ដោយ៖ កំ វណ្ណារ៉ា
នៅភាគទី១ យើងបានបង្ហាញអត្ថបទសិលាចារឹកនៅលើមេទ្វារផ្នែកខាងនៃកំពែងខាងកើតក្រុមប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុក។ ដូច្នេះ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីអត្ថន័យ និងខ្លឹមសារទាំងស្រុងអំពីសិលាចារឹកមួយចំហៀងទៀតដែលគេចារនៅលើមេទ្វារខាងជើង។ តើសិលាចារឹកដែលរកឃើញនៅមេទ្វារខាងជើងកំពែងខាងកើតនៃក្រុមប្រាសាទយាយព័ន្ធ មានអត្ថន័យយ៉ាងណាខ្លះ?
សព្វថ្ងៃ សិលាចារឹកនេះ កំពុងស្ថិតនៅក្នុងទីតាំងដើមនៅឡើយ ប៉ុន្តែគុណភាពរបស់អក្សរចារឹកនេះ មានការសឹករេចរិលរលុបដោយអន្លើទៅហើយ។ ដូច្នេះ យើងមិនអាចអានខ្លឹមសារអត្ថបទដើមបានទាំងស្រុងនោះទេ។ សិលាចារឹកនេះ ចារឹកជាភាសាសំស្ក្រឹតមានចំនួន ១៧ ស្លោក ដូចមេទ្វារខាងត្បូងដែរ ដែលជាសាច់រឿងបន្តពីមេទ្វារខាងត្បូង។ កំណាព្យសំស្រ្កឹតនៅក្នុងអត្ថបទនេះ គេតែងឡើងដោយប្រព័ន្ធតាមបែបកំណាព្យអនុស្តុភ។ សិលាចារឹកនេះ បាន ផ្តល់ព័ត៌មានជាច្រើនស្តីអំពី ជំនឿសាសនា និងបដិមាសំខាន់ៗ ដែលបានកសាងឡើង និងតម្កល់នៅក្នុងក្រុមប្រាសាទយាយព័ន្ធនេះ។
មុននឹងប្រែខ្លឹមសារទាំងស្រុងនៃសិលាចារឹកនេះ យើងសូមសម្រាយសង្ខេបអំពីស្លោកនីមួយៗជាមុនសិន។ ស្លោកទី១ រលុបបាត់ ពិបាកកំណត់ន័យ ហើយស្លោកទី២ ពណ៌នាអំពីគោលការណ៍ទូទៅ។ ស្លោកទី៣ ពណ៌នាអំពីបំណងប្រាថ្នារបស់ព្រះមហាក្សត្រ ពោល គឺព្រះបាទឦសានវរ្ម័នទី១។ ស្លោកទី៤ អត្ថន័យមិនប្រាកដ ដែលបើពិនិត្យតាមពាក្យដែលនៅសេសសល់ បង្ហាញអំពីចំណេះជំនាញក្នុងការធ្វើសង្រ្គាម យុទ្ធវិធី ជាមួយសត្រូវ។ ស្លោកទី៥-៧ ពណ៌នា អំពីគុណសម្បត្តិរបស់ព្រះមហាក្សត្រក្នុងចំណោមសត្រូវ ភរិយាសត្រូវ សមណៈ ព្រាហ្មណ៍ ។ ស្លោកទី៨-៩ គឹពណ៌នា អំពីគុណសម្បត្តិរបស់ព្រះមហាក្សត្រដូចគ្នា ហើយស្លោកទី១០-១១ ពណ៌នា អំពីការពោលសរសើរគុណធម៌ និងកិត្តិគុណរបស់ព្រះបាទស្រីឦសានវរ្ម័នទី១។ ស្លោកទី១២ ពណ៌នា អំពីកិត្តិគុណរបស់ព្រះមហាក្សត្រនៅក្នុងសមរភូមិ ដោយព្រះអង្គប្រព្រឹត្តិតែអំពើដែលជាបុណ្យកុសល។ ស្លោកទី១៣ ពណ៌នា អំពីការកសាងព្រះបដិមាព្រះ សិវលិង្គក្រោមព្រះនាមថា “ព្រះស្រីប្រហសិតេស្វរ” ដែលជាព្រះឥសូរសំខាន់នៅក្នុងក្រុមប្រាសាទយាយព័ន្ធ។
ស្លោកទី១៤ ពណ៌នា អំពីការកសាងព្រះបដិមាចំនួន៤ ព្រះអង្គ ដោយមានសម្តៅដល់ព្រះហរិ (ព្រះវិស្ណុ) និងព្រះបិនាកនៈ (ព្រះសិវៈ) និងទេពដែលបញ្ចូលរាង្គតែមួយ(ព្រះហរិហរៈ) និងរូបបដិមាគោឧសភ។ ស្លោកទី១៥ ពណ៌នា អំពីការកសាងព្រះសុវណ្ណលិង្គ បដិមាព្រះព្រហ្ម ព្រះបដិមានៃព្រះឝវ៌្វ។ ស្លោកទី១៦ ពណ៌នា អំពីការកសាងព្រះបដិមា ព្រះនាង សរស្វតី ព្រះឥសូរក្នុងទម្រង់ន្ឫត្តេស្វរ។ ស្លោកទី១៧ ពណ៌នា អំពីការកសាងព្រះរូបបដិមាគោឧសភអំពីប្រាក់។
អត្ថបទចារឹកដើម
មេទ្វារខាងជើង
១. ………………….មា វបុឞ្កាន្តិ ……………………….
