សារមន្ទីរខេត្តកំពង់ធំ គឺជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងការថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់កម្ពុជា។ សារមន្ទីររបស់យើងមានមោទនភាពក្នុងការដាក់តាំងបង្ហាញនូវផ្ទាំងទស្សនីយភាពនៃប្រវត្តិសាស្រ្ត ដែលរួមមាន៖
- សមុច្ច័យវត្ថុសិល្បៈព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា៖ ទស្សនាបដិមាសិល្បៈដ៏ប្រណិត និងចម្លាក់ថ្មភក់នៃគ្រឿងលម្អរបស់ប្រាសាទគ្រប់សម័យកាល ដែលឆ្លុះបញ្ចាំងពីជំនឿសាសនា និងទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរ។
- សមុច្ច័យជាតិពន្ធុវិទ្យា៖ បណ្តុំនៃឧកបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ សម្ភារកសិកម្ម និងវត្ថុសិល្បៈដែលបង្ហាញអំពីរបៀបរស់នៅ និងទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់។
យើងខ្ញុំសូមស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីរួមគ្នាថែរក្សាតម្លៃមត៌កដូនតាឱ្យបានគង់វង្ស។
- ម៉ោងធ្វើការ៖ បើកជូនទស្សនារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច
ចុះឈ្មោះចូលទស្សនាដោយសេរី តាមតំណភ្ជាប់ទីនេះ ឬ QR Code ខាងក្រោម៖
- ទីតាំង៖ ផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឬតាម តំណភ្ជាប់ទីតាំង
សូមទស្សនារូបថតមួយចំនួនដូចខាងក្រោម៖
English








