេលនោះព្រះក្រឹស្ណក៏ចាប់ស្នែងគោគ្រវែងទៅយ៉ាងឆ្ងាយ ប៉ុន្តែបិសាចនោះនៅតែលោតមកវាយប្រហារព្រះក្រឹស្ណជាបន្ត ទើបធ្វើឲ្យទ្រង់ទ្រាំលែងបានក៏កាន់គោបង្វិល និងធ្លាក់ទៅនឹងដី ហើយទាញយកស្នែងមួយរបស់បិសាចគោមកចាក់បិសាចគោនោះរហូតដល់ស្លាប់” [1]។ ចំណែកឈុតរឿងព្រះក្រឹស្ណសម្លាប់បិសាចដំរីកុវលយបិទវិញមាននិទាននៅក្នុងគម្ពីរភគវតបុរាណ ថា៖ “ថ្ងៃមួយនៅពេលដែលព្រះក្រឹស្ណ និងពលរាមនៅមធុរ មុនពេលចូលប្រកួតបោកចំបាប់ ពួកគេបានឮសំឡេងស្គរនិងសំឡេងគ្រហឹមមកពីសង្វៀន។ ក្នុងគ្រានោះ មានដំរីមួយកំពុងបិទច្រកចូល ក្រោយមកមានការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើង។ ដំរីចាប់ព្រះក្រឹស្ណនឹងប្រមោយរបស់វា ប៉ុន្តែព្រះក្រឹស្ណក៏រំអិលខ្លួនចេញ បន្ទាប់មកក៏ចាប់កន្ទុយដំរី ហើយទាញវាចេញយ៉ាងឆ្ងាយ ពេលដែលដំរីវាយប្រហារព្រះក្រឹស្ណម្តងទៀត ព្រះក្រឹស្ណក៏ចាប់កន្ទុយដំរីគ្រវែងទៅដី រួចកំទេចជើងរបស់វា” [2]។ ក្រឡេកមកមើលចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងសម្លាប់បិសាចដំរីកុលវយបិទនៅលើផ្តែរទាំងពីរវិញ មានលក្ខណៈខុសគ្នាតិចតួចប៉ុណ្ណោះ។ នៅលើផ្តែរប្រាសាទគុកតាពេជ្រ ស្រុកបារាយណ៍ សិល្បករឆ្លាក់តួអង្គព្រះក្រឹស្ណមានមាឌធំក្រអាញ នៅលើព្រះហស្តមានពាក់កងធំៗពីរជាន់ ហើយនៅលើព្រះសិរទំនងមានពាក់ម្កុដ (ចម្លាក់រលុប) (រូបលេខ៤)។ ព្រះហស្តទាំងពីររបស់ព្រះក្រឹស្ណចាប់កាន់កន្ទុយបិសាចដំរី និងបិសាចគោ ក្នុងកម្ពស់ដៃស្មើៗគ្នា។ លក្ខណៈគួរកត់សម្គាល់នោះគឺ ក្បាលបិសាចគោអារិស្ត និងក្បាលដំរីកុលវយបិទ គេឆ្លាក់ជាប់ជាមួយក្បាច់ដងធ្នូរបស់ផ្តែរ ហើយម្យ៉ាងទៀតចម្លាក់មានភាពរលុបផង នាំឲ្យយើងពិបាកកំណត់ថា មួយណាជាតួអង្គបិសាចគោ មួយណាជាតួអង្គបិសាចដំរី។ ប៉ុន្តែ បើមើលរូបខាង​ស្តាំ យើងឃើញមាននៅសល់ចម្លាក់ដូចប្រម៉ោយដំរី ដែលអាចឲ្យយើងសន្និដ្ឋានថា រូបខាងស្តាំនោះ ជារូបបិសាចដំរី ហើយខាងឆ្វេងជារូបបិសាចគោ។ លក្ខណៈពិសេសមួយនោះគឺ សិល្បករបានឆ្លាក់បិសាចគោមានមាឌធំជាងដំរី ដែលករណីនេះគេចង់បង្ហាញឲ្យដឹងថា តួអង្គបិសាចគោអារិស្ត គឺជាយក្សប្រែក្រឡា ម្ល៉ោះហើយគោនោះក៏ត្រូវមានមាឌធំដូចយក្សដែរ។ ព្រះបាទទាំងពីររបស់ព្រះក្រឹស្ណកន្ធែកឆ្ងាយពី ដោយមានជុចជង្គង់បន្តិចក្នុងកាយវិការមួយដែលរៀបនឹងបម្រុង​គ្រវាត់គ្រវែងបិសាចទាំងពីរនោះចេញពីព្រះហស្ត។ ចំណែកឯចម្លាក់នៅលើផ្តែរទ្វារមួយមិនស្គាល់ប្រភព ដែលរក្សាទុកនៅសារមន្ទីរខេត្តវិញ យើងឃើញមានលក្ខណៈខុសគ្នាត្រង់កាយវិការព្រះក្រឹស្ណចាប់លើបិសាចទាំងពីរនោះ (រូបលេខ៥)។ ព្រះហស្តខាងស្តាំ យើងឃើញសិល្បករឆ្លាក់ព្រះក្រឹស្ណចាប់ជើងបិសាចគោលើកឡើងលើខ្ពស់ដល់ត្រឹមព្រះភក្រ្ត និងខាងឆ្វេងចាប់កាន់ជើងដំរីលើកត្រឹមពោះ។ រូបក្បាលបិសាចគោនិងដំរីនៅលើផ្តែរទ្វារនេះ យើងឃើញគេឆ្លាក់មិនជាប់នឹងដងធ្នូដូចផ្តែរមុនទេ ហើយទិសក៏មិនដូចគ្នា​ដែរ ព្រោះដំរីគេឆ្លាក់នៅខាងឆ្វេង និងគោនៅខាងស្តាំវិញ។ ប៉ុន្តែ លក្ខណៈរួមមួយនោះគឺ ចម្លាក់លើផ្តែរទ្វារនេះ យើងនៅតែឃើញរូបដំរីតូចជាងរូបគោដូចគ្នា។