………………………… …………………………។
២. ប្រក្ឫតិប្រត្យយាទេឝ គុណវ្ឫទ្ធ្យាគមាន្វិតាះ
សុនីតិ[ឝ្ឝ]ព្ទ[វិទ្យាច បទ ..យស្យ ……….]។
៣. …………..យ………….. …..យោ……យ….ទ្យតា
[ស្វគ៌ាញ្ជិគីសុណា យេន នីជ៌ិ្ជតឝ្ចក្រវាឫណះ] ។
៤. …….ទ្វិឞទ៑…វិជ្ញានា ….យមហវេ
…………………….. ………………………។
៥. …..ឥក្រាន្តសុះ..ឯ យ…បិ ឝ្ឫណ្វតាម៑
ទ្វិប………………. ……………………..។
៦. វៃធវ្យមរិកាន្តាសុ សុហ្ឫត្សទ្មសុសំបទម៑
យ…..សុ……………… ………………………..។
៧. …..គ្រាហគ្ឫ …………… ទ្វិជមបិ ទយាលុនា
យេនាសំហរ…….. …………………………។
៨. អជយ្យេ សវ៌ថា សវ៌្វៃ យ៌ស្មិន្កលិភយាទិវ
ឝង្កេ ស្វវ្ឫត្តន៑ និក្ឞេប្យ …………..យយុះ។
៩. យ+ កេ…………..ន្តារិ នារីនយនវារិណា
និត្វាបិ តរុណា …. ………………………..។
១០. យឝ្ឝ្រុត្វាត្មគុណានុក្តាន៑ សតោប្យនមយន្មុខម៑
អហោ សន្តិ មហីន្ទ្រានាម៑ ………………………..។
១១. …………….ល….យស្យ ….ន្នាភិរភិយាមបិ
មណីនាម៑ …នុទធេរ៑ ……………………….។
១២. ឝ្រីឝានវម៌្មណា តេន សមរេ មានវម៌្មណា
ខ្យាតសត្កម៌្ម….ឧ …………………………។
១៣. ………………………. ………………………..
យា ឝ្រីប្រសិតេ…. ………………………….។
១៤. ហរិ……..ច៌្ចាង្គ សំហតស្យ បិនាកិនះ
វ្ឫឞភាង្កស្យា …… ចតស្រ+ ប្រតិមា ឥមាះ។
១៥. កាត៌្តស្វរមយលិង្គ មិទញ្ច ស ចតុម៌្មុខម៑
ឝវ៌្វស្យ ឝវ៌្វរីធ្វាន្ត នីវ្ឫតាង្គំ……………។
១៦. ប្រតិមេយំ សរស្វត្យា ឥយន៑ ន្ឫត្តេឝ្វរស្យ ច
វិធិនា ស្ថាបិតំ សវ៌្វ មិទន៑ តេន មហីភូជា។
១៧. ស្ថាបិតេយំ ប្រតិក្ឫតិ វ៌្ឫឞភស្យ ច រាជតី
យាមូត៌្តិរិវ ធម៌្មស្យ បរិបូណ៌្ណា ក្ឫតេ យុគេ។
បំណកប្រែ
មេទ្វារខាងជើង
១. ………………សម្រស់របស់ព្រះនាង ស្រស់ស្អាតបំផុត ……………..។
២. ធាតុផ្សំសំខាន់មាន ប្រក្ឫតិ, ប្រត្យយ ,ទេស, គុណធម៌, វ្ឫទ្ធ្យ, ការយល់ដឹងអំពីទំនៀម, សុនីតិ និងសព្ទវិទ្យា។
៣. ……….ព្រះមហាក្សត្រ ទ្រង់មានបំណងទៅកាន់ស្ថានសួគ៌ ……………..។
៤. …..ទ្វិឞទ៑=សត្រូវ …..វិជ្ញានា=ចំណេះដឹង …….ស្ថិតក្នុងសមរភូមិ ……..។
៥. …………….សូម្បី តែអ្នកដែលត្រឹមតែបានលឺព្រះនាមទ្រង់ ………….។
៦. វៃធវ្យមរិកាន្តាសុ = នៅក្នុងចំណោមនារីទាំងឡាយ ដែលជាប្រពន្ធរបស់សត្រូវ ស្ត្រីមេម៉ាយ ….មានសេចក្តីពេញចិត្ត នៅក្នុងផ្ទះរបស់……….។
៧. ដោយព្រះរាជអាជ្ញានេះ ………..ដោយហោចទៅសូម្បីតែពួកព្រាហ្មណ៍………។
