DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

សិលាចារឹកវត្តមហរ

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
December 2, 2025
in សិលាចារឹក
0

ដោយ៖ កំ វណ្ណារ៉ា

 

វត្តមហរ មានទីតាំងស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ១៧គ.ម. ភាគឦសានទីរួមខេត្តកំពង់ធំ។ វត្តនេះ ជាអតីតទីតាំងប្រាសាទបុរាណមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងបន្ថែមនៅស.វ.ទី១០ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោល គឺនៅសល់តែថ្មបាយក្រៀមដែលគេយកមកតម្រៀបធ្វើជាគ្រឹះព្រះវិហារសម័យថ្មីប៉ុណ្ណោះ (រូបលេខ១-២)។ នៅវត្តមហរ មាននៅសល់សិលាចារឹកចំនួន ២ ផ្ទាំង គឺសិលាចារឹកសម័យមុនអង្គរ​ ១ ផ្ទាំង និងសិលាចារឹកសម័យអង្គរ ១     ផ្ទាំង។ លោក ហ្សក សឺដេស ធ្លាប់សិលាចារឹកសម័យអង្គរម្តងរួចហើយនៅឆ្នាំ១៩៥៣ ដោយបានបោះពុម្ពនៅក្នុងសៀវភៅសិលាចារឹកកម្ពុជា វគ្គទី៥។ ប៉ុន្តែ សិលាចារឹកសម័យមុនអង្គរ គឺទើបរកឃើញនៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តើសិលាចារឹកសម័យមុនអង្គរនៅវត្តមហរ មាន   អត្ថន័យ និងខ្លឹមសារយ៉ាងណាខ្លះ?

សិលាចារឹកនេះចារឹកនៅលើថ្មភក់ពណ៌ផ្កាឈូក មានផ្ទៃគគ្រើម បានបាក់ខូតខាតត្រង់ផ្នែកខាងស្តាំ។ អត្ថបទចារឹកជាភាសាខ្មែរមានចំនួន ៩ បន្ទាត់ និងមិនមានបញ្ជាក់ឆ្នាំចារឹកនោះទេ។ ដោយឡែក​ យោងតាមទម្រង់អក្សរ និងអត្ថន័យទូទៅរបស់សិលាចារឹក យើងអាចសន្និដ្ឋានថាសិលាចារឹកនេះមានអាយុកាលនៅរវាងពាក់កណ្ដាលស.វ.ទី៧។ ប្រសិនមើលតាមភិនភាគរបស់សិលាចារឹកនេះ ទំនងជាសិលាចារឹកពេញលេញមួយ ហើយមានមុខងារជាមេទ្វាររបស់បុរាណស្ថានណាមួយនៅប្រាសាទវត្តមហរ ឬអាចគេយកពីបុរាណដ្ឋានដែលស្ថិតនៅក្បែរវត្តមហរ។ ប៉ុន្តែក្រោយមក គេបានយកសិលាចារឹកទៅកែច្នៃដើម្បីប្រើប្រាស់ក្នុងហេតុផលណាមួយ ដូច្នេះហើយទើបត្រង់ផ្នែកខាងលើត្រូវបានបាត់ ហើយត្រង់ផ្នែងខាងឆ្វេងទំនងជាត្រូវពុះច្រៀក។

យើងសង្កេតឃើញថា អត្ថន័យខ្លឹមសារនៃសិលាចារឹកសម័យមុនអង្គរនៅវត្តមហរ ពុំសូវខុសគ្នាជាមួយសិលាចារឹកផ្សេងៗដែលចារឹកនៅស.វ.ទី៧ ឬទី៨ ឡើយ ពោល គឺរៀបរាប់អំពីបញ្ជីឈ្មោះអ្នកបម្រើទាំងបុរសនិងស្រ្តី គោ ក្របី ដែលជាតង្វាយថ្វាយដល់ទេពណាមួយ។ ប៉ុន្តែ យើងមិនអាចកំណត់ឱ្យបានច្បាស់នោះទេថា តើសិលាចារឹកនេះនរណាជាម្ចាស់មូលនិធិ ហើយក៏មិនមានព័ត៌មានណាមួយអាចបញ្ជាក់បានដែរថា តើទេវស្ថាន ឬទេពដែលគេបានថ្វាយមានព្រះនាមអ្វីនោះឡើយ។

អត្ថបទចារឹក

១.        កុ ច …កុ……………………[កុ]

២.        ឯត៑ ១ កុ យេង៑ ………….

៣.        វា តេ្មង៑ ១ វា ខច៑១ ……… [កុ]

៤.        កន្តាង៑១ វា កល៑ ១………[វា]

៥.        និហមាត្រ១ វា វ ញល៑១ កុ …

៦.        លះ១ កុ ទិត៑១ កុ អ្នាទ១ កុ បន្ហេំច្កេ១

៧.        វុ១ កុ តិតរុ១ វា ..ម១ កុ ចទ៌ោស៑ ១

៨.        កុ បុ១ កុ ភាតិនិ១ កោន៑១ វា កន្ទៅ១ សវ៌្វបិ

៩.        [ន្ឌ ក្របី] ទ្នេំ ៤០-១០-២ ត្មុរ៑ ២០

បំណកប្រែ

(បន្ទាត់ទី ១ ដល់ទី ៩) (បញ្ជីឈ្មោះអ្នកបម្រើ ដែល “កុ” ជាអ្នកបម្រើស្រី និង “វា” ជាអ្នកបម្រើប្រុស) កុ ច …កុ…កុឯត ១ កុ យេង …វា តេ្មង ១ វា ខច ១ …កុ កន្តាង១ វា កល ១…វា និហមាត្រ១ វា វញល១ កុ …លះ១ កុ ទិត១ កុ អ្នាទ១ កុ បន្ហេំច្កេ១ វុ ១ កុ តិតរុ១ វា ..ម១ កុ ចទ៌ោស ១កុ បុ១ កុ ភាតិនិ១ កោន៑១ វា កន្ទៅ១ សរុបទាំងអស់ ក្របីចំនួន ៥២ គោ ២០។

 

ជារួមមក ដោយសារសិលាចារឹកសម័យមុនអង្គរនៅវត្តមហរដែលបង្ហាញខាងលើ បានបាត់បង់ផ្នែកខាងលើ នាំឱ្យបាត់នូវព័ត៌មានជាច្រើន ពោល គឺនៅសល់តែបញ្ជីឈ្មោះអ្នកបម្រើប្រុសស្រី គោ ក្របី ដែលជាតង្វាយថ្វាយដល់ទេពប៉ុណ្ណោះ។ ចំណែករឿងរ៉ាវផ្សេងទៀត យើងពុំបានដឹងឡើយ។ ប្រសិនបើយើងផ្អែកទៅលើសិល្បៈសម័យមុនអង្គរដែលរកឃើញនៅវត្តមហរ យើងអាចទាញសេចក្តីសន្និដ្ឋានបានថា សិលាចារឹកនេះទំនងចារឹកឡើងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ ដល់ ៦៣៧) ឬព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៨ ដល់ ៦៨១)។

 

ឯកសារយោង

Aymonier, Etienne

1900, Le Cambodge: Le Royaum Actuel. Paris. Ernest Leroux.

Boisselier, Jean

1966, “Asie du Sud-Est, Le Cambodge ”​, Tome I, Paris

Coedès, George

1953, Inscription du Cambodge, Vol VI, Hanoi

Henri Parmentier

1927, L’art Khmer Primitif, Paris

Lunet De Lajonquière

1902, Inventaire descriptive des monuments du Cambodge, Tome I, Paris

 

 


Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province