DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • រចនាសម្ព័ន្ធ
    • បេសកកម្ម និងចក្ខុវិស័យ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
      • ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
      • អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
    • សារមន្ទីរ
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ឡើងអ្នកតា
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

មត៌កបុរាណនៅវត្តស្លែង

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 12, 2025
in បុរាណវិទ្យា
0
មត៌កបុរាណនៅវត្តស្លែង

រូបលេខ២៖ ព្រះវិហារចាស់នៅវត្តស្លែង សង់ឆ្នាំ១៨៥២ (មើលពីទិសអាគ្នេយ៍)

ដោយ៖ ម៉ង់ វ៉ាលី

 

វត្តស្លែង មានទីតាំងស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន​ចម្ងាយ​ប្រមាណ ១០ គ.ម. ភាគពាយព្យទីរួមខេត្តកំពង់ធំ។ វត្តនេះ គឺជាអតីតទីតាំងប្រាសាទ​មួយ ដែល​អាចមានអាយុកាលតាំងពីស.វ.ទី៧ និងសាងសង់បន្ថែមនៅស.វ.ទី១០ ឬ១១ ប៉ុន្តែសំណង់ប្រាសាទ​ចាស់បានបាក់បែកទាំងស្រុងទៅហើយ។ នៅសតវត្សរ៍ទី១៩ ក្នុងរវាងឆ្នាំ១៨៥២ គេបាន កសាងព្រះវិហារមួយធ្វើអំពីឥដ្ឋបូកកំបោរបាយអនៅពីលើទីតាំងប្រាសាទចាស់ (រូបលេខ១-២)។

នៅចុងស.វ.ទី១៨ និងដើមស.វ.ទី១៩​​ មត៌កបុរាណដែលមាននៅវត្តស្លែង ពុំសូវមានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិមកសិក្សាប៉ុន្មាន​ឡើយ ទើបតែសម័យថ្មីនេះប៉ុណ្ណោះដែលមាន​អ្នកសិក្សាជនជាតិខ្មែរមកសិក្សា មានជាអាទិ៍ដូចជា លោក ញឹម សុភណ្ឌ ឆ្នាំ២០១៣ និងលោកស្រី សែ លាងអ៊ី ឆ្នាំ២០១៦។

វត្ថុសិល្បៈដែលជាមត៌កបុរាណនៅវត្តស្លែងភាគច្រើនសាងឡើងដោយថ្មភក់ ដែលសុទ្ធសឹងជាគ្រឿងលម្អរបស់ប្រាសាទចាស់ មានដូចជា​ ផ្តែរទ្វារចំនួន ៧ផ្ទាំង ជើងទម្រ ៤ដុំ ថ្មគោលព្រះពុទ្ធសាសនា ៣ ដុំ ។ល។ វត្ថុបុរាណ​ទាំងនេះ មិនមែនជារបស់ស្ថិតនៅទីតាំងដើមនៅក្នុងវត្តស្លែងទាំងអស់នោះឡើយ ដ្បិតរបស់ខ្លះគេ​យកមកពីទួលបុរាណ​ដែលស្ថិតនៅជុំវិញវត្ត មានដូចជា ទួលអន្សាស្លែង ទួលពោធិរណប ទួលនាគសេន ទួលថ្ងាន់ ។ល។

