DCFA KAMPONG THOM
Cover
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
      • ច្រត់ព្រះនង្គ័ល
      • លៀងអារក្ស
      • សែនដែក
      • ឡើងអ្នកតា
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • English
No Result
View All Result
DCFA KAMPONG THOM
No Result
View All Result

ជំនឿលើអ្នកតានៅសំបូរព្រៃគុក

DCFA - KAMPONG THOM ដោយ DCFA - KAMPONG THOM
November 6, 2025
in ឡើងអ្នកតា, អត្ថបទផ្សេងៗ
0
ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

ដោយ៖ ម៉ង់ វ៉ាលី, អាន រស្មី, ស្រី សមប៊ុនណារ៉ុង

គាំទ្រដោយ៖ UNESCO Participant Programme 2024-2025

 

ការប្រណិប័តន៍ជំនឿជីវចលជុំវិញតំបន់នេះ មានច្រើនរាប់មិនអស់។ ក្នុងនោះ អ្នកតា ឬហៅថាលោកតា ជាអមនុស្សដែលលេចធ្លោជាងគេនៅក្នុងតំបន់ ហើយមានច្រើនកន្លែងនៅរាយព័ទ្ធជុំវិញភូមិដ្ឋានរស់នៅរបស់អ្នកស្រុក។ គេជឿថា អ្នកតាមិនអាចនៅតែក្នុងផ្ទះតែមួយបានឡើយ ព្រោះអ្នកតាជាទីប្រជុំនៃថាមពលភូមិករ និងជាអមនុស្សដែលអាចធានាថា ភោគផលស្រូវអាចបង្កបង្កើនពេញលេញ។ អ្នកតាសំខាន់ៗតែងមានខ្ទមនិងមានទីតាំងស្ថិតនៅជិតស្រែ ឬបែរមុខទៅរកស្រែ ព្រោះតួនាទី និងមុខងាររបស់អ្នកតា គឺរឿងភោគផល។

លោក Paul Mus យល់ថា ការគោរពអ្នកតា គឺជាការគោរពថាមពលដី ហើយអ្នកតាក៏ជាដូនតាដែលស្លាប់ទៅដែរ ព្រោះសពបុគ្គលទាំងនោះ គឺបានកប់រលាយចូលទៅក្នុងដីទៅហើយ (Mus 1934: 367-410.)។ លោកពន្យល់បន្ថែមថា ដុំថ្មដែលដាក់ក្នុងខ្ទម គឺជាថ្មអ្នកតា។ គេដាក់ថ្មនេះឡើងដើម្បីបង្កើតរូបរាងឱ្យទេព និងងាយស្រួលទាក់ទងជាមួយទេពនោះក្នុងពិធីផ្សេងៗ។ ប្រសិនក្នុងពិធីមានស្រោចស្រពទឹកលើដុំថ្ម គឺមានន័យថា ការស្រោចស្រពផ្ទៃដីទាំងមូលជាតំណាងដែរ (ibid.)។ ដោយឡែក លោក អាំង ជូលាន ពន្យល់ថា អ្នកតាជាមនុស្ស និងដី ពោល គឺជាបុព្វបុរសបានរុករានព្រៃកជាស្រុក ដែលបង្កជាភោគផល និងនាំគេឯងឱ្យទាញយកផលតៗគ្នាពីលើដីនោះ (អាំង ជូលាន ២០០០)។ វត្ថុ តំណាងឱ្យអ្នកតាមានដូចជា ដុំថ្ម ដំបូកកណ្តៀរ ចេតិយ ឬប្រាសាទបុរាណបែកបាក់ ។ល។ រាល់វត្ថុទាំងនោះតំណាងឱ្យភូមិករ (ដី) ដែលមនុស្សអាចមានសិទ្ធិទាញយកភោគផលកសិកម្មបាន។ ទាំងឥណ្ឌា និងខ្មែរ ព្រមទាំងជាតិសាសន៍ដទៃជាច្រើនទៀតរាប់មិនអស់ សុទ្ធសឹងចាត់ទុកវត្ថុធម្មជាតិ ដូចជា ដុំថ្ម ឬដំបូកកណ្តៀរ ដែលតំណាងឱ្យអ្នកតានោះ ជាអង្គជាតិប្រុស (ធាតុឈ្មោល)។ នៅខ្ទមអ្នកតាខ្លះ គេតម្កល់ត្បាល់ធ្លុះគូទ និងអង្រែមួយដែលសុទ្ធសឹងជាវត្ថុថ្មីដូចគ្នា ប៉ុន្តែ វត្ថុទាំងពីរនេះ អាចជាគំនិតដើមបញ្ជាក់អំពីការរួមភេទ ដែលជានិម្មិតរូបតំណាងឱ្យ “ភោគផល” (សូមមើល សុខ ច័ន្ទធីតា ២០១៣: ៤៧-៦០)។ លុះយូរៗទៅ គេគ្រាន់តែដាក់ត្បាល់ដែលឥតធ្លុះគូទ និងអង្រែថ្មីមួយ ភ្ជាប់ជាមួយនិមិ្មតរូបនៃភោគផលនេះតែម្តង។ ភស្តុតាងទាំងនេះសបញ្ជាក់ឱ្យឃើញថា ជំនឿនៃការគោរពទៅលើអ្នកតា ឥតមានឃ្លាតឆ្ងាយអំពីគំនិតភោគផលនោះឡើយ។ ភោគផលនេះ គឺស្រូវដែលជាដំណាំកសិកម្មសំខាន់ជាងគេក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សខ្មែរ។

