DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

រាអណ្តើក

ដោយ Saody Oudom
August 26, 2025
in អត្ថបទផ្សេងៗ
0
រាអណ្តើក

ជាទំនៀមតាមនិគមជនបទខ្មែរ នៅពេលប្រមូលផលស្រូវរួចរាល់ គេតែងតែប្រារព្ធកិច្ចឡើងអ្នកតាទៅតាមបែបផែននៃកិច្ចផ្សេងៗពីគ្នា។ អ្វីដែលយើងតែងសង្កេតឃើញច្រើននោះ នៅមុនកិច្ចឡើងអ្នកតាគេនិយមនេសាទត្រីជាសហគមន៍ និងចាប់សត្វផ្សេងៗសម្រាប់ធ្វើម្ហូបអាហារថ្វាយដល់អ្នកតា ដែលអ្នកស្រុកយល់ថាជាទេពដ៏សំខាន់នៅក្នុងតំបន់។ ជាក់ស្តែង នៅភូមិសំបូរ (តំបន់ប្រាសាទសំបូរព្រៃគុក) គេរៀបចំកិច្ចឡើងអ្នកតាជា ៤ ថ្ងៃ ដោយកំណត់យកថ្ងៃខ្នើតក្នុងខែមាឃ ពោល គឺថ្ងៃទី១ រាអណ្តើក ថ្ងៃទី២ បាញ់ស្វា ថ្ងៃទី៣ និងថ្ងៃទី៤ ជាថ្ងៃឡើងអ្នកតា (រើសយកថ្ងៃសៅរ៍)។ អ្នកភូមិសំបូរ ខកខានធ្វើកិច្ចរាអណ្តើកនេះជាង ២០ ឆ្នាំមកហើយ ពោល ទើបតែឆ្នាំនេះប៉ុណ្ណោះដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ជ្រោមជ្រែងឱ្យមត៌កអរូបីដ៏មានសារៈសំខាន់មួយនេះរស់ឡើងវិញជាថ្មី។ តើការរាអណ្តើកនៅភូមិសំបូរមានលក្ខណៈ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

នៅក្នុងវចនានុក្រមខ្មែរ ពាក្យ “រា” មានន័យថា ហាម ឃាត់ ថយក្រោយ ធ្វើឱ្យថយក្រោយ បែរចេញ ទាសចេញ រួញចេញ ជំទាស់ ដោះដៃ ប្រកែក …។ រីឯ អណ្តើកនៅក្នុងជំនឿខ្មែរ គេជឿថាជាសត្វដែលតំណាងឱ្យទឹក ឬភាពត្រជាក់ត្រជុំ។ ម្ល៉ោះហើយ រាអណ្តើកគេធ្វើឡើងដើម្បីចាប់សត្វអណ្តើកយកទៅធ្វើម្ហូបសែនថ្វាយអ្នកតា ព្រោះគេជឿថានៅពេលអ្នកតាបានសេពសោយម្ហូបដែលធ្វើពីសត្វអណ្តើករួចហើយ អ្នកតានឹងតបស្នងមកវិញនូវទឹកភ្លៀងឱ្យពេញបរិបូណ៌សម្រាប់ស្រោចស្រពដល់ស្រែចម្ការរបស់ពួកគេ។ ករណីនេះស្របទៅនឹងបរិបទខ្មែរដែលចាត់ទុកការធ្វើស្រែជាកង្វល់ដ៏សំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស កង្វល់ដែលពាក់ព័ន្ធនឹងការខ្វះខាតទឹកភ្លៀង ព្រោះតាមទំនៀមមកគេធ្វើស្រែពឹងផ្អែកលើទឹកភ្លៀងជាចម្បង។

ជាទម្លាប់នៅភូមិសំបូរ នៅមុនថ្ងៃរាអណ្តើកមួយឬពីរថ្ងៃ ចៅមឿងដែលជាអ្នកចាត់ចែងរៀបចំកិច្ចឡើងអ្នកតា បានបង្កូកប្រកាសឱ្យអ្នកភូមិបានដឹងឮអំពីពេលវេលាជួបជុំគ្នា ហើយទីតាំងជួបជុំស្ថិតនៅខាងជើងភូមិដែលអ្នកស្រុកហៅថា “ព្រៃកូនង៉ា” (ក្បែរសាលាបឋមសិក្សាសំបូរ)។ គេច្រើនចេញដំណើរនៅម៉ោងជាង ១០ ព្រឹក ដែលជាពេលអ្នកស្រុកបានស្រស់ស្រូបអាហារថ្ងៃត្រង់រួចរាល់។ មុនចេញដំណើរ ចៅមឿងដឹកនាំអ្នកស្រុកដែលមកចូលរួមរាអណ្តើកធ្វើកិច្ចសែនព្រេនជម្រាបអង្គហេតុជូនអ្នកតានៅព្រៃកូនង៉ាឱ្យបានដឹងអំពីគោលបំណងដែលគេកំពុងបម្រុងនឹងធ្វើ។