ដោយឡែក ចម្លាក់មួយទៀតដែលយើងនឹងលើកយកបង្ហាញនោះគឺ ចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយឆ្លាក់នៅផ្តែរទ្វារដែលរកឃើញនៅវត្តក្តីត្នោត ស្រុកស្ទោង ខេត្តកំពង់ធំ (រូបលេខ៦)។ តាមគម្ពីរហិណ្ឌូរៀបរាប់ថា កាលណាក្រឹស្ណប្រយុទ្ធជាមួយនាគ នាគនោះឈ្មោះថា “អឃ” ហើយបើសិនក្រឹស្ណរាំនៅពីលើនាគ នាគនោះគឺឈ្មោះ “កាលិយ” ហើយជាទូទៅនៅក្នុងសិល្បៈខ្មែរចាប់ពីស.វ.ទី១០មក យើងឃើញគេឆ្លាក់ក្រឹស្ណរាំនៅលើនាគ និងចាប់ហែកនាគ[3]។ សាច់រឿងឈុតនេះមានដំណាលថា៖ “ថ្ងៃមួយក្មេងៗគង្វាលបាននាំគ្នាលេងបាល់នៅមាត់ទន្លេកាលន្ទិ ពេលនោះ​ព្រះក្រឹស្ណក៏មកលេងជាមួយក្មេងៗ ហើយក៏បានទាត់បាល់ចូលទៅក្នុងទឹកទន្លេ។ ក្មេងៗមានការខឹងសម្បារនឹងព្រះក្រឹស្ណយ៉ាងខ្លាំង ដ្បិតមិនមាននរណាហ៊ានចុះទៅក្នុងទន្លេនោះទេ ព្រោះគេដឹងថានៅក្នុងទន្លេមាននាគដែលមានពិសខ្លាំងរស់នៅ ដែលពីមុនមកធ្លាប់មានក្មេងៗ និងសត្វពាហនពុលស្លាប់។ ពេលនោះព្រះក្រឹស្ណក៏ចុះទៅក្នុងទន្លេរើសបាល់ ស្រាប់តែនាគកាលិយបានចេញមករុំព័ទ្ធព្រះកាយទ្រង់។ ទ្រង់ក៏បានលោតចេញពីការរុំព័ទ្ធ ហើយមកជិះពីលើនាគរាំរែកទន្រ្ទាំជើង និងចាប់ហែកនាគកាលិយនោះរហូតដល់ក្អួតឈាមស្ទើរនឹងស្លាប់ តែបានប្រពន្ធរបស់នាគចេញមកអង្វរកដល់ព្រះក្រឹស្ណកុំឲ្យសម្លាប់នាគកាលិយដែលជាប្តីរបស់នាង។ ដោយនឹកអាណិតនឹងក្តីអង្វរករបស់នាគញី ព្រះក្រឹស្ណក៏ទុកជីវិតឲ្យ តែបានបញ្ជាឲ្យនាគកាលិយនាំកូនចៅចេញពីទន្លេនេះឲ្យអស់ ចុះទៅនៅសមុទ្រវិញ[4]។ ចម្លាក់នៅលើផ្តែរវត្តក្តីត្នោត យើងឃើញសិល្បករឆ្លាក់រូបព្រះក្រឹស្ណក្នុងទម្រង់ជាកុមារ ព្រះបាទឆ្វេងធាក់ចំកនាគ ព្រះហស្តទាំងពីរចាប់និងច្រានក្បាលនាគក្នុងទម្រង់ចាប់ហែកនាគ (ក្បាលនាគទំនងមាន ៦ ឬ ៧ តែដោយសាររលុបយើងមិនអាចមើលឃើញច្បាស់) [5]។ ជាទូទៅ សិល្បករខ្មែរប្រកាន់យកគោលការណ៍ពីរយ៉ាងក្នុងការឆ្លាក់ក្បាលនាគ គឺចំនួន​សេស និងចំនួនគត់គូរ។ ចំនួនគត់គូរជាចំនួនដែលស្ថិតនៅក្នុងគោលការណ៍សូន្យ មានន័យថា “ស្លាប់” [6]។ ចំណែកឯចម្លាក់មួយទៀតជាឈុតព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ឆ្លាក់នៅលើសសរផ្អោបប្រាសាទគុកនគរ យើងពុំបានយកមករៀបរាប់ទៀតទេ ដោយសារនៅក្នុងអត្ថបទមុនធ្លាប់និយាយ​ម្តងរួចមកហើយ (រូបលេខ៧)។