ក្នុងចំណោមផ្តែរទ្វារទាំងអស់នៅវត្តស្លែង មានផ្តែរទ្វារសាងនៅសម័យមុនអង្គរចំនួន ២ផ្ទាំង និងសម័យអង្គរចំនួន ៥ផ្ទាំង។ ផ្តែរទ្វារដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺផ្តែរទ្វារសម័យមុនអង្គរ ស.វ.ទី៧ ដែលសព្វថ្ងៃគេដាក់នៅខាងមុខព្រះវិហារចាស់ ហើយផ្តែរនេះគេយកមកពីទួលប្រាសាទចាស់មួយឈ្មោះថា “ទួលអន្សាស្លែង” ដែលស្ថិតនៅទិសនិរតីវត្តស្លែងប្រមាណ ៥០០ម៉ែត្រ ទួលមានទំហំ ២០ គុណ ៣០ម៉ែត្រ។ ផ្តែរទ្វារនេះមានចម្លាក់រឿងសសរភ្លើងក្នុងព្រហ្មញ្ញសាសនា ហើយជាសិល្បៈដែលកម្រមានខ្លាំងណាស់នៅក្នុងសិល្បៈខ្មែរ (រូបលេខ៣) ដ្បិតចម្លាក់ប្រភេទនេះគេធ្លាប់ឃើញតែមួយផ្ទាំងទៀតប៉ុណ្ណោះនៅវត្តមហរ ស្រុកកំពង់ស្វាយ (ភាគច្រើនគេហៅផ្តែរនោះ​ថា ផ្តែរវត្តអង្គខ្នារ)។ នៅលើផ្តែរទ្វារនេះ យើង​ឃើញ​មានចម្លាក់ពីរជាន់ ដែលនៅផ្នែកខាងលើត្រង់ផ្នែកកណ្តាលមានចម្លាក់ក្នុងរង្វង់ចំនួនបី តែចម្លាក់​ទាំង​នោះបានរលុបស្ទើរអស់ទៅហើយ នៅ​ផ្នែកខាងចុងផ្តែរមានចម្លាក់នាគរាជ (Nâgarâja)។ ចំណែក នៅផ្នែកកណ្តាលនៃផ្តែរ គឺជាចម្លាក់រឿងសសរភ្លើង ដែលក្នុងនោះមានចម្លាក់តួអង្គចំនួន ៥ ហើយ​នៅកណ្តាលគឺជារូប​សសរភ្លើងព្រះឥសូរ នៅខាងស្តាំសសរភ្លើងជារូបព្រះព្រហ្ម នៅខាងឆ្វេងសសរភ្លើងជា​រូបព្រះវិស្ណុ និងនៅសងខាងយើងមិនដឹងជាទេពអ្វីឡើយ។

ផ្តែរទ្វារសម័យមុនអង្គរមួយទៀតគេដាក់នៅក្នុងព្រះវិហារ​ចាស់ ត្រង់ផ្នែក​ខាងលិច ដោយបិតជាប់ជាមួយបេតុងនៃបល្ល័ង្កព្រះ។ ផ្តែរទ្វារនេះ អាចមានតែ​មួយគត់ក្នុងសិល្បៈខ្មែរ ព្រោះនៅលើក្បាច់បន្ទាត់ធ្នូ គេឃើញមានលម្អក្បាច់ឬគូឌុដោយមានលម្អជារូបទេពនៅខាងក្នុង[1] (រូបលេខ៤)។ ក្បាច់បន្ទាត់ធ្នូ មានរាងត្រង់ នៅខាងចុងមានរូបទេពស្រីអង្គុយលើកដៃ​ប្រណម្យត្រឹមចុងចង្កា ហើយផ្នែកខាង​ក្រោមចំពាក់កណ្តាលជារំយោលផ្កា និងកម្រងមាលា។

ចំណែក ផ្តែរទ្វារសម័យអង្គរវិញ មានចំនួន ៥ផ្ទាំងដូចរៀបរាប់ខាងលើ។ ផ្តែរទីមួយ គេដាក់នៅ​ខាងលិចព្រះវិហារចាស់ នៅបល្ល័ង្កព្រះដូចគ្នា។ នៅផ្នែកកណ្តាល​គេឆ្លាក់រូបព្រះក្រឹស្ណដែលជាអវតារព្រះវិស្ណូគង់នៅលើគ្រុឌប្រយុទ្ធជាមួយ​នាគកលិយ[2] និងនៅផ្នែកខាងចុងនៃផ្តែរលម្អជារូបនាគ (រូបលេខ៥)។ ផ្តែរនេះ ទំនងជាសិល្បៈចុងស.វ.ទី១០ ឬដើមទី១១ រចនាបថបន្ទាយស្រី ឬរចនាបថ​ឃ្លាំង។