ជាទូទៅ ភូមិ (ស្រុក) មួយអាចមានអ្នកតាច្រើន ព្រោះមុខងារនិងតួនាទីរបស់អ្នកតាគឺទាក់ទងរឿងស្រែ។ ដូច្នេះហើយ វាលស្រែរបស់ភូមិដែលមានទំហំធំធេង អ្នកតាក៏មានលើសពីមួយដូចគ្នាដែរ។ ជាក់ស្តែង បើលើកឧទាហរណ៍តែភូមិសំបូរ  យើងឃើញថា មានអ្នកតារហូតដល់ ១៥ ទៅហើយ។ អ្នកតាក្នុងភូមិសំបូរ រួមមាន អ្នកតាវត្ត (ក្នុងបរិវេណវត្តសំបូរ  មានខ្ទមនៅខាងកើតមុខព្រះវិហារ) អ្នកតាអាចម៍ឆ្កែ  (ស្ថិតនៅជ្រុងឦសាន ខាងក្រៅរបងវត្តសំបូរ) អ្នកតាយាយល័ក្ខណ (អ្នកតាភេទស្រី ស្ថិតនៅខាងត្បូងវត្តចម្ងាយប្រមាណ ១០០ ម៉ែត្រ) អ្នកតាវត្តចាស់  (ខាងជើងភូមិ) អ្នកតាលោកយាយប្រាសាទ (អ្នកតាភេទស្រី) អ្នកតាគៀង (ខាងជើងភូមិ ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ) អ្នកតាទ្វារ  (នៅកណ្តាលភូមិ) អ្នកតាចាស់ស្រុក  (នៅក្នុងបរិវេណបុរាណដ្ឋានសំបូរព្រៃគុក) អ្នកតាចាម  (ខាងត្បូងអ្នកតាទ្វារ) អ្នកតាសែនវាំង  អ្នកតាចាក  (ចុងភូមិខាងលិច) អ្នកតាអន្លង់ចំបក់  (ព្រែកជីកមួយដែលបំបែកពីអូរគ្រូកែ) អ្នកតាបឹងខ្ទះ (ខាងត្បូងភូមិ) អ្នកតាខ្យង (ខាងកើតភូមិ) អ្នកតាព្រះលាន (ជិតបឹងខ្យូវ) អ្នកតាដុង (ខាងកើតបឹងជីកាយ)។ រីឯនៅភូមិជនជាតិកួយ ការគោរពទៅលើអ្នកតាក៏មានជំនឿមុតមាំដូចភូមិសំបូរដែរ។ នៅក្នុងភូមិវាលវែង មានអ្នកតាសំខាន់ៗចំនួន  ៣ គឺ អ្នកតានង (ចាស់ស្រុក) អ្នកតាសំបូរ អ្នកតាសុខ។

