DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

សិលាចារឹកទួលសុពណ៌កាលី K.1464

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in សិលាចារឹក
0
សិលាចារឹកទួលសុពណ៌កាលី K.1464

ដោយ៖ កំ វណ្ណារ៉ា

 

ទួលសុពណ៌កាលី មានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែល​ជាប្រភេទសំណង់ប្រាសាទទោលកសាងឡើងអំពីឥដ្ឋ នៅស.វ.ទី៧ និងឧទ្ទិសដល់ព្រហ្មញ្ញ​​សាសនា និកាយព្រះឥសូរ។ សព្វថ្ងៃ ប្រាសាទទួលសុពណ៌កាលីបាក់បែកនៅសល់តែខ្លោងទ្វារ និងសំណល់ឥដ្ឋរាយប៉ាយប៉ុណ្ណោះ។ នៅចុងទសវត្សរ៍ ១៩៩០ គេបានប្រទះឃើញសិលាចារឹក​មួយផ្ទាំង (មេទ្វារចារឹក) កប់នៅក្នុងដីនៅទួលទួលសុពណ៌កាលី​។ សិលាចារឹកនេះ គេបានបញ្ជូន​មករក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំប្រមាណ ២០ ឆ្នាំមកហើយ។ តើសិលាចារឹកដែលរកឃើញ នៅទួលសុពណ៌កាលី K.1464 មានលក្ខណៈ និងខ្លឹមសារបែប​ណា​ខ្លះ?

 

សិលាចារឹកទួលសុពណ៌កាលី ចារឹកនៅលើមេទ្វារ ប៉ុន្តែបានបាក់បែកត្រង់ផ្នែកខាងលើ នៅសល់តែខ្លឹមសារខាងក្រោមប៉ុណ្ណោះ។ អក្សរនៅផ្នែកខាងក្រោមដែលនៅសល់ មានចំនួន ៩ បន្ទាត់ ដែលចារឹកជាភាសាខ្មែរបុរាណ។ ដោយសារតែផ្នែកខាងលើបានបាត់បង់ យើងពុំឃើញ​មានបញ្ជាក់អំពីកាលបរិច្ឆេទនោះឡើយ ប៉ុន្តែបើមើលទៅលើទម្រង់ទូទៅអក្សរ និងសំណេរអក្ខរា​វិរុទ្ធ សិលាចារឹកនេះទំនងចារឹកឡើងនៅស.វ.ទី៧ ឬយ៉ាងចាស់បំផុតត្រឹមដើមស.វ.ទី៨។ ខ្លឹមសារ​ចារឹកដែលនៅសល់ចំនួន ៩ បន្ទាត់ ពុំបានឱ្យយើងដឹងអំពីព័ត៌មានព្រះរាជាអង្គណានោះឡើយ ពោល គឺដឹងត្រឹមតែម្ចាស់អំណោយដែលបានបូជាដល់ទេពតម្កល់នៅក្នុងប្រាសាទ ដែលលោកជា​មន្រ្តីជាន់ខ្ពស់ម្នាក់មានឋានន្តរនាមថា “បោញក្ឞេត្របាល”។ “បោញក្ឞេត្របាល” ទំនងជាឈ្មោះ​ដែលភ្ជាប់ជាមួយមុខងារ និងតួនាទីរបស់គាត់ផង ដ្បិត “ក្ឞេត្របាល” មាន​ន័យថា “អ្នកថែរក្សា ឬអ្នកការពារដីស្រែ” ដែលមានតួនាទីជាអ្នកមើលការខុសត្រូវត្រួតត្រាដីស្រែ។ នៅស.វ.ទី៧-៨ នរនាម ក៏ជាឈ្មោះសម្រាប់សម្គាល់ដល់មុខងារ និងតួនាទីរបស់មនុស្សនៅក្នុងសង្គមដែរ។

 

តាមរយៈសិលាចារឹកនេះ យើងដឹងថាទេពនៅប្រាសាទទួលសុពណ៌កាលីមានព្រះនាមថា “ស្រីមណ្ទ​លេស្វរ”។ ចំណែក​ តង្វាយដែលបោញក្ឞេត្របាលថ្វាយចំពោះព្រះស្រីមណ្ទលេស្វរ រួមមានដូចជា ស្រូវ ប្រភេទសម្លៀកបំពាក់ ដែលតង្វាយទាំងនេះកើតឡើងអំពីកូនបំណុលដែលបានសងដល់ម្ចាស់អំណោយ (បោញក្ឞេត្របាល)។ ផ្នែកខាងចុងរបស់អត្ថបទ ជាពាក្យបណ្តាសាដល់ជនទាំងឡាយណាដែលមិនបានសងបុលឱ្យអស់ ជនណាដែលមិនព្រមយករបស់របរផ្សេងមកបង់សងរំលស់ អ្នកលួចទ្រព្យសម្បត្តិ អ្នកបំផ្លាញ នៅពេលស្លាប់ទៅនឹងទៅកើតនៅក្នុងនរក ២១ ជាន់ បូករួមទាំងសាច់ញាតិផង។

 

អត្ថបទពាក្យចារឹក

១. ឝ្រីមណ្ទលេឝ្វរ ស្រុ……………………………………………

២. កំម្រតេង៑អញ៑អ្នក្តទង៑ត……………………………

៣. គិតទង៑កំតិង៑គិផោង្ងកាល្លនិវន្ធតគិទិវសត………………

៤. ជេ១០វទារ៑តគេម្រាតាញ៑បំជុះអវល៑យៅ២អំវិតគិនេះ……..