ផ្តែរសម័យអង្គរទី២ គេដាក់នៅទិសខាងត្បូងក្នុងព្រះវិហារ មាន​ចម្លាក់ទេពប្រុសមួយអង្គអង្គុយបញ្ឈរជង្គង់និងទេពស្រីពីរអង្គបក់ផ្លិតថ្វាយ ហើយនៅខាងក្រោមមានលម្អ​ជារូបរាហូ  (រូបលេខ៦)។  យើងពិបាកសន្និដ្ឋានថាទេពនេះជាទេពណាមួយណាស់ (តែអាចជាព្រះឥសូរ?) ប៉ុន្តែផ្តែរទ្វារនេះ​ ទំនងជាសិល្បៈ​នៅ​ស.វ.ទី១១ ក្នុងរចនាបថបាភួន។

ផ្តែរទ្វារទី៣គេដាក់នៅខាងកើត មានចម្លាក់រូបព្រះឥន្រ្ទគង់នៅលើដំរីក្បាលបី ក្នុងកាយ​វិការហក់លោតបាញ់វជ្រ (គ្រាប់រន្ទះ) ដ្បិតព្រះឥន្រ្ទជាទេពនៃទឹកភ្លៀង និងជាលោក​     បាលប្រចាំនៅទិស​ខាងកើត។ នៅខាងក្រោមដំរីក្បាលបី មានចម្លាក់រាហូក្នុងកាយវិការ​ដៃទាំងពីរចាប់កាន់ជើងតោ ដែលកំពុងងើយឡើងលើ (រូបលេខ៧)។ ផ្តែរទ្វារនេះ មានលក្ខណៈ​ប្រហាក់ប្រហែលនឹងផ្តែរទ្វារនៅខាង​ត្បូង ដែលអាចឆ្លាក់ឡើងនៅស.វ.ទី១១ដូចគ្នា និងអាច​សិល្បករដែលឆ្លាក់ជាមនុស្សតែម្នាក់ផង។ ផ្តែរទ្វារទី៤គេដាក់នៅខាងជើង មានទម្រង់ជាសិល្បៈស.វ.ទី១១ដូចគ្នា ដែល យើងឃើញមានចម្លាក់រូបទេពអង្គុយបញ្ឈរជង្គង់​ម្ខាង​ (ទំនងជាព្រះកុបេរ?) ឆ្លាក់​នៅក្បាច់រាងហោជាង គង់លើទម្រ ដែលនៅខាងក្រោមមានរូបរាហូលៀន​​អណ្តាតចេញក្រៅ និង​ដៃទាំងពីរកាន់ក្បាច់បន្ទាត់ធ្នូ (រូបលេខ៨)។

ផ្តែរទ្វារសម័យអង្គរចុងក្រោយ គឺរក្សាទុកនៅខាងក្រៅព្រះវិហារចំទិសខាងកើតក្នុងរោង​មួយ។ ផ្តែរ​ទ្វារនេះ បាក់អស់ពាក់កណ្តាលទៅហើយ។ នៅផ្នែកកណ្តាល​ យើងឃើញមានចម្លាក់​មួយអង្គអង្គុយបញ្ឈរ​ជង្គង់ម្ខាង ដែលទំនងជារូបព្រះឥសូរ ហើយនៅខាងស្តាំមានចម្លាក់រូបព្រះវិស្ណុ​មានព្រះហស្ថបួនដោយកាន់​កេតនភណ្ឌផ្សេងៗដូចជា កងចក្រ ដុំមូល ខ្យងស័ង្ខ និងដំបង គង់

នៅលើគ្រុឌជាយានជំនិះ ផ្នែក​ខាង​ក្រោមចំពាក់កណ្តាលមានរាហូដៃកាន់ជើងតោ (រូបលេខ៩​)។​ផ្តែរទ្វារនេះ ទំនងជាសិល្បៈរចនាបថបា​ភួន ក្នុងស.វ.ទី១១។

