DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in ប្រវត្តិសិល្បៈ
0
ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក

រូបលេខ២៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក

ដោយ៖ ម៉ង់ វ៉ាលី

 

 

នៅក្នុងសិល្បៈខ្មែរ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់ផ្តើមមានតាំងពីរវាងស.វ.ទី៦មកម្ល៉េះ ប៉ុន្តែគេឆ្លាក់ជាចម្លាក់ទោល។ លុះមកដល់ស.វ.ទី១០មក ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់​ផ្តើមមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ដូចឃើញឆ្លាក់នៅតាមសមាសធាតុជាច្រើន​នៃប្រាសាទ ដូចជា ហោជាង ផ្តែរទ្វារ សសរផ្អោប ជញ្ជាំង ។ល។ គេច្រើនឆ្លាក់រូប​ព្រះក្រឹស្ណមានរាងសង្ហា មើលទៅមុះមុតក្លាហាន និងមានឫទ្ធានុភាពខ្លាំងខ្លាអាចលើកភ្នំគោវធ៌ន​បាន។ មិនត្រឹមតែចម្លាក់ទេ សិលាចារឹកខ្មែរក៏មានរៀបរាប់អំពីទ្រង់ដែរ ដូចយើងឃើញនៅក្នុងសិលាចារឹកប្រាសាទប្រែរូប K.806 ស្លោកទី៨៦[1]។  ដោយឡែក ចម្លាក់ព្រះក្រឹស្ណទ្រភ្នំនេះមានភាព​កម្រខ្លាំងណាស់នៅតំបន់ប្រាសាទសំបូរព្រៃគុក ពោល គឺគេរកឃើញតែមួយផ្ទាំងគត់​ ដែលឆ្លាក់នៅលើផ្តែរទ្វារក្រុមប្រាសាទស្រីគ្រប់ល័ក្ខណ ជាសិល្បៈរចនាបថបាភួន នាស.វ.ទី១១។ ផ្តែរទ្វារនេះ គេរកឃើញដោយការធ្វើកំណាយនៅ​ឆ្នាំ ២០០៥ ដោយក្រុមស្រាវជ្រាវគម្រោងអភិរក្សប្រាសាទសំបូរព្រៃគុក និងបានបញ្ជូនមករក្សាទុកនៅឃ្លាំងសារមន្ទីរខេត្តនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៥[2]។ តើចម្លាក់ព្រះក្រឹស្ណនៅតំបន់សំបូរព្រៃគុកនេះមានលក្ខណៈពិសេសបែបណាខ្លះ?

នៅក្នុងទេវកថាហិណ្ឌូបាននិទានថា៖ “មានពេលមួយព្រះក្រឹស្ណបានឃើញក្មេងៗគង្វាល​បានរៀបចំពិធីសែនព្រេនដល់ព្រះឥន្រ្ទ ដែលជាទំនៀមរាល់ឆ្នាំរបស់ពួកគេ ដ្បិតក្មេងទាំងនោះខ្លាចព្រះឥន្រ្ទធ្វើឲ្យមានភ្លៀងផ្គររន្ទះធ្វើទុក្ខបុកម្នេញដល់ការរស់នៅរបស់គេ។ នៅក្នុងពេលនោះ ព្រះក្រឹស្ណបានលួងលោមឲ្យក្មេងគង្វាលទាំងនោះឈប់គោរពដល់ព្រះឥន្រ្ទ ហើយក្មេងទាំងនោះក៏​ធ្វើតាមព្រះក្រឹស្ណ។ ដំណឹងនេះបានឮដល់ព្រះឥន្រ្ទ ធ្វើឲ្យទ្រង់ខ្ញាល់ជាខ្លាំង ហើយទ្រង់ក៏បានបង្អុរ​ជាភ្លៀងយ៉ាងធំក្នុងបំណងពន្លិចភូមិក្មេងគង្វាល។ ដឹងដូច្នេះ ព្រះក្រឹស្ណបានប្រែក្រឡាខ្លួនឲ្យធំលើកភ្នំគោវធ៌នតែព្រះហស្តម្ខាងយកមកឲ្យក្មេងគង្វាលអ្នកភូមិ និងសត្វពាហនៈជ្រកកោន។ ក្រោយមកទើបព្រះឥន្រ្ទ​ដឹងថាព្រះក្រឹស្ណជាអវតាររបស់ព្រះវិស្ណុក៏ឈប់បង្អុរភ្លៀងនិងសុំខមាទោសពីព្រះក្រឹស្ណ” [3]។

ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌នដែលរកឃើញនៅសំបូរព្រៃគុក សិល្បករបានឆ្លាក់ស្ទើរតែដូចនឹងសាច់រឿងពិតៗតែម្តង និងមានភាពប្រណិតបំផុត (រូបលេខ១)។  សិល្បករបានឆ្លាក់រូបព្រះ    ក្រឹស្ណមានមាឌធំ រូបរាងសង្ហា ស្លៀកសំពត់ខ្លីមានក្រវ៉ាត់ចង្កេះ ពាក់គ្រឿងអល្លង្ការលើកជើងនិងកដៃ ពាក់ក្រវិល និងតុបតែងសក់យ៉ាងមានសោភ័ណភាព។ ព្រះហស្តឆ្វេងទ្រភ្នំ ព្រះហស្តឆ្វេងដាក់ច្រត់ចង្កេះ ហើយភ្នំទៀតសោតគេតុបតែងជាកម្រងមែកឈើឬផ្កា។ នៅជួរខាងក្រោមគេឆ្លាក់ក្មេងគង្វាលឬអ្នកស្រុកចំនួន ៤នាក់ គោ ៤ក្បាល មេសេះ ២ក្បាល និងកូនសេះ ២ ក្បាល។ កាយវិការរបស់សត្វគោធំៗចំនួន ២ក្បាល គេឆ្លាក់ឲ្យឃើញសត្វគោក្រាបចុះជ្រកក្រោមភ្នំដែលទ្រដោយព្រះក្រឹស្ណ។ ចំណែក នៅផ្នែកខាងលើវិញ គេបានឆ្លាក់សត្វចំនួន ៤ ក្បាលដែលបង្កប់នៅក្នុងក្បាច់​កម្រងមែកឈើឬផ្កាតំណាងឲ្យភ្នំ ហើយសត្វទាំងនោះមានសត្វជ្រូកចំនួន២ក្បាលនៅខាងស្តាំ (រូបលេខ២) និងនៅខាងឆ្វេងយើងឃើញចម្លាក់សត្វក្តាន់ និងមួយទៀតអាចជាសត្វកំបុ្រក (រូបលេខ៣)។

ចម្លាក់ឈុតព្រះក្រឹស្ណទ្រភ្នំគោវធ៌នដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក ដូចបានរៀបរាប់ខាងលើនេះ មានលក្ខណៈស្រដៀងខ្លះ និងខុសខ្លះបើធៀបជាមួយនឹងចម្លាក់នៅ​តាមប្រាសាទនាតំបន់អង្គរ ដូចជា ចម្លាក់លើសសរផ្អោបប្រាសាទអង្គរវត្ត (រូបលេខ៤-៥) ចម្លាក់លើហោជាងប្រាសាទព្រះខ័ន (រូបលេខ៦) ចម្លាក់ហោជាងប្រាសាទ​ធម្មនន្ទ (រូបលេខ៧) ចម្លាក់លើ​ហោជាងប្រាសាទបន្ទាយសំរ៉ែ (រូបលេខ៨)។ ម្យ៉ាងវិញទៀត បើគិតពីកាយវិការដាក់ព្រះបាទវិញយើងឃើញខុសគ្នាខ្លាំងជាមួយចម្លាក់ព្រះក្រឹស្ណនៅប្រាសាទព្រះធាតុបារាយណ៍ (រូបលខ៩)។

[1] Sambor Prei Kuk Conservation Project, 2006, Serial No.595.

[2] Roveda 2005: 80-89; Randhawa 1956: 5.

[3] Roveda 2005: 80-89; Randhawa 1956: 5.

 

ឯកសារយោង

Coedès, Goerge

         1937, Inscription du Cambodge, Tome I, Hanoi.

Randhawa, M.S

1956, The Krishna legend in Pahari Painting, New Delhi.

Roveda, Victorio

2005, “Image of the gods”, Bangkok.

Sambor Prei Kuk Conservation Project

2006, Sambor Prei Kuk inventory of movable objects, Tokyo.

 

រូបលេខ១៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក
រូបលេខ២៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក
រូបលេខ៣៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក

រូបលេខ៤៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅប្រាសាទអង្គរវត្ត (រូបថត៖ លាក់ ស៊ីផាន់ណា)
រូបលេខ៥៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅប្រាសាទអង្គរវត្ត (រូបថត៖ លាក់ ស៊ីផាន់ណា)
រូបលេខ៦៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅប្រាសាទព្រះខ័ន (រូបថត៖ លាក់ ស៊ីផាន់ណា)

រូបលេខ៧៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅប្រាសាទធម្មនន្ទ (រូបថត៖ លាក់ ស៊ីផាន់ណា)
រូបលេខ៨៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅប្រាសាទបន្ទាយសំរ៉ែ (រូបថត៖ លាក់ ស៊ីផាន់ណា)
រូបលេខ៩៖ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅប្រាសាទព្រះធាតុបារាយណ៍ (រូបថត៖ កំ វណ្ណារ៉ា)

Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province