៥. គុល្តកោន៑ច្នង៑អំវល៑វ្លះ១នៅអ្នកតទង៑វិត្វាលគិនេះទានបោញ៑ក្ឞេត្រ

៦. បាលតអំបាល្លនេះហអាយ៑តវ្រះកម្រតាង៑​អញ៑ទហ៑ក្តិង៑គិ

៧. វោំឥស៑តេល៑សោង៑លហ៑ទហ៑លោច៑គិលហ៑ទហ៑តេប្នត៑គិលហ៑

៨. នៅអ្នកតទង៑លោបេយនេះទានតរោះហនេះហគេទៅសិង

៩. តគិឯកាវិឝជហនិរយគិតនាគោត្របនៅហ្វនិវា

 

បំណកប្រែ

(បន្ទាត់ទី១-៥)  ព្រះស្រីមណ្ទលេស្វរ ស្រូវ………..កំម្រតេងអញ អ្នកទាំងអម្បាលនេះដែលបានថ្វាយដល់ព្រះ…………គឺទាំងកំដឹងផងកាលនិវន្ធ (ពេលខ្ចីបុល) គឺនៅចំពេលថ្ងៃ..ចំនួន១០ជេ  ទទួលបានពីម្រតាញ៑បំជុះ (បព្វជិតអ្នករៀបចំវិធីលាងបាប) សម្លៀកបំពាក់ អវល២យៅ អំពីនេះ…..អំពីកូនឆ្នាំង អំវល១វ្លះ។

(បន្ទាត់ទី៥-៩) នៅអ្នកទាំងអម្បាលណាដែលបានរំលោភបំពានតង្វាយទានរបស់បោញ ក្ឞេត្របាលទាំងអម្បាលដែលថ្វាយចំពោះព្រះកម្រតាង​អញ ទោះជាអ្នកសងបំណុលមិនអស់ ទោះអ្នក​សងរំលស់មិនអស់ ទោះអ្នក​លួច ទោះអ្នក​ធ្វើឱ្យបាត់ រួមជាមួយនិងអ្នកដែលបំផ្លាញនូវតង្វាយទានទាំងអស់នេះ ជនទាំងនោះនឹងសិង (ស្លាប់ ឬដេកស្ងៀម) ទៅកើតនៅក្នុងស្ថាននរក ២១ជាន់ រួមជាមួយសាច់ញាតិសន្ដាន និងអ្នកផ្សំគំនិត។

 

ជារួមមក សិលាចារឹកទួលសុពណ៌កាលី K.1464 ខេត្តកំពង់ធំ ជាប្រភពព័ត៌មានដ៏សំខាន់ដែលបានរៀបរាប់អំពីព្រឹត្តិការណ៍រស់នៅរបស់មនុស្សនៅក្នុងសង្គមកាលពីស.វ.ទី៧ ដែលបាន​បង្ហាញអំពីការគោរពបូជាចំពោះព្រះអាទិទេព (ព្រះឥសូរ) ការថ្វាយតង្វាយដល់ទេព និងបញ្ជាក់​ឱ្យដឹងអំពីមនុស្សដែលមិនបានសងបំណុលគេ ព្រមទាំងរំលេចនូវបណ្តាសាចំពោះមនុស្សអាក្រក់​ទាំងឡាយ។ ខ្លឹមសារ​នេះនាំយើងឱ្យដឹងអំពីអំពើបុណ្យនិងបាបក្នុងព្រហ្មញ្ញសាសនា ពោល គឺជន​ទាំងឡាយណាដែលប្រកបដោយធម៌នឹងទទួលបានសេចក្តីសុខក្នុងស្ថានបច្ចុប្បន្ន និងស្ថាន​ខាង​មុខ ប៉ុន្តែបើជនទាំងឡាយណាដែលប្រព្រឹត្តមិនល្អ ជំពាក់បំណុលគេមិនសង លួច ប្លន់ បំផ្លាញ​ទ្រព្យគេ ។ល។ នឹងត្រូវទទួលទណ្ឌកម្មធ្លាក់​ទៅ​ស្ថាននរក ២១ ជាន់។ ប្រពៃណីដាក់បណ្តាសានេះ នៅតែបន្តរហូតមកទល់សព្វថ្ងៃ ដូចឃើញ​មាននៅព្រះវិហារចាស់នៅក្នុងវត្តស្លែង ខេត្តកំពង់ធំ ដែលជានិច្ចកាលមានមនុស្ស​យកសំណែនមកថ្វាយព្រះ ហើយសរសេររៀបរាប់នៅលើក្រដាស​ដាក់នៅក្រោមទម្រផ្សេងៗ ដែលខ្លឹមសារមួយចំនួនស្រដៀងសិលាចារឹកទួលសុពណ៌កាលីដែរ ពោល គឺការដាក់បណ្តាសាដល់ជនទាំងឡាយដែលខ្ចីបុលគេមិនសង។

 

 



Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province