DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ប្រពៃណីជីកសត្វរពីងរបស់ជនជាតិកួយ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in មត៌កវប្បធម៌អរូបី
0
ប្រពៃណីជីកសត្វរពីងរបស់ជនជាតិកួយ

ដោយ៖ ម៉ង់ វ៉ាលី

 

ជនជាតិកួយ ជាជនជាតិមួយក្នុងចំណោមជនជាតិដើមភាគតិចទាំង២៤ក្រុមក្នុងប្រទេស​កម្ពុជា ដែលមានវត្តមាននៅតំបន់វាលទំនាបខាងជើងបឹងទន្លេសាប ក្នុងទឹកដីខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងមានតិចតួចនៅខេត្តក្រចេះ។ ជនជាតិនេះរក្សាបាននូវវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រហូតដល់បច្ចុប្បន្ន មានដូចជា ភាសា ជំនឿ និងល្បែងល្បាំ សម្រាប់ការ​ប្រតិបត្តិក្នុងសហគមន៍ជាដើម។ ពួកគេភាគច្រើន រស់នៅដោយការប្រកបរបរចិញ្ចឹមជីវិត ពឹងលើការធ្វើកសិកម្មពនេចរ ការប្រមែប្រមូលអនុផលពីព្រៃឈើ និងមុខរបរផ្សេងៗជាប្រពៃណីរបស់ពួកគេ។

សំណេរផ្លូវការក្នុងវចនានុក្រមខ្មែរសរសេរថា “រពីង”។ ប៉ុន្តែ ភាសាអ្នកស្រុកនៅកំពង់ធំច្រើនហៅសត្វនេះថា “ល្ពីង” និងអ្នកផងទូទៅច្រើន​ធ្លាប់ស្គាល់ថា “អាពីង”។ ជាធម្មតា តាមមាត់ខ្មែរ ជាពិសេសអ្នកនៅកំពង់ធំ អក្សរ “រ” តែងរត់ទៅជាអក្សរ “ល” មិនមានអ្វីចម្លែកនោះទេ ឧទាហរណ៍ ពាក្យ “រពាក់” គេ​ច្រើននិយាយថា “ល្ពាក់”។ រពីង ជាសត្វមានរូបសណ្ឋានស្រដៀងនឹងពីងពាងធំ មានចង្កូមខុប ធ្វើរន្ធរស់នៅក្នុងដី ព័ទ្ធសរសៃចាក់ស្រេះភ្ជិតមាត់រន្ធ។ រពីង មានពីរយ៉ាង គឺរពីងគោ មានរូបតូច សម្បុរប្រផេះ និងរពីងក្របី មានសម្បុរខ្មៅ រូបធំជាងរពីងគោ[1] (រូបទី១)។

នៅពេលយើងធ្វើដំណើរចេញពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ យើងតែងតែប្រទះឃើញគេលក់សត្វរពីងបំពងនៅទីប្រជុំជនស្គន់ ខេត្តកំពង់ចាម។ អ្នកលក់នៅទីនោះតែងប្រាប់យើងថា​​ ពួកគាត់បានទិញសត្វនេះមកពីខេត្តកំពង់ធំ ភាគច្រើនស្រុកប្រាសាទសំបូរ ស្រុក            សណ្តាន់ ស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញជូនអំពីប្រពៃណីជីកសត្វរពីងរបស់ជនជាតិកួយ ដែលរស់នៅក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទ     សំបូរ ខេត្តកំពង់ធំ មកបង្ហាញ។ តើជនជាតិកួយជីកសត្វរពីងមានលក្ខណៈពិសេសបែបណាខ្លះ?