[1] Roveda 2005: 80-89.

[2] Deydier 1952: 263.

[3] Dagens 1969: 180.

[4] Cornelia & Buitenen 1978: 114-116; Wendy Doniger 1975: 221-228; Roveda 2005: 79.

[5] ម៉ង់ វ៉ាលី ២០២១: ៣៤៦។

[6] Brand & Chuch 1992: 80.

 

ឯកសារយោង

ម៉ង់ វ៉ាលី

          ២០២១, កំពង់ធំ ប្រវត្តិសាស្រ្ត និងប្រាសាទបុរាណ, ភ្នំពេញ។

Brand, Michael & Chuch Phoeun

            1992, The age of Angkor, Canberra, Australia.

Dimmit, Cornelia & Buitenen, J.A.B

1978, Classical Hindu Mythology, USA.

Roveda, Victorio

2005, “Image of the gods”, Bangkok.

Wendy Doniger O’Flaherty

         1975, Hindu myths, Middlesex, England.

 

រូបលេខ១៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក
រូបលេខ២៖ ចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចដំរីនិងគោ នៅប្រាសាទគុកតាពេជ្រ

រូបលេខ៣៖ ចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចដំរីនិងគោ នៅសារមន្ទីរខេត្តកំពង់ធំ
រូបលេខ៤៖ លម្អិតចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចដំរីនិងគោនៅលើផ្តែរគុកតាពេជ្រ

រូបលេខ៥៖ លម្អិតចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចដំរីនៅលើផ្តែរមិនស្គាល់ប្រភព (សារមន្ទីរខេត្តកំពង់ធំ)
រូបលេខ៦៖ ចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយ នៅលើផ្តែរវត្តក្តីត្នោត

រូបលេខ៦៖ លម្អិតចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយ នៅលើផ្តែរវត្តក្តីត្នោត
រូបលេខ៧៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន នៅលើសសរផ្អោបប្រាសាទគុកនគរ

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province