- សម័យសង្គមរាស្រ្តនិយម៖ ការងារវប្បធម៌ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសិក្សាធិការជាតិ ខេត្តកំពង់ធំ។
- សម័យសាធារណរដ្ឋខ្មែរ៖ ការងារវប្បធម៌ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសិក្សាធិការជាតិខេត្តកំពង់ធំ។
- សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ – ១៩៨៤)៖ មន្ទីរបានបង្កើតឡើងជាថ្មី ដោយមានឈ្មោះថា “មន្ទីរឃោសនការខេត្តកំពង់ធំ”។
- ឆ្នាំ១៩៧៩៖ ដឹកនាំដោយ សមមិត្ត ហូ សារ៉ាន់, បន្ទាប់មក សមមិត្ត ឆេង ផុន និងបន្ទាប់មកទៀត សមមិត្ត អ៊ុន នឹង ជាប្រធានគណៈមន្ទីរឃោសនាការខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅអគារផ្ទះល្វែងនៅទល់មុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបច្ចុប្បន្ន។
- ឆ្នាំ១៩៨០ – ១៩៨៤៖ មន្ទីរបានប្តូរទីតាំងថ្មីមកនៅសាលពិព័រណ៍ និងសារមន្ទីរ អចិន្រ្តៃយ៍ (មន្ទីរបច្ចុប្បន្ន) ស្ថិតនៅភូមិទី១ ស្រុកទីរួមខេត្ត ខេត្តកំពង់ធំ ដែលមានឈ្មោះថា “មន្ទីរឃោសនការវប្បធម៌ និងព័ត៌មានខេត្ត” ដឹកនាំដោយ សមមិត្ត ងួន ឆេងអាង និង សមមិត្ត ញ៉េប ផាន ជាប្រធានមន្ទីរ។
- សម័យរដ្ឋកម្ពុជា (១៩៨៤ – ១៩៨២)៖ មន្ទីរមានទីតាំងដដែល ដែលមានឈ្មោះដដែល។
- ឆ្នាំ១៩៨៤ – ១៩៨៩៖ ដឹកនាំដោយ សមមិត្តនារី កៅ ឆេងហួរ និងបន្ទាប់មកទៀត សមមិត្ត មុំ សុទ្ធ ជាប្រធានមន្ទីរ។
- ឆ្នាំ១៩៨៩ – ១៩៩២៖ ដឹកនាំដោយ សមមិត្ត អ៊ុំ សុខ ជាប្រធានមន្ទីរ។
- សម័យព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣ – បច្ចុប្បន្ន)៖ មន្ទីរមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយបានប្តូរឈ្មោះមកជា “មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ”។
- ឆ្នាំ១៩៩៣ – ២០០៤៖ ដឹកនាំដោយ លោក អ៊ុំ សុខ ជាប្រធានមន្ទីរ។
- ឆ្នាំ២០០៥៖ ដឹកនាំដោយ លោក ម៉ៅ សុវណ្ណឌី ជាប្រធានមន្ទីរស្តីទី។
- ឆ្នាំ២០០៦ – ២០០៨៖ ដឹកនាំដោយ លោក ឈុន ជូហ៊ុត ជាប្រធានមន្ទីរ។
- ឆ្នាំ២០០៨ – ២០១៨៖ ដឹកនាំដោយ លោក ឆាង កង ជាប្រធានមន្ទីរ។
- ឆ្នាំ២០១៨ – បច្ចុប្បន្ន៖ ដឹកនាំដោយ លោក ហ៊ិន សោភ័ណ ជាប្រធានមន្ទីរ។