ការជីកសត្វរពីងមិនសូវមានភាពពិបាកប៉ុន្មានឡើយ ពោល គឺគេគ្រាន់ប្រើប្រាស់ចបជីក​មួយ និងដបមួយសម្រាប់ច្រកសត្វរពីងគឺគ្រប់គ្រាន់ហើយ។ ជនជាតិកួយតែងសម្គាល់ថា សត្វរពីង​ច្រើនធ្វើរន្ធរស់នៅក្បែរមាត់ទឹក ដូចជា បឹង ត្រពាំង ជាដើម។ គេសម្គាល់ថា រន្ធរបស់សត្វរពីង គឺមានសសៃពណ៌សគ្របពីលើរន្ធដូចសំបុកសត្វពីងពាងដែលយើងតែងជួបក្នុងផ្ទះដែរ (រូបទី២)។ កាលណាបើឃើញរន្ធរបស់សត្វរពីងមួយហើយ គេត្រូវសម្គាល់ថា តើរន្ធរបស់វាបែរមុខទៅណា? ប្រសិនបើរន្ធបែរមុខទៅទិសខាងជើង គេត្រូវដើររកមើលទៅទិសខាងជើងប៉ុន្មានម៉ែត្រពីគ្នានឹងច្បាស់ជា​ឃើញរន្ធរបស់មួយទៀតមិនខាន។ ក្នុងការជីកសត្វរពីង​ គេត្រូវជីកតាមសម្រួល មិនបង្ខំ​ពេកទេ ដោយត្រូវជីកបញ្ឆិតបញ្ឆៀង ព្រោះវាអាចធ្វើឲ្យជីកប៉ះចំរពីង ដែលនាំឲ្យសត្វរពីងដាច់ខ្លួនជាពីរកំណាត់ ឬងាប់ (រូបទី៣)។ ដ្បិត​បំណងរបស់អ្នកជីក គឺចង់បានសត្វរពីងនៅរស់និងមានរូបរាងល្អ។ ជាទូទៅ ជីកដល់ជម្រៅដីចាប់ពី ០,១៥ម៉ែត្រ ដល់ ០,២៥ម៉ែត្រ នឹងជួបសត្វរពីង        ហើយ។ ពេលជីកជួបសត្វរពីង គេតែងចាប់សត្វរពីងកាច់ធ្មេញរបស់វាចោល ដ្បិតធ្មេញរបស់វាមានពិសដែលអាចខាំមនុស្សនាំឲ្យឈឺចុកចាប់បាន។ ប្រការមួយដែលគួរឲ្យចាប់អារម្មណ៍ពីប្រពៃណីរបស់​ជនជាតិកួយ គឺពេលគេកាច់ធ្មេញរបស់រពីងគេមានសូត្រឃ្លាមួយថា “កាច់ជើងច អជើងធូ”។ ឃ្លានេះជាភាសាកួយដែលប្រែថា “កាច់ជើងឆ្កែ ល្អជើងរពីង”។ ពាក្យ “អ” ត្រូវនឹងភាសាខ្មែរថា “ល្អ” រីឯ​ពាក្យ “ធូ” ត្រូវនឹងភាសាខ្មែរថា “រពីង”។ ជនជាតិកួយជឿថា ការសូត្រនេះគឺជាបាលីមួយដើម្បីកុំឲ្យ​សត្វរពីងខាំ និងក្នុងបំណងសូមឲ្យសត្វរពីងនៅរក្សារូបរាងដើមបានល្អ ពោល គឺកាច់តែធ្មេញចោលប៉ុណ្ណោះ។ ការកាច់ធ្មេញសត្វរពីង គេត្រូវយកម្រាមដៃចាប់ក្តោបជើងសត្វរពីង ហើយយកធ្មេញសត្វរពីងមកផ្អឹបជាប់នឹងផ្លែចបជីក រួចយកក្រចកមេដៃកាច់ធ្មេញរបស់វា (រូបទី៤)។ បន្ទាប់ពីកាច់ធ្មេញរួចរាល់ គេយកញាត់រពីងចូលក្នុងដបជាការស្រេច (រូបទី៥)។ នៅលើគម្របដប គេត្រូវចោះរន្ធបន្តិចដើម្បីមានខ្យល់ចេញចូលខ្លះ បង្ការកុំឲ្យរពីងងាប់។

អ្នកជីករពីងជាជនជាតិកួយប្រាប់ថា ជាទូទៅរពីងសម្បូណ៌ និងមានរូបរាងធំធាត់ខ្លាំងនៅ​រវាងខែពិសាខ ពោល គឺដើមរដូវធ្លាក់ភ្លៀង។ ពួកគាត់តែងលក់សត្វរពីងដែលជីកបានទៅឲ្យឈ្មួញកណ្តាលក្នុងមួយក្បាលតម្លៃចាប់ពី ៣០០ ដល់ ១០០០ រៀល តាមតូចតាមធំ។ ពេលខ្លះគាត់​មិនលក់ទេ គឺយកអាំងពិសារ និងដាក់ត្រាំស្រាក៏បាន។

 

ឯកសារយោង

ពុទ្ធសាសនបណ្ឌិត្យ

១៩៦៧, វចនានុក្រមខ្មែរ, ភ្នំពេញ

 



 

 

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province