គេដើរថ្មើរជើងជាក្រុម សំដៅទៅរកត្រពាំងបុរាណដែលស្ថិតនៅខាងជើងភូមិ (ទិសជើង ជាទិសនៃទ្រព្យសម្បត្តិតាមជំនឿព្រហ្មញ្ញសាសនា)​ រួមមាន ត្រពាំងជ្ពីស ត្រពាំងថ្លា ត្រពាំងទាក ត្រពាំងតាម៉ុក ត្រពាំងជ្រៃលុង ។ល។ តាមត្រពាំងនីមួយៗ គេត្រូវសែនព្រេនដូចគ្នានឹងចុះរាយកអណ្តើកនៅក្នុងទឹក។ ការរាអណ្តើកត្រូវតែមានគ្នាច្រើនទើបងាយស្រួល ពោល បើសិនមានមនុស្សកាន់តែច្រើន គឺនឹងកាន់តែល្អប្រសើរ។ អ្នកដែលអាចចុះរាអណ្តើកក្នុងត្រពាំងបាន គេមិនប្រកាន់ថាជាប្រុសឬស្រីនោះឡើយ ហើយមិនមែនដាច់ខាតថាចាប់តែសត្វអណ្តើកមួយមុខនោះឡើយ (ត្រី ពស់……)។ ពេលរាអណើ្តកគេត្រូវកាន់ដៃតម្រៀបគ្នាជាជួរពីម្នាក់ទៅម្នាក់ ហើយដើរទៅមុខដោយយកជើងរាទឹក ពោល គឺត្រូវដើរសំយុងជើងវាតគាស់ទឹកក្នុងគោលបំណងយកជើងដើម្បីឱ្យប៉ះជាមួយ​ស្នូកអណ្តើក។ បើសិនមាននរណាប៉ះស្នូកអណ្តើកហើយ គេត្រូវមុជចូលទៅក្នុងទឹកដើម្បីយកដៃរាវចាប់សត្វអណ្តើកនោះ។ នៅពេលមានបុគ្គលណាចាប់បានអណ្តើក អ្នករាល់គ្នាដែលនៅកំពុងរាអណ្តើកនោះត្រូវស្រែកហ៊ោអឺងកងយកជ័យរួមគ្នា ដែលជាសញ្ញាបញ្ជាក់ថា ភោគផលស្រូវ​នៅឆ្នាំបន្ទាប់នឹងកើតកាលវាលគុម្ព ព្រោះរដូវធ្វើស្រែនោះនឹងពេញបរិបូណ៌ដោយទឹកភ្លៀងសម្រាប់ស្រោចស្រពស្រូវគ្រប់គ្រាន់។

អណ្តើកដែលចាប់បានទាំងអម្បាលម៉ាន គេយកទៅធ្វើម្ហូបសែនថ្វាយអ្នកតានៅថ្ងៃឡើងអ្នកតា (ថ្ងៃទី៤)។ តាមទំនៀមមក អ្នកភូមិសំបូរចងចាំថា អណ្តើកដែលយកទៅធ្វើម្ហូប ត្រូវតែយកទៅឆាជាមួយមីសួរជាដាច់ខាត ពោល គេមិនអាចធ្វើម្ហូបអ្វីផ្សេងក្រៅពីមួយមុខនេះបានឡើយ។ ប្រសិនយកម្ហូបនេះមកគិតយើងអាចយល់បានថា អាហារដែលជាវប្បធម៌របស់ចិនបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរយូរមកហើយ។ ឆាមីសួរជាមួយសាច់អណ្តើក មួយផ្នែកគេដាក់ក្នុងកន្ទោងយកទៅតម្រៀបនៅលើខ្ទមអ្នកតាទ្វារនិងអ្នកតាចាស់ស្រុក ហើយមួយផ្នែកទៀតគេយកដាក់នៅលើពែដែលធ្វើដោយស្រទបចេកជារូបសេះ រូបដំរី រទេះគោ សង្ឃឹក សាលា កញ្រ្ជោង សម្រាប់ជាសំណែននៅក្នុងកិច្ចបញ្ជូន (អ្នកភូមិសំបូរបញ្ជូនទៅទិសខាងត្បូង)។

សរុបជារួមមក រាអណ្តើកនៅភូមិសំបូរជាផ្នែកមួយនៃមត៌កអរូបីដ៏សំខាន់ដែលងាយនឹងបាត់បង់។ កិច្ចនេះធ្វើឡើងដើម្បីចាប់សត្វអណ្តើកថ្វាយដល់អ្នកតា ព្រោះគេមានជំនឿថាអណ្តើកជាសត្វតំណាងឱ្យភាពត្រជាក់ត្រជុំ ឬតំណាងឱ្យទឹក ហើយនៅពេលដែលអ្នកតាបានសេពសោយសត្វនេះហើយ នឹងតបស្នងមកវិញនូវភោគផលទឹកភ្លៀងពេញបរិបូណ៌សម្រាប់ស្រោចស្រពស្រែចម្ការរបស់ពួកគេ។


អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង

Share5Tweet3Share

អត្ថបទទាក់ទង

ច្បាប់ និងបញ្ញត្តិផ្សេងៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក
ប្រវត្តិសិល្បៈ

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)
បុរាណវិទ្យា

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ
មត៌កវប្បធម៌រូបី

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

តាមពួកយើង

  • 457.9k Fans
  • 295.6k Followers
  • 580.9M Subscribers

អត្តបទបានណែនាំ

ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
ប្រាសាទត្រពាំងរពាក់

ប្រាសាទត្រពាំងរពាក់

August 26, 2025

បដិមារកឃើញថ្មីនៅតំបន់កំពង់លាន ខេត្តកំពង់ធំ

August 26, 2025

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025

អត្តបទថ្មីៗ

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌

September 20, 2025
ប្រាសាទព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក

September 20, 2025
ប្រាសាទសំបូរ (ប្រាង្គ N7)

ប្រាសាទសំបូរ (ប្រាង្គ N7)

August 26, 2025
សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

August 26, 2025
លាងអារក្សនៅភូមិសំបូរ

លាងអារក្សនៅភូមិសំបូរ

August 25, 2025
ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង

August 25, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • ច្បាប់ និងបញ្ញត្តិផ្សេងៗ
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • សិលាចារឹក
  • អត្ថបទផ្សេងៗ

សម្រាប់ព៍តមានបន្ថែម

ទាក់ទងយើង: 012 456 789
ផ្សព្វផ្សាយជាមួយយើង: 012 456 789

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province