ក្រៅអំពីផ្តែរទ្វារ ដែលបានរៀបរាប់ខាងលើ នៅវត្តស្លែង ក៏មាននៅសល់ថ្មគោលព្រះពុទ្ធ​សាសនា​​ដែលសាងនៅចុងសម័យអង្គរ និងនៅសម័យកណ្តាលក៏មាន។ ក្រៅពីនេះ មានជើងទម្រ​បដិមាសម័យ​អង្គរ ស្លឹកសីមាសម័យកណ្តាលមួយចំនួន។

ជារួមមក វត្តស្លែង ជាទីសក្ការបុរាណដែលមានប្រាសាទចាស់តាំងពីសម័យមុនអង្គរ និងអង្គរ ក្នុងលទ្ធិព្រហ្មញ្ញសាសនា ព្រមទាំង​បន្តគោរពប្រណិប័តន៍មក​​ជា​សំណង់​ព្រះពុទ្ធសាសនាថេរវាទនៅសម័យថ្មី។ ទីនេះ ក៏ស្ថិតនៅតាមបណ្តោយផ្លូវបុរាណ​ចេញពី​តំបន់អង្គរឆ្ពោះទៅ​ខាងត្បូងផង។

 

[1] Bénisti 1974: 153-154.

[2] Roveda 2005: 179.

 

ឯកសារយោង

 

Bénisti, Mireille

1974, Recherches sur le premier art khmer, VI. Linteaux inéits et linteaux méconnus, Art Asiatique, Tome 30, Paris.

Roveda, Victorio

2005, “Image of the gods”, Bangkok.

 

រូបលេខ១៖ ព្រះវិហារចាស់នៅវត្តស្លែង សង់ឆ្នាំ១៨៥២ មើលពីទិសខាងកើត
រូបលេខ២៖ ព្រះវិហារចាស់នៅវត្តស្លែង សង់ឆ្នាំ១៨៥២ (មើលពីទិសអាគ្នេយ៍)
រូបលេខ៣៖ ផ្តែរស.វ.ទី៧ រចនាបថព្រៃក្មេង ឆ្លាក់រឿងកំណើតសសរភ្លើង (ដាក់នៅខាងមុខព្រះវិហារចាស់)

រូបលេខ៤៖ ផ្តែរស.វ.ទី៧ រចនាបថព្រៃក្មេង មានចម្លាក់គូឌុ (ដាក់នៅខាងក្នុងព្រះវិហារចាស់)
រូបលេខ៥៖ ផ្តែរស.វ.ទី១១ ឆ្លាក់រឿងព្រះក្រឹស្ណហែកនាគ (ដាក់នៅខាងក្នុងព្រះវិហារចាស់)
រូបលេខ៦៖ ផ្តែរស.វ.ទី១១ រចនាបថបាភួន (ដាក់នៅខាងក្នុងព្រះវិហារចាស់)

រូបលេខ៧៖ ផ្តែរស.វ.ទី១១ រចនាបថបាភួន ឆ្លាក់រូបព្រះឥន្រ្ទជិះដំរី (ដាក់នៅខាងក្នុងព្រះវិហារចាស់)
រូបលេខ៨៖ ផ្តែរស.វ.ទី១១ រចនាបថបាភួន ឆ្លាក់រូបទេព (កុបេរ?) (ដាក់នៅខាងក្នុងព្រះវិហារចាស់)
រូបលេខ៩៖ ផ្តែរស.វ.ទី១១ រចនាបថបាភួន ឆ្លាក់ព្រះឥសូរនៅកណ្តាល (ដាក់នៅខាងមុខព្រះវិហារចាស់)

 

Share5Tweet3Share

អត្ថបទទាក់ទង

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង
បុរាណវិទ្យា

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

អត្តបទបានណែនាំ

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

សាកល្បងពិចារណាឡើងវិញអំពីផ្តែរទ្វារវត្តមហរ

November 13, 2025

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025

អត្តបទថ្មីៗ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province