៨. អស្មិន្កលិភយាទិវ (អស្មិន៑ កលិ ភយាត៑ ឥវ)= នេះ ដូចទៅនឹងភ័យដែលកើតអំពីកលិ (កលិយុគ) បានប្រគល់ភារកិច្ចទាំងអស់នេះដល់ព្រះមហាក្សត្រ គ្មាននរណាដែលមិនធ្លាប់មានជ័យជម្នះនោះទេ ..ប្រៀបប្រដូចទៅនឹង ………….។
៩. ព្រះមហាក្សត្រអង្គណា …………..នារីនយនវារិណា =ទឹ កភ្នែកនារីទាំងឡាយ…… និត្វាបិ តរុណា = សូម្បីបាន នៅរួមរស់ហើយជាមួយនារីវ័យក្មេង ………….។
១០. ព្រះបាទស្រីសានវម៌្ម ទ្រង់បានព្រះសណ្ដាប់ហើយនូវការពោលពាក្យសរសើរអំពីគុណធម៌របស់ទ្រង់ ដោយបានបន្ទាបព្រះសិរសា ហើយពោលថា ឱ!ទ្រង់ជាមហេន្ទ្រ (ស្តេចធំ) …….។
១១. ……យស្យ (ឝ្រីឝានវម៌្មណស្យ) នៃព្រះបាទស្រីសានវម៌្ម ……សូម្បីកែវមណី (ត្បូង)សម្រាប់ប្រដាប់តាក់តែង …………នៃមហាសមុទ្រ ………..។
១២. សម្រាប់សម្តែងកិត្តិយស នៅក្នុងសមរភូមិ ព្រះ(បដិមា) កសាងដោយព្រះបាទស្រីសានវម៌្ម ខ្យាតសត្កម៌្ម = ឈ្មោះសាងកុសលកម្ម ……………..។
១៣. …….យា = អង្គណា ………….ព្រះស្រីប្រហសិតេស្វរ ………………..។
១៤. ព្រះបដិមាទាំង៤ របស់ព្រះហរិ ……….បិនាកិនះ (ព្រួញសរ) អង្គសំហតស្យ=នៃការរួមបញ្ចូលរាង្គកាយជាមួយគ្នា …………វ្ឫឞភាង្កស្យ= នៃរូបបដិមា គោឧសភៈ……..។
១៥. កសាងព្រះសុវណ្ណលិង្គ ទេពមានព្រះភក្ត្រ៤ (ព្រះព្រហ្ម) ព្រះបដិមានៃព្រះឝវ៌្វ ឝវ៌្វរីធ្វាន្ត=គ្របដណ្តប់ដោយភាពងងឹតអន្ធការនៃរាត្រីកាល នីវ្ឫតាង្គំ(នីវ្ឫត អង្គ) =បិតបាំងរាង្គកាយ។
១៦. រូបបដិមាព្រះនាងសរស្វតី ព្រះន្ឫត្តេស្វរ រូបបដិមាទាំងអស់នេះកសាងឡើងដោយព្រះមហាក្សត្រតាមក្បួនតម្រាពិធី។
១៧. គាត់បានកសាងរូបបដិមា គោឧសភៈធ្វើអំពីប្រាក់ ដែលបដិមានេះពេញបរិបូណ៌នៃព្រះធម៌ ទៅនឹងក្ឫតយុគ (អាយុកាល)។
ជារួមមក មេទ្វារខាងជើងនៃសិលាចារឹកនេះ គឺភ្ជាប់អត្ថន័យពីមេទ្វារខាងត្បូង ដែលភាគច្រើនរៀបរាប់អំពីគុណធម៌ ឬគុណសម្បត្តិលក្ខណៈរបស់ព្រះបាទឦសានវរ្ម័នទី១ និងរៀបរាប់អំពីការកសាងបដិមាផ្សេងៗដែលធ្វើអំពីលោហៈ តម្កល់នៅក្រុមប្រាសាទយាយព័ន្ធ។ អត្ថន័យនៃសិលាចារឹកសំបូរព្រៃគុក K.440 ទាំងពីរផ្ទាំងនេះ ពិតជាផ្តល់នូវព័ត៌មានយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីព្រះរាជា និងការគោរពព្រហ្មញ្ញសាសនានៅតំបន់ប្រាសាទសំបូរព្រៃគុក។
ឯកសារយោង
Coedès, George
1954, Inscription du Cambodge, Vol VI, Hanoi.
Vickery, Michael
2000 – 2001, Summary of lectures given at the Faculty of Archaeology, Royal University of Fine Arts, Phnom Penh.
English