មុខងារ និងតួនាទីចម្បងរបស់អ្នកតា គឺជាទីប្រជុំភោគផល ឬលំនឹងភោគផល ដែលជាអមនុស្សទាក់ទងរឿងស្រែ និងជាអ្នកធានាភោគផលស្រូវអាចបង្កបង្កើនបានពេញបរិបូណ៌។ ម្ល៉ោះហើយ កិច្ចពិធីបែបជីវចលរបស់សហគមន៍នៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក តែងប្រារព្ធឡើងនៅពេលវដ្តស្រូវបានបញ្ចប់ (ប្រមូលផលស្រូវចប់សព្វគ្រប់) ឬនៅពេលចាប់ផ្តើមនៃ វដ្តស្រូវថ្មីឡើងវិញ។  គួរកត់សម្គាល់នោះ ជនជាតិកួយប្រារព្ធកិច្ចឡើងអ្នកតាមុនជនជាតិខ្មែរ។ ការដែលគេប្រារព្ធមុនដូច្នេះ ដោយសារតាមទំនៀមបុរាណរៀងមក ជនជាតិកួយនិយមធ្វើស្រូវចម្ការវិលជុំ។ គេចាប់ផ្តើមត្រួសត្រាយ ឆ្ការ និងដុតព្រៃដើម្បីដាំស្រូវ ចាប់ពីខែមាឃរហូតដល់ចប់សព្វគ្រប់នៅចុងខែផល្គុនតាមទំហំចម្ការតូចឬធំ។ គេប្រឹងប្រែងធ្វើយ៉ាងណាឱ្យការឆ្ការព្រៃរួចរាល់នៅមុនខែចេត្រ ព្រោះគេជឿថាក្នុងខែចេត្រតែងតែក្តៅខ្លាំងងាយស្រួលដុតនិងមានភ្លៀងកក់ខែ។ ការដាំស្រូវចម្ការត្រូវប្រើរយៈពេលចំនួន៦ខែ។ ម្ល៉ោះហើយ មានន័យថា ទាល់តែដល់ខែអស្សុជ ឬកត្តិកទើបគេអាចប្រមូលផលស្រូវបាន។ ហេតុដូច្នេះហើយ ទើបគេជ្រើសរើសយកខែមិគសិរ (មាឃតូច) ឬខែបុស្សជាពេលប្រារព្ធកិច្ចឡើងអ្នកតា។ តាមទំនៀមមក ពូជស្រូវចម្ការដែលគេនិយមដាំដុះកាលពីមុនមានដូចជា ស្រូវច្រកែង ស្រូវរនុក ស្រូវឆ្អឹងពស់ ស្រូវផ្កាស្លាក្រហម ជាដើម។ ប៉ុន្តែ ពូជស្រូវទាំងនេះស្ទើរបាត់បង់ទាំងស្រុងទៅហើយ។

ផ្ទុយពីខ្មែរ ដែលនៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកគេនិយមប្រារព្ធកិច្ចឡើងអ្នកតា និងលៀងអារក្សនៅខែមាឃធំ ឬខែផល្គុន។ រីឯកិច្ចច្រត់ព្រះនង្គ័ល គឺគេប្រារព្ធធ្វើនៅដើមខែពិសាខ។ ការជ្រើសយកខែមាឃធំប្រារព្ធកិច្ចឡើងអ្នកតាយ៉ាងដូច្នេះមកពីតាមទំនៀមពីបុរាណមកគេនិយមធ្វើស្រូវវស្សាឬស្រូវលិចទឹក។ ស្រូវវស្សា អាចចែកចេញជា ៣ ប្រភេទសំខាន់ៗ រួមមាន ស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់។ គេធ្វើស្រូវស្រាលទុកគ្រាន់រំដោះហូបតិចតួចប៉ុណ្ណោះ។ ដ្បិត ស្រូវស្រាលអាចប្រមូលផលមុនស្រូវធ្ងន់ ដោយចាយពេលត្រឹមតែជាង ៣ ខែប៉ុណ្ណោះ។ កាលពីដើមមក ពូជស្រូវស្រាលដែលគេនិយមដាំដុះក្នុងតំបន់នេះមានដូចជា ស្រូវចង្វាយផ្តៅ     ស្រូវក្រឹម និងស្រូវដោះយារ។ ដោយឡែក ស្រូវកណ្តាល គឺសំដៅលើស្រូវដែលអាចចាយពេលដាំដុះប្រមាណ ៤ ទៅ ៥ ខែ។ ពូជស្រូវកណ្តាលដែលធ្លាប់ធ្វើកាលពីប៉ុន្មានទសវត្សរ៍មុន មានដូចជា ស្រូវលាក់ស្លឹក ស្រូវនាងយួន ស្រូវសំបុកអង្រ្កង ស្រូវផ្កាខ្ញី ស្រូវបន្ទោះភ្លុក ។ល។ រីឯមួយប្រភេទទៀត គឺស្រូវធ្ងន់ ឬហៅថាស្រូវកន្លះ  ជាប្រភេទស្រូវឡើងទឹក និងស្រូវសន្ទូង ។ ស្រូវឡើងទឹក ជាស្រូវពង្រោះចាប់ផ្តើមពីចុងខែចេត្រឬដើមខែពិសាខ ដែលជាពេលវេលាចាប់ផ្តើម “វដ្តស្រូវ” ឬហៅថា “រដូវស្រូវ” ជាថ្មី។ ពូជស្រូវធ្ងន់ដែលធ្លាប់ធ្វើកាលពីមុន មានដូចជា ស្រូវក្រពុល ស្រូវច្អង ស្រូវបង្កក  ។ល។ អាយុកាលស្រូវឡើងទឹក និងស្រូវសន្ទូង ចំណាយពេលជាង ៦ ខែដូចស្រូវចម្ការវិលជុំដែរ។ ម្ល៉ោះហើយ គេអាចប្រមូលផលស្រូវចប់សព្វគ្រប់នៅរវាងខែមិគសិរ (មាឃតូច) ឬខែបុស្ស ទើបបានជាគេមានប្រពៃណីឡើងអ្នកតានៅខែមាឃធំ ដែលជាពេលប្រមូលផលស្រូវចប់សព្វគ្រប់។ ចំណែក ភូមិដែលឡើងអ្នកតានៅខែផល្គុន យើងឃើញមាននៅភូមិចុងព្រៃ និងព្រៃព្រះ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រ ខាងប៉ែកនិរតីតំបន់ប្រាសាទសំបូរព្រៃគុក។ កាលពីមុនមក អ្នកភូមិទាំងនេះប្រារព្ធកិច្ចឡើងអ្នកតានៅខែមាឃធំដូចភូមិផ្សេងៗដែរ។ ប៉ុន្តែ ដោយហេតុថាសព្វថ្ងៃអ្នកស្រុកនិយមធ្វើស្រូវប្រាំងវិញ ទើបគេសម្រេចរំកិលពេលវេលារៀបចំកិច្ចមកដល់ខែផល្គុនវិញ។ ក្នុងនោះដែរ ការជ្រើសរើសយកខែពិសាខជាពេលវេលាសម្រាប់ធ្វើកិច្ចច្រត់ព្រះនង្គ័ល ដោយសារន័យកិច្ចនេះជាប់ពាក់ព័ន្ធជាមួយជំនឿសុំទឹកភ្លៀងស្រោចស្រពផលស្រូវឱ្យបានពេញបរិបូណ៌ និងបញ្ចៀសរាល់បាតុភូតរន្ទះបាញ់ចំពោះក្មេងៗដែលជាអ្នកគង្វាលសត្វ។ ដ្បិត ខែពិសាខជាពេលដែលចាប់ផ្តើមរដូវវស្សា មានភ្លៀងធ្លាក់ និងរន្ទះបាញ់។

ទាំងជនជាតិខ្មែរនិងកួយ មានជំនឿដូចគ្នាថា ថ្ងៃអង្គារ និងថ្ងៃសៅរ៍ គឺជាថ្ងៃរឹងអាចប្រារព្ធកិច្ចឡើងអ្នកតាបាន ហើយគេច្រើនរើសយកខែខ្នើតច្រើនជាងខែរនោច។ ដ្បិត គេជឿថា ថ្ងៃអង្គារ និងថ្ងៃសៅរ៍ គឺជាថ្ងៃដែលអមនុស្សអាចចេញមកឆ្លើយឆ្លងជាមួយកង្វល់ពួកគេបាន។ ផ្ទុយពីនៅតំបន់អង្គរ និងតំបន់មួយចំនួនស្ថិតនៅប៉ែកខាងជើងប្រទេសកម្ពុជា រហូតដល់ខេត្តបុរីរម្យ និងសូរិន្ទ្រ (ប្រទេសថៃ) ដែលតែងជ្រើសរើសយកថ្ងៃ ៣កើត ខែមាឃ ជាថ្ងៃរៀបចំបុណ្យ និងកិច្ចពិធីផ្សេងៗ ជាពិសេស គឺពិធីឡើងអ្នកតា (សូមមើល អាំង ជូលាន ២០១២-២០១៣: ៤៣-៤៤)។ ការកំណត់យកថ្ងៃជាក់លាក់ ឬទៀងទាត់បែបនេះ នៅតំបន់ប្រាសាទសំបូរព្រៃគុកគេឃើញមានដូចគ្នានៅភូមិមហរ ក្នុងពិធីមួយដែលគេហៅឈ្មោះថា “ឡើងលោកយាយ” ធ្វើជាទៀងទាត់រៀងរាល់ឆ្នាំ នៅថ្ងៃ៩កើត ខែមាឃ ។ អ្នកភូមិមហរ និងភូមិជុំវិញជឿថា លោកយាយ គឹជាម្ចាស់ប្រាសាទដែលជាអមនុស្សមានឫទ្ធានុភាពខ្លាំងជាងគេនៅក្នុងតំបន់ ហើយទាល់តែប្រារព្ធកិច្ចឡើងលោកយាយនៅវត្តមហររួចទើបគេអាចប្រារព្ធកិច្ចឡើងអ្នកតានៅជុំវិញបាន។

 

 

បញ្ជីឯកសារពិគ្រោះ

 

សុខ ច័ន្ទធីតា

២០១៣, គំនិត និងកិច្ចពិធីទាក់ទងនឹងភោគផល, សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា

ជំនាន់ទី២១ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ភ្នំពេញ។

អាំង ជូលាន

២០០០, មនុស្ស និងដី, រៃយំ, ភ្នំពេញ។

២០១២-២០១៣, “៣កើតមាឃធំ”, បណ្តាញពត៌មានក្នុងវប្បធម៌ខ្មែរ, ៨: ៤៣-៤៤។

Mus, P.

  1. ‘India see from the east: Indian and indigenous cults in Champa’, translated from the French by I.W. Mabbett, edited by I.W. Mabbette and D.P. Chandler, Originally published as ‘Cultres indiens et indigenes au Champa’, BEFEO, Vol XXXIII, 1933, pp. 367-410, and reprinted as L’Inde Vu de l’Est: Cultes indiens et indigenes au Champa (Hanoi, 1934): Monash papers on Southeast Asia – No. 3, Centre of Southeast Aisan studies, Monash university.
Share5Tweet3Share

អត្ថបទទាក់ទង

ឡើងមាឃនៅប្រាសាទបល្ល័ង្ក
កិច្ចពិធីបែបជីវចលផ្សេងៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ
ប្រវត្តិសិល្បៈ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ
ប្រវត្តិសិល្បៈ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)
ប្រវត្តិសិល្បៈ

ប្រាសាទបី (អំពិលរលំ)

December 3, 2025
Please login to join discussion

អត្តបទបានណែនាំ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026

ឡើងអ្នកតានៅតំបន់សំបូរព្រៃគុក

November 6, 2025
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក

November 6, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025

អត្តបទថ្មីៗ

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

ឡើងមាឃនៅប្រាសាទបល្ល័ង្ក

February 17, 2026
រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

រូបសំណាកយុថ្កានៅទីរួមខេត្តកំពង់ធំ

February 15, 2026
ប្រាសាទគុកនគរ

ប្រាសាទគុកនគរ

December 3, 2025
ប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

December 3, 2025
បុរាណដ្ឋានភ្នំបារៀង

បុរាណដ្ឋានភ្នំបារៀង

December 2, 2025
បុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

December 2, 2025
Facebook Instagram Twitter Telegram

DCFA-KPT

Department of Culture and Fine Arts, Kampong Thom Province is a priceless heritage that teaches us to love, preserve, and respect our roots.
Read more »

ប្រភេទអត្ថបទ

  • កិច្ចពិធីបែបជីវចលផ្សេងៗ
  • ច្រត់ព្រះនង្គ័ល
  • បុរាណវិទ្យា
  • ប្រវត្តិសិល្បៈ
  • មត៌កវប្បធម៌រូបី
  • មត៌កវប្បធម៌អរូបី
  • លៀងអារក្ស
  • សិលាចារឹក
  • សែនដែក
  • ឡើងអ្នកតា
  • អត្ថបទផ្សេងៗ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ

Department of Culture and Fine Arts, Kampong Thom Province
Address: National road No. 6, Phum Ti 1 village, Sangkat Kampong Thom, Stung Sen City, Kampong Thom Province.
Telephone: +855 12 771 911
Email Address: dcfa.kpt@gmail.com

ចំនួនអ្នកទស្សនា

Flag Counter

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ទំព័រដើម
  • អំពីមន្ទីរ
    • សាវតារ
    • បេសកកម្ម និងចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • គោលនយោបាយ និងបទដ្ឋានគតិយុទ្ធ
    • គោលនយោបាយ
    • ច្បាប់ និងបញ្ញត្តិផ្សេងៗ
    • សេចក្តីប្រកាស
  • មជ្ឈមណ្ឌលព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីជូនដំណឹង
    • ឯកសារបោះពុម្ពផ្សាយ
  • មត៌កវប្បធម៌រូបី
    • បុរាណវិទ្យា
    • ប្រវត្តិសិល្បៈ
    • សិលាចារឹក
  • មត៌កវប្បធម៌អរូបី
    • កិច្ចពិធីបែបជីវចលផ្សេងៗ
    • ម្ហូបអាហារតាមតំបន់
    • ល្បែង របាំ ចម្រៀង តន្រ្តី
  • សារមន្ទីរ
  • ទំនាក់ទំនង
  • English

COPYRIGHT​ © 2025 by Department of Culture and Fine Arts, Kampong